អ្នកនយោបាយ

ប្រធានគណបក្សប្រជាជនថៃ ជំរុញឱ្យនាយករដ្ឋមន្ត្រីធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញថៃ


លោក ណាថាពុង រឿងផានីយ៉ាវុត (Natthaphong Rueangpanyawut) មេដឹកនាំគណបក្សប្រជាជនថៃ ដែលជាបក្សប្រឆាំងដ៏ធំនៅប្រទេសថៃ បានប្តេជ្ញាថា នឹងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ចំពោះដំណើរការរបស់រដ្ឋាភិបាលដឹកនាំដោយលោក អនុទីន ឆានវីរៈគុល ហើយគណបក្សនេះ ក៏ជំរុញឱ្យលោក អនុទីន ធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
អ្នកនយោបាយ
ដោយ

លោក ណាថាពុង រឿងផានីយ៉ាវុត (Natthaphong Rueangpanyawut) ប្រធានគណបក្សប្រជាជនថៃ បានបើកការជជែកដេញដោលនៅថ្ងៃចន្ទ សប្តាហ៍នេះ បន្ទាប់ពីនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អនុទីន ឆានវីរៈគុល បានអានគោលនយោបាយរបស់លោកនៅចំពោះមុខសមាជិកសភា។ លោក ណាថាពុង ថា នៅក្នុងរយៈពេល៤ខែដំបូងរបស់រដ្ឋាភិបាលថ្មីនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់គណបក្សប្រឆាំង ដែលមានបំណងជំរុញទៅមុខជាមួយអ្វីដែលលោកបានពិពណ៌នាថា ជាបេសកកម្មរៀបចំរដ្ឋធម្មនុញ្ញថ្មី។

មេដឹកនាំបក្សប្រឆាំងរូបនេះ បានបន្ថែមថា ប្រជាជនថៃ គ្រប់ជំនាន់មិនដែលបានរស់នៅក្រោមស្ថិរភាព និងលទ្ធិប្រជាធិបតេយ្យពេញលេញនោះទេ ព្រោះពួកគេគ្រប់សម័យកាលត្រូវមានស្លាកស្នាមដោយរដ្ឋប្រហារម្តងហើយម្តងទៀត។ ដូច្នេះហើយវាដល់ពេលដែលត្រូវបញ្ចប់វដ្តដ៏សាហាវនេះហើយ និងផ្តល់ធម្មនុញ្ញដែលឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់ប្រជាជនពិតប្រាកដ។

លោកបានរំលឹកថា ជនជាតិថៃ ដែលកើតក្នុងទសវត្សរ៍ឆ្នាំ១៩៥០ បានមើលឃើញប្រទេសថៃ មានការរីកចម្រើនផ្នែកសេដ្ឋកិច្ច ខណៈមានរដ្ឋប្រហារចំនួន៦លើក ខណៈជំនាន់របស់លោកផ្ទាល់បានឆ្លងកាត់រដ្ឋប្រហារយោធាឆ្នាំ១៩៩១ ឆ្នាំ២០០៦ និងឆ្នាំ២០១៤។ លោកបានកត់សម្គាល់ថា សូម្បីតែក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ប្រទេសថៃ មានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី៣រូប ដែលបានបង្ហាញពីរចនាសម្ព័ន្ធនយោបាយទន់ខ្សោយ និងអស្ថិរភាព។

ជាមួយគ្នានេះ លោកបានឆ្លៀតរិះគន់ប្រព័ន្ធនយោបាយដែលប្រើប្រាស់តុលាការធម្មនុញ្ញ និងទីភ្នាក់ងារឯករាជ្យជាអាវុធនយោបាយជំនួសអ្នកឃ្លាំមើល ដោយចង្អុលបង្ហាញថា សន្ទស្សន៍ការយល់ឃើញអំពីអំពើពុករលួយរបស់ប្រទេសថៃ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងពេល១២ឆ្នាំមកនេះ មកនៅត្រឹមតែ៣៤ពិន្ទុ ដោយជាប់ចំណាត់ថ្នាក់ទី១០៧ក្នុងចំណោម១៨០ប្រទេស។

លោក Natthaphong បានសង្កត់ធ្ងន់ថា គណបក្សប្រជាជន បានគាំទ្រលោក Anutin ជានាយករដ្ឋមន្ត្រីក្រោមអនុស្សរណៈនៃកិច្ចព្រមព្រៀង ក្នុងគោលបំណងបើកទ្វារឆ្ពោះទៅរកការកំណែទម្រង់ធម្មនុញ្ញ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


អ្នកផលិតទឹកដោះគោស្រស់ក្នុងស្រុកប្តេជ្ញាបង្កើនការផលិត ដើម្បីឆ្លើយតបនឹងតម្រូវការដែលកំពុងកើនឡើង

ទឹកដោះគោស្រស់ គឺជាផលិតផលមួយដែលមានតម្រូវការប្រើប្រាស់ខ្ពស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ពោលគឺកម្ពុជា មានតម្រូវការប្រើប្រាស់ទឹកដោះ…

ថៃ កំពុងងាកទៅពង្រឹងពាណិជ្ជកម្មជាមួយចិន ក្រោយរងសម្ពាធពន្ធពីអាម៉េរិក

ចាប់តាំងពីបង្កើតរដ្ឋាភិបាលថ្មីមក នាយករដ្ឋមន្ត្រីថៃ លោក អនុទិន ឆានវីរៈគុល និងគណៈរដ្ឋមន្ត្រីរបស់លោក បានបង្ហាញពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ