ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ

“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ”ដ៏ធំស្កឹមស្កៃទំនើបដំបូងគេនៅកម្ពុជានឹងផុសរូបរាងឡើងក្នុងទីក្រុងនាគសម្តេចតេជោសែនឆាប់ៗនេះ


គម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និង លំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំស្កឹមស្កៃទំនើបដំបូងគេបង្អស់មួយនឹងផុសរូបរាងឡើងនៅក្នុងទីក្រុងនាគសម្តេចតេជោសែន ភាគខាងជើងរាជធានីភ្នំពេញក្នុងពេលឆាប់ៗខាងមុខនេះហើយ។
“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ”ដ៏ធំស្កឹមស្កៃទំនើបដំបូងគេនៅកម្ពុជានឹងផុសរូបរាងឡើងក្នុងទីក្រុងនាគសម្តេចតេជោសែនឆាប់ៗនេះ
ដោយ

គម្រោង​“​ភូមិ​កីឡដ្ឋាន វើ​ល​ដ៍​ប្រ៊ី​ដ​” ដ៏​ធំ​ចម្លែក​ប្លែក​គេ​ថ្មី​មួយ​នេះ​ដែរ នឹង​ធ្វើការ​សាងសង់​សម្រាប់​ការ​ប្រកួត​កីឡា​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍  និង អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ក្នុង​ឆ្នាំ​២០២៣ ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​លើ​ទឹកដី​អច្ឆរិយៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ គម្រោង​នេះ​នឹង​សាងសង់​អម​ជាមួយ​ស្ថាបត្យកម្ម​យ៉ាង​វិសេសវិសាល លាតសន្ធឹង​លើ​ផ្ទៃដី​ជាង ៦​ហិច​តា ជាប់​នឹង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​នាគ​សម្តេច​តេ​ជោ លាតសន្ធឹង​លើ​ផ្ទៃដី​ចំនួន ៣៥.០០០ ហិច​តា នៅ​ភាគ​ខាងជើង​នៃ​តំបន់​អភិវឌ្ឍន៍​ថ្មី​របស់​រាជធានី​ភ្នំពេញ ។

សំណង់​អគារ​រំលេច​ទៅ​ដោយ​ស្ថាបត្យកម្ម​ដ៏​ល្អ​ឯក បូក​រួម​នឹង​សោ​ភណ្ឌ​ភាព​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​បែប​នេះ គឺជា​ការ​សាងសង់​ដោយ​ក្រុមហ៊ុន ដាប់​ប៊ែ​ល​យូ​ប៊ី ស្ព័ត វី​លេច ឯ​.​ក  ដែល​ជា​បុត្រ​សម្ព័​ន្ឋ​ក្រុមហ៊ុន វើ​ល​ដ៏​ប្រ៊ី​ដ​គ្រុប ដែល​ជា​អ្នក​អភិវឌ្ឍ និង ជា​ក្រុមហ៊ុន​សាងសង់​លំនៅ​ដ្ឋា​ន​ដែល​មានកេរ្តិ៍ឈ្មោះ​បោះ​សម្លេង​ល្បីល្បាញ​ក្នុង​វិស័យ​អចលនទ្រព្យ​ជាង​៣០​ឆ្នាំ​មក​ហើយ​។

ដោយ​ស្ថិត​នៅ​ក្នុង​តំបន់ ពាណិជ្ជកម្ម “​ភូមិ​កីឡដ្ឋាន វើ​ល​ដ៍​ប្រ៊ី​ដ​” ត្រូវ​បាន​សិក្សា​យ៉ាង​ល្អិតល្អន់​ជាមួយនឹង​រចនាបថ​លំនៅ​ឋាន​សម័យ​ទំនើប​ដែល​មាន​ខុន​ដូ​១២​អាគារ​ស្មើនឹង ១៣១៩​បន្ទប់ អាគារ​ខុន​ដូ​ប្រភេទ​ស្ទូ​ឌី​យ៉ូ ១​អគារ​ស្មើនឹង ១៦៣​បន្ទប់ ដែល​មាន​កម្ពស់​១៣​ជាន់  ផ្ទះល្វែង ផ្ទះ​អាជីវកម្ម វីឡា​ភ្លោះ ផ្សារ​ទំនើប សារមន្ទីរ​កីឡា មាន​ចំណត​ធំ​ទូលាយ ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​រស់នៅ និង​វិនិយោគ​នា​ពេល​អនាគត​។

មិនតែប៉ុណ្ណោះ “​ភូមិ​កីឡដ្ឋាន វើ​ល​ដ៍​ប្រ៊ី​ដ​” មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​យ៉ាង​សម្បូរ​បែប​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ ស្ពាន ផ្លូវ​គមនាគមន៍​ខ្វាត់ខ្វែង ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ មន្ទីរពេទ្យ សាលារៀន​ជាតិ និង​អន្តរជាតិ ក្លឹ​ប​ហាត់ប្រាណ កន្លែង​វាយ​កូន​ហ្គោ​ល​លំដាប់​ផ្កាយ​៥ និង ផ្សេង​ៗ​ទៀត​។

បន្ទាប់​ពី ការ​ប្រកួត​កីឡា​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឆ្នាំ​២០២៣​ត្រូវ​បាន​បញ្ចប់ យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា “​ភូមិ​កីឡដ្ឋាន វើ​ល​ដ៍​ប្រ៊ី​ដ​” នឹង​ផ្លាស់​ប្តូរ​មុខមាត់​តែ​ស្រស់​អស្ចារ្យ នឹង​ចូលរួម​ចំណែក​លើក​សម្រស់​រាជធានី​ភ្នំពេញ​ទៅ​ជាទី​ក្រុង​កីឡា និង ជាទី​ប្រជុំជន​ដែល​មាន​ទំនើប​កម្ម​ក្នុង​តំបន់​ជាក់​ជា​ពុំខាន​ឡើយ​។

ស្ថិត​នៅ​ក្នុង​រង្វង់​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ “​ភូមិ​កីឡដ្ឋាន វើ​ល​ដ៍​ប្រ៊ី​ដ​” មាន​ចំងាយ​ត្រឹមតែ ១៥ នាទី​ប៉ុណ្ណោះ​ពី​តំបន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដោយសារ​តែ​មានការ​ត​ភ្ជាប់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់​នា​ពេល​បច្ចុប្បន្ន និង ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ទៅ​កាន់​តំបន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ផ្សេង​ៗ​ទៀត ដែល​ក្នុង​នោះ មាន​ស្ពាន​ជាង​៤​កន្លែង ផ្លូវ​គមនាគមន៍​ខ្វាត់ខ្វែង​ទាំង​ចាស់​ទាំង​ថ្មី ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ ក៏​ដូច​ជា​គម្រោង​ផ្លូវ​ខ្សែ​រថភ្លើង​លើ​អាកាស​ដែល​ត​ភ្ជាប់​ទៅ​កាន់​តំបន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែល​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ទទួល​បាន​នូវ​ភាព​ជោគជ័យ​យូរអង្វែង រួម​ជាមួយ​កន្លែង​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​សាងសង់​ឡើង​សម្រាប់​ការ​ប្រកួត​កីឡា​ផង​ដែរ​។

លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន​វើ​ល​ប្រ៊ី​ដ​គ្រុប​ដែល​ធ្លាប់​មានបទពិសោធន៍​ពេញលេញ​ក្នុង​ការ​អភិវឌ្ឍ​អគារ​ខ្ពស់​ទំនើប​ៗ និង លំនៅ​ឋាន​ដ៏​ប្រណីត​ៗ​នៅ​កម្ពុជា នឹង​ធ្វើការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​នាំ​មក​នូវ​បទ​ពិសោធន៍​ថ្មី​ៗ និង ភាព​ជឿជាក់​ក្នុង​ការ​រស់នៅ​របស់​អតិថិជន​។ អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ គឺ​ការ​ព​ន្លឿ​ន​ការ​សាងសង់ ដោយ​ផ្តោត​ជា​ចម្បង​លើ​គុណភាព​សំណង់ និង​លក្ខខណ្ឌ​បង់ប្រាក់​ងាយស្រួល​សម្រាប់​អតិថិជន គឺជា​ផ្នែក​មួយ​នៃ​ភាព​ជោគជ័យ​របស់​គម្រោង ​“​ភូមិ​កីឡដ្ឋាន វើ​ល​ដ៍​ប្រ៊ី​ដ​” នេះ​ផង​ដែរ​។ ជា​ពិសេស​ក្នុង​ដំណាក់កាល​ដំបូង​នេះ អតិថិជន​អាច​ចំណាយ​ប្រាក់​កក់​ត្រឹមតែ ១០០០ ដុល្លារ​អា​មេ​រិ​ក​តែ​ប៉ុណ្ណោះ​ដើម្បី​ក្លាយជា​ម្ចាស់ផ្ទះ​!!!

សូម​ទំនាក់ទំនង​អាសយដ្ឋាន​៖ ការិយាល័យ​លក់ អាគារ The Bridge SOHO វិ​ថី​រដ្ឋសភា សង្កាត់​ទន្លេ​បាក់ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ

សម្រាប់​ព័ត៌មាន​លំអិត​សូម​ទំនាក់ទំនង​មក​កាន់​ក្រុមការងារ​ផ្នែក​លក់​តាម​រយៈ​លេខ​ទូរស័ព្ទ 085 611 147 / 087 611 147 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


FTA រវាងវៀតណាម-អង់គ្លេសនឹងចូលជាធរមានចាប់ពីដើមឧសភាតទៅ

ព័ត៌មាន
ប្រទេសវៀតណាម បានប្រាប់ទៅកាន់ភាគីអង់គ្លេសថា នៅក្នុងខែមីនានេះ ខ្លួននឹងរៀបចំឯកសារឲ្យបានរួចរាល់ដើម្បីផ្ដល់សច្ចាប័នទៅកាន់អង់គ្លេសសម្រាប់កិច្ច…

ការបញ្ជាក់ពីអ្នកនាំពាក្យ​ក្រសួងយុត្តិធម៌៖ អនុក្រឹត្យ​លេខ៥៧ ដែលមាន​ចែង​អំពី​បម្រាម​គោចរ​ ពុំទាន់អនុវត្តនៅពេលនេះទេ!

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជានៅមុននេះបន្តិច តាមរយៈគេហទំព័រផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែនបានចេញអនុក្រឹត្យថ្មីមួយទៀតហើយ គឺអនុក្រឹត្យលេខ៥៧ អនក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ