ពាណិជ្ជកម្មចិនឆ្នាំ២០២១រក្សាបានភាពធន់

ការដោះដូរពាណិជ្ជកម្មចិនជាមួយនឹងប្រទេសជាដៃគូសំខាន់ៗនៅឆ្នាំ២០២១


ប្រទេសចិនកាលពីថ្ងៃសុក្រសប្តាហ៍មុន បានបញ្ចេញនូវរបាយការណ៍សកម្មភាពពាណិជ្ជកម្មសម្រាប់ពេញមួយឆ្នាំ២០២១របស់ខ្លួន ដែលក្នុងនោះទំហំនៃនៃការដោះដូរទំនិញរបស់ចិនមានជាង៦ទ្រីលានដុល្លារអាមេរិក កើនឡើងជាង២០%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វាជាលើកទីមួយហើយសម្រាប់ប្រទេសចិន ដែលសម្រេចបានទំហំដោះដូរពាណិជ្ជកម្មសរុបចំនួន ៦ទ្រីលានដុល្លារអាមេរិក ដែលជាកំណត់ត្រាថ្មី នៅក្នុងរយៈប៉ុន្មានជាច្រើនឆ្នាំកន្លងមកនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានចិន CGTN។
ពាណិជ្ជកម្មចិនឆ្នាំ២០២១រក្សាបានភាពធន់
ដោយ

២០២១​ជា​ឆ្នាំ​ខួប​អនុស្សាវរីយ៍​២០​ឆ្នាំ​របស់​ប្រទេស​ចិន ដែល​បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ អំឡុង​ពេល​២​ទស​វត្ស​មកនេះ ប្រទេស​ចិន​បាន​ប្រមូល​យក​បទ​ពិសោធន៍​ជា​ច្រើន​ក្នុង​ការ​បើកចំហ​សេដ្ឋកិច្ច និង​សម្រេច​បាន​លទ្ធផល​ជា​ផ្លែផ្កា​ផង​ដែរ​។ នៅ​ឆ្នាំ​២០២១​ដដែល​នេះ ចិន​ត្រូវ​យកដៃ​ម្ខាង​ទប់ទល់​នឹង​រោគរាតត្បាត ខណៈ​ដៃ​ម្ខាង​ព្យាយាម​ថែរក្សា​ខ្សែ​ចង្វាក់​ឧស្សាហកម្ម និង​ការ​ផ្គត់ផ្គង់​ជាស​កល ដែល​តែង​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​ជា​រឿយ​ៗ​។

យ៉ាងណាមិញ តួលេខ​ចុង​ក្រោយ​បំផុត​ពី​រដ្ឋាភិបាល​ចិន បាន​បង្ហាញ​ថា ចិន​នៅ​តែ​បង្ហាញ​ពី​ភាព​ធន់​នៃ​ពាណិជ្ជកម្ម​របស់​ខ្លួន ទោះ​បាន​ឆ្លងកាត់​បញ្ហា​ធំ​ៗ​ជា​ច្រើន​នៅ​ពេញ​មួយ​ឆ្នាំ​ហើយ​ក្តី​។ ភាព​ធន់​នេះ មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​ស្ថិរភាព និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​សេដ្ឋកិច្ច​ចិន ក៏​ដូច​ជា​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ផង​ដែរ​។ តើ​មាន​កត្តា​ធំ​ៗ​ធ្វើ​ខ្លះ​ដែល​ធ្វើ​ឲ្យ​ពាណិជ្ជកម្ម​របស់​ចិន​មាន​ភាព​ធន់​ដូចនេះ?

កំណើន​ពាណិជ្ជកម្ម​តាម​រយៈ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ   

ចិន​មាន​ដៃគូ​ពាណិជ្ជកម្ម​ធំ​ៗ​ចំនួន​៥ រួម​មាន​ប្រទេស​តំបន់​អាស៊ាន សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន និង​ប្រទេស​កូរ៉េ​ខាងត្បូង​។ ដោយ​លើកលែង​ប្រទេស​ជប៉ុន​មួយ​ចេញ ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​រវាង ចិន​និង​ប្រទេស​ទាំង​៤​ខាងលើ នៅ​ឆ្នាំ​២០២១ សុទ្ធសឹងតែ​សម្រេច​បាន​នូវ​កំណើន​២​ខ្ទង់ បើ​ធៀប​នឹង​ឆ្នាំ​២០២០​។ ក្រៅពី​តែ​កំណើន​ជាមួយ​ដៃគូ​ធំ​ៗ ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន ជាមួយ​ប្រទេស​កំពុង​មាន​ទីផ្សារ​រីក​ចម្រើន ក៏​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ​។

ជាក់ស្តែង​នៅ​ពេញ​មួយ​ឆ្នាំ ២០២១​ទំហំ​ពាណិជ្ជកម្ម​សរុប​ជាមួយ​ប្រទេស​ហត្ថលេខី នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ បាន​កើន​ដល់​ជិត ២​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជិត ២៤%​ឯណោះ​។ គិត​មក​ដល់​បច្ចុប្បន្ន ប្រទេស​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចំនួន​៧ ជាមួយ​ប្រទេស​ចំនួន​១៣ នៅ​ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​រួច​ហើយ រួម​ទាំង​កម្ពុជា​យើង​ក៏​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​ដែរ​។

លើស​ពី​នេះ​ទៀត ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​ដដែល ពាណិជ្ជកម្ម​រវាង​ចិន និង​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អឺរ៉ុប តាម​រយៈផ្លូវ​រថភ្លើង​ក៏​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ដូច​គ្នា​ដែរ​។ នៅ​ពេញ​មួយ​ឆ្នាំ ២០២១ រថភ្លើង​ដឹក​ទំនិញ​១​ម៉ឺន​៥​ពាន់​ទូរ ស្មើនឹង​ទូរ​កុងតឺន័រ​ជាង​១​លាន​៥​សែន ត្រូវ​បាន​នាំ​ចេញពី​ប្រទេស​ចិន​ទៅ​កាន់​ប្រទេស​តំបន់​អឺរ៉ុប ដោយ​ចំនួន​នេះ​បាន​កើនឡើង​ជិត ៣០%​។

កត្តា​សំខាន់​មួយទៀត​គឺ ពាណិជ្ជកម្ម​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង RCEP

អាស៊ាន​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​បំផុត​របស់​ចិន សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​ជាប់​ៗ​គ្នា ពោល​គឺ​ឆ្នាំ ២០២០​និង​ឆ្នាំ​២០២១​។ ជាក់ស្តែង ពាណិជ្ជកម្ម​អាស៊ាន​ចិន រក្សា​បាន​កំណើន​ល្អ​ក្នុង​ទំហំ​ជិត​១​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជិត​២០%​។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី RCEP បាន​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​០១​ខែមករា​មក សម្រាប់​ប្រទេស​១០ ក្នុង​ចំណោម​សមាជិក​ទាំង​១៥​។ ចាប់ពី​ពេល​នោះ​មក អត្រាពន្ធ​សូន្យ​ភាគរយ រវាង​ពាណិជ្ជកម្ម​ចិន អាស៊ាន អូស្ត្រាលី និង​ញូ​ហ្សេ​លែ​ន បាន​គ្របដណ្តប់​លើស​ពី ៦៥%​នៃ​ពាណិជ្ជកម្ម​សរុប ហើយ​ក្នុង​នោះ​គោលដៅ​របស់ RCEP គឺ​សម្រេច​ឲ្យ​បាន​នូវ​ពន្ធ​សូន្យ​លើ​ការ​ជួញដូរ​ទំនិញ​ជាង ៩០%​ក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក​ទាំងអស់​នា​ពេល​អនាគត​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្រាបៀរ Heineken® អបអរឆ្នាំថ្មី ២០២២ ដោយផ្ដល់នូវការបញ្ចុះតម្លៃដ៏ពិសេស

ព័ត៌មាន
ស្របពេលដែលយើងស្វាគមន៍ឆ្នាំថ្មីឆ្នាំសកល និងត្រៀមខ្លួនអបអរពិធីបុណ្យចូលឆ្នាំចិននាពេលឆាប់ៗខាងមុខនេះ យើងដឹងថា អតិថិជនរបស់យើងកំពុងទន្ទឹងរង់ច…

កម្ពុជារំពឹងនាំចេញអង្ករ៨០ម៉ឺនតោននៅឆ្នាំ២០២២ ខណៈបញ្ហាដឹកជញ្ជូននៅតែបន្ដចាក់ស្រេះ

ព័ត៌មាន
នៅក្នុងឆ្នាំ២០២១ កម្ពុជា បាននាំចេញអង្ករប្រមាណ ៦១ម៉ឺនតោន បានថយចុះ១០% បើប្រៀបនឹងឆ្នាំ២០២០ ខណៈនៅឆ្នាំ២០២២ កម្ពុជារំពឹងនាំចេញអង្ករបាន ៨០ម៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ