កូវីដ-១៩នៅចិន

ចិនកំពុងកម្រើកផ្ទុះឆ្លងកូវីដ-១៩ឡើងវិញ ក្រោយស្ងប់ស្ងាត់អស់មួយរយៈធំ


ការឆ្លងកូវីដ-១៩នៅក្នុងប្រទេសចិន ហាក់កំពុងកម្រើកឡើងវិញបន្ដិចហើយ ក្រោយពីប្រទេសនេះ បានស្ងប់ស្ងាត់មួយរយៈធំ។ ជាក់ស្ដែង នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅក្នុងទីក្រុងមួយ នៃខេត្តគ័ងចូវភាគខាងត្បូងប្រទេសចិន បានប្រកាសរកឃើញករណីថ្មីឆ្លងកូវីដ-១៩ក្នុងស្រុកចំនួន ១៨ករណី ក្នុងចំណោមករណីថ្មីសរុប២០ករណីដែលបានរកឃើញ។ ការផ្ទុះរកឃើញករណីឆ្លងថ្មីនេះ ក៏បានបណ្ដាលឲ្យអាជ្ញាធរខេត្តគ័ងចូវ ចាត់វិធានការបន្ទាន់ក្ដៅៗដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលផងដែរ តួយ៉ាង ការសម្រេចលុបចោលជើងហោះហើរជាច្រើនជាដើម។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Reuters។
ចិនកំពុងកម្រើកផ្ទុះឆ្លងកូវីដ-១៩ឡើងវិញ ក្រោយស្ងប់ស្ងាត់អស់មួយរយៈធំ (រូបភាព៖indianexpress.com)
ដោយ

នៅក្នុងចំណោមករណីវិជ្ជមានកូវីដ-១៩ ចំនួន២៧ករណីដែលបានរកឃើញ និងប្រកាសដោយអាជ្ញាធរសុខាភិបាលជាតិរបស់ចិន នៅថ្ងៃចន្ទ ដើមសប្ដាហ៍នេះ បានឲ្យដឹងថា មាន៧ករណីប៉ុណ្ណោះជាករណីនាំចូល និងមាន១៨ករណីរកឃើញនៅក្នុងទីក្រុងនៃខេត្តគ័ងចូវ និង២ករណីទៀតនៅក្នុងខេត្តគ័ងដុង។

ក្រោយពីបានរកឃើញករណីឆ្លងថ្មីបន្ដកើនឡើង នៅម៉ោង ១១៖៤០នាទីព្រឹកថ្ងៃទី ៣១ខែឧសភា មានជើងហោះហើរជាង៥០០ជើងនៅក្នុងអាកាសយានដ្ឋានអន្តរជាតិបាយយុន នៅក្នុងខេត្តគ័រចូវ ត្រូវបានលុបចោល ដែលមានប្រហែល៣៧% នៃជើងហោះហើរសរុបប្រចាំថ្ងៃ។ កាលពីឆ្នាំមុន អាកាសយានដ្ឋានមួយនេះ ទទួលបានអ្នកដំណើរជិត ៤៤លាននាក់ ហើយក៏ជាអាកាសយានដ្ឋានមួយ ដែលមានភាពមមាញឹកខ្លាំងជាងគេបំផុតក្នុងអំឡុងពេលដែលមានមេរោគរាតត្បាតជាសកលនេះ។

កាលពីថ្ងៃអាទិត្យសប្ដាហ៍មុននេះ អាជ្ញាធរទីក្រុងនៃខេត្តគ័ងចូវ បានបញ្ជាក់ថា ប្រជាជនដែលចាកចេញពីទីក្រុងតាមរយៈអាកាសយានដ្ឋាន ស្ថានីយរថភ្លើង និងស្ថានីយរថយន្ដក្រុង ត្រូវតែបង្ហាញពីលិខិតបញ្ជាក់ពីការបានធ្វើតេស្ដលទ្ធផលអវិជ្ជមានកូវីដ-១៩ នៅក្នុងរយៈពេល៣ថ្ងៃ។ ជាមួយគ្នា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះដែរ អាជ្ញាធរក៏បានបញ្ជាឲ្យពលរដ្ឋនៅក្នុងតំបន់មួយចំនួននៃទីក្រុង ត្រូវស្នាក់នៅក្នុងផ្ទះ ផ្អាកសកម្មភាពណាមិនចាំបាច់ ខណៈដែលទីតាំងកម្សាន្ដ និងផ្សារក៏ត្រូវបានបិទផងដែរ។

អាជ្ញាធរសុខាភិបាលចិន គ៏បានបញ្ជាក់កាលពីចុងសប្ដាហ៍មុននេះដែរថា ការឆ្លងរាលដាលក្នុងទីក្រុងដែលបានកើតឡើងថ្មីៗនេះ ត្រូវបានរកឃើញថា គឺមានមេរោគបំប្លែងខ្លួនថ្មីពីឥណ្ឌា ដែលមានកម្រិតឆ្លងលឿនរហ័ស។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៣០ខែឧសភា ប្រទេសចិនមានអ្នកឆ្លងកូវីដ-១៩សរុបជាង ៩ម៉ឺននាក់ ខណៈដែលអ្នកស្លាប់មានជាង៤ពាន់៦រយនាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារគ្រាប់ស្វាយចន្ទីកម្ពុជារំពឹងកំណើននាំចេញខ្ពស់ដល់១លានតោន

ព័ត៌មាន
ប្រទេសកូតឌឹវ័រ ដែលជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាហ្វ្រិក បានចាប់ផ្តើមកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ប្រទេសវៀតណាម និង ឥណ្ឌា ដោយបង្វ…

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​បុគ្គលិក

ព័ត៌មាន
ភ្នំពេញ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបញ្ចប់ការចាក់វ៉ាក់សាំងជិត ៨០% នៃបុគ្គលិក និងអ្នកម៉ៅការចំនួន ៧០០ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ