Advertisement
ហិរញ្ញវត្ថុ

ហាងបញ្ចាំប្រ៊េនសិង្ហបុរី Cash U Up បានពង្រីកសាខានៅកម្ពុជាជាបន្តបន្ទាប់


មានបទពិសោធអាជីវកម្មបញ្ចាំជាង៤០ឆ្នាំនៅប្រទេសសិង្ហបុរី ឃែស យូ អាប់ បានបោះទុនវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០១០ និងបានពង្រីកសាខាជាបន្តបន្ទាប់នៅកម្ពជា។
លោក គុជ សេដ្ឋា អ្នកគ្រប់គ្រងទូទៅរបស់ហាងបញ្ចាំ Cush U Up ផ្តល់បទសម្ភាសដល់សារព័ត៌មានខេមបូណូមីស
ដោយ
Advertisement

លោក គុជ សេដ្ឋា អ្នកគ្រប់គ្រងទូទៅរបស់ហាងបញ្ចាំ Cush U Up  បានឲ្យដឹងថា ហាងបញ្ចាំ Cash U Up មានទទួលបញ្ចាំ ដូចជា រថយន្ត កាតគ្រីរថយន្ត ម៉ូតូ កាតគ្រីម៉ូតូ គ្រឿងអលង្ការ គ្រឿងអេឡិចត្រូនិក ប្លង់ផ្ទះ និងប្លង់ដី។

ជាការវិនិយោគរួមគ្នារបស់រវាងអ្នកវិនិយោគខ្មែរ និងវិនិយោគិនសិង្ហបុរី បច្ចុប្បន្ន ហាងបញ្ចាំ ឃែស យូ អាប់ មាន៧សាខានៅភ្នំពេញ និង៨ទៀតនៅតាមបណ្តាខេត្តនានា។ តើអ្វីនៅពីក្រោយភាពជោគជ័យនេះ?

លោកគុជ សេដ្ឋាបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងព្យាយាមបង្កើនទំនុកចិត្ត សេវាឲ្យអតិថិជនពេញចិត្ត រហ័សទាន់ចិត្ត និងផ្តល់ភាពកក់ក្តៅដល់អតិថិជន»។

ទន្ទឹមនឹងតម្រូវការរបស់អតិថិជនមានការកើនឡើង នៅឆ្នាំ២០១៨ ឃែស យូ អាប់ បានពង្រីកសាខាចំនួន២ គឺនៅខេត្តបាត់ដំបង និងនៅខណ្ឌសែនសុខក្នុងក្រុងភ្នំពេញ និងគ្រោងពង្រីកចំនួន៣សាខាទៀតនៅក្នុងឆ្នាំនេះ​។   

ឃែស យូ អាប់ ខូអិលធីឌី  គឺជាហាងបញ្ចាំស្របច្បាប់ និងធំជាងគេនៅកម្ពុជា បានទទួលអាជ្ញាប័ណ្ណអាជីវកម្មពីក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ កាលពីឆ្នាំ២០១០ និងបានតាំងចិត្តពង្រីកសេវាកម្ម និងសាខារបស់ខ្លួនឲ្យបានទូទាំងប្រទេសនៅពេលខាងមុខនេះ៕    

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


PH POLARIS F&B បណ្តុំភោជនីយដ្ឋាន និងអាហារដ្ឋានល្បីៗលើដងវិថីតែមួយ

ព័ត៌មាន
បច្ចុប្បន្នតំបន់ភាគខាងត្បូងឈៀងខាងកើតទីក្រុងភ្នំពេញ បាននឹងកំពុងបង្ហាញនូវការរីកចម្រើនគួរឲ្យកត់សម្គាល់។ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ តំបន់ដ...

កូនខ្មែរម្នាក់ បង្កើតគម្រោងភូមិឋានធម្មជាតិ ទទួលបានការគាំទ្រច្រើនពីអតិថិជន

ព័ត៌មាន
គម្រោងភូមិឋានធម្មជាតិ គឺជាសហគមន៍បែបលម្ហែកាយជនបទមួយ ដែលធ្វើឡើងជាពិសេសសម្រាប់អ្នកធុញទ្រាន់នឹងបរិយាកាសនៅទីក្រុង។ លោក ង៉ែត ជូ ស្ថាបនិកគ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ