វិស័យអាកាសចរណ៍

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា គ្រោងទិញយន្តហោះចំនួន៣គ្រឿង នៅឆ្នាំនេះ ដើម្បីពង្រីកការហោះហើរក្នុងស្រុក និងក្រៅស្រុក


ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា បានចាប់ផ្ដើមសករាជថ្មី នៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការនាំយកយន្តហោះដ៏ទំនើប ATR 72-600 ជាលើកដំបូង ដែលនឹងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងពង្រឹងការតភ្ជាប់ក្នុងស្រុក និងក្រៅស្រុក។ ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា ក៏គ្រោងនាំយកយន្តហោះប្រភេទនេះចំនួន២គ្រឿងបន្ថែមទៀតនៅត្រឹមដំណាច់ឆ្នាំនេះផងដែរ។
វិស័យអាកាសចរណ៍
ដោយ

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា (AIR CAMBODIA) នឹងស្វាគមន៍ការមកដល់យន្តហោះដ៏ទំនើបប្រភេទ ATR 72-600 ជាលើកដំបូងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដែលនឹងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ។ បន្ថែមពីនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា គ្រោងនឹងនាំយកយន្តហោះ ATR 72-600 រហូតដល់ចំនួន៣គ្រឿងឯណោះនៅឆ្នាំ២០២៥នេះ ពោលគឺបន្ទាប់ពីយន្តហោះដំបូងគេមកដល់ យន្តហោះទី២ និងទី៣ ត្រូវបានរំពឹងទុកថានឹងមកដល់នៅក្នុងខែតុលា និងខែវិច្ឆិកា ខាងមុន។ ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏កំពុងជំរុញការដាក់ឱ្យប្រើប្រាស់យន្តហោះ Airbus A320 និងប្រភេទយន្តហោះផ្សេងទៀតដែលមានសមត្ថភាពប្រតិបត្តិការហោះហើរផ្លូវឆ្ងាយ ដោយធានាបាននូវជើងហោះហើរចម្រុះ និងទំនើប ស្របតាមតម្រូវការប្រតិបត្តិការផ្សេងៗគ្នា។

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃការធ្វើដំណើរអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា កំពុងរៀបចំផែនការយ៉ាងសកម្មក្នុងការពង្រីកបណ្តាញផ្លូវហោះហើររបស់ខ្លួនទៅកាន់ទីផ្សារដែលមានសក្តានុពល រួមមាន អាស៊ីឦសាន ប្រទេសចិន អាស៊ីខាងត្បូង និងអូស្ត្រាលី។ តាមរយៈវិធីសាស្ត្រមួយជំហានម្ដងៗ ដោយត្រៀមខ្លួនរួចរាល់សម្រាប់ទីផ្សារ និងលទ្ធភាពប្រតិបត្តិការ ដែលក្រុមហ៊ុនមានគោលបំណងបង្កើនវត្តមាននៅទូទាំងពិភពលោក និងលើកកម្ពស់ការតភ្ជាប់របស់កម្ពុជា ជាមួយពិភពលោក។ តាមផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួន ក្រុមហ៊ុនក៏មានគម្រោងបង្កើនយន្តហោះរបស់ខ្លួនដល់ទៅចំនួន៣៣គ្រឿង សម្រាប់គាំទ្រដល់កំណើននាពេលអនាគត និងពង្រីកជើងហោះហើរអន្តរជាតិ ផងដែរ។

សូមបញ្ជាក់ថា យន្តហោះប្រភេទ ATR 72-600 ត្រូវបានគេស្គាល់ថា មានប្រសិទ្ធភាពក្នុងការសន្សំប្រេងដ៏ល្អឥតខ្ចោះ ដោយប្រើប្រាស់ប្រេងតិចជាងយន្តហោះប្រភេទចាស់ពី១៥% ទៅ ២០% ហើយត្រូវការផ្លូវរត់ខ្លី។ អ្នកដំណើរនឹងរីករាយជាមួយនឹងសំឡេងដ៏ស្ងប់ស្ងាត់ក្នុងយន្តហោះ ផាសុខភាពជាងមុន ជាមួយនឹងកន្លែងអង្គុយធំទូលាយ និងបរិក្ខារទំនើបៗ។ យន្តហោះនេះអនុលោមតាមស្តង់ដាបរិស្ថានចុងក្រោយបំផុតរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) និងត្រូវបានជឿទុកចិត្តដោយក្រុមហ៊ុនអាកាសចរណ៍ជាង២០០នៅទូទាំងពិភពលោក​៕




អត្ថបទបន្ទាប់


អ្នកជំនាញស្នើឱ្យកម្ពុជា គួរផលិតពូជទុរេនផ្ទាល់ខ្លួន ខណៈពូជដាំដុះបច្ចុប្បន្នភាគច្រើននាំចូលពីក្រៅប្រទេស

ពូជទុរេន ដែលប្រជាពលរដ្ឋចូលចិត្តបរិភោគ និងកសិករកំពុងនិយមដាំដុះ ដូចជា ម៉ុនថង ម៉ូសាងឃីង និងរី៦ ជាដើម ត្រូវបានគេស្គាល់ថា មានប្រភពមកពីថ…

តើវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា មានស្ថានភាពបែបណានៅប៉ុន្មានខែកន្លងមកនេះ?

វិស័យធនាគារ និងហិរញ្ញវត្ថុ ត្រូវបានចាត់ទុកជាវិស័យមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសនៅអំឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ