ចិនផ្តល់វ៉ាក់សាំងសត្ដល់កម្ពុជា

ចិនផ្តល់វ៉ាក់សាំងសត្វចំនួន១លានកម្រិត ដល់កម្ពុជា ដើម្បីចូលរួមចំណែកក្នុងការគ្រប់គ្រងជំងឺឆ្លងសត្វ


កម្ពុជា ទទួលបានវ៉ាក់សាំងការពារជំងឺឆ្លងសត្វ ចំនួន១លានកម្រិត (វ៉ាក់សាំងដុំពកស្បែកគោក្របី ៥០ម៉ឺនកម្រិត និងវ៉ាក់សាំងអុតក្តាម ៥០ម៉ឺនកម្រិត) ដែលជាអំណោយរបស់ក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២២នេះ តាមរយៈកិច្ចព្រមព្រៀង ការផ្តល់ជំនួយវ៉ាក់សាំងសត្វ ចុះថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២២។ វ៉ាក់សាំងសត្វនេះនឹងជួយទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វដែលបាននិងកំពុងកើតមាន បន្ថែមទៅនឹងវ៉ាក់សាំងដែលកម្ពុជាមានស្រាប់ផងដែរ។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ចិនផ្តល់វ៉ាក់សាំងសត្វចំនួន១លានកម្រិត ដល់កម្ពុជា ដើម្បីចូលរួមចំណែកក្នុងការគ្រប់គ្រងជំងឺឆ្លងសត្វ

ថ្លែងក្នុងពិធីប្រគល់ទទួលវាក់សាំងការពារជំងឺឆ្លងសត្វចំនួន១លានកម្រិត ដែលជាអំណោយរបស់ក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណៈរដ្ឋប្រជាមានិតចិន ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា វិស័យចិញ្ចឹមសត្វដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូល លើកកម្ពស់ការរស់នៅ និងជំរុញសេដ្ឋកិច្ចជាតិ។ ឯកឧត្តម បញ្ជាក់បន្ថែមថា កន្លងមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំប្រឹងប្រែងជំរុញឱ្យវិស័យចិញ្ចឹមសត្វនេះឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែនៅតែជួបនូវបញ្ហាលំបាកមួយចំនួនផងដែរ។
ឯកឧត្តម ឌិត ទីណា អះអាងថា ជំងឺឆ្លងសត្វ គឺជាឧបសគ្គមួយជាចំបងដែលធ្វើឲ្យប៉ះពាល់ដល់ការចិញ្ចឹមសត្វ ការផ្គត់ផ្គង់សាច់ និងផលិតផលសត្វនៅលើទីផ្សារក៏ដូចជាសេដ្ឋកិច្ចនៅកម្ពុជា។ ការផ្ទុះ និងការឆ្លងរាលដាលជំងឺឆ្លងទាំងនេះ ធ្វើឲ្យខូចខាតយ៉ាងខ្លាំងដល់អ្នកចិញ្ចឹមសត្វ និងសេដ្ឋកិច្ច។ ជាក់ស្តែង កន្លងមកកម្ពុជាបានជួបប្រទះនូវការផ្ទុះ និងឆ្លងរាលដាលនៃជំងឺមួយចំនួន ដូចជាជំងឺអុតក្តាម ជំងឺសារទឹកគោក្របី ជំងឺប៉េស្តជ្រូក ជំងឺផ្ដាសាយបក្សី ជំងឺប៉េស្តជ្រូកអាហ្វ្រិក និងនាពេលថ្មីៗនេះ ជំងឺដុំពកស្បែកលើគោក្របី ដែលធ្វើឲ្យខូចខាតយ៉ាងខ្លាំងដល់អ្នកចិញ្ចឹមសត្វជាពិសេសកសិករនៅជនបទ។ មិនតែប៉ុណ្ណោះមន្ទីរពិសោធន៍ និងធនធានមនុស្សនៅមានកម្រិត បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍វិស័យចិញ្ចឹមសត្វផងដែរ។
បើតាម រដ្ឋមន្រ្តីក្រសួងកសិកម្ម កន្លងមកប្រទេសចិនបានគាំទ្រ និងលើកកម្ពស់ការចិញ្ចឹមសត្វ តាមរយៈគម្រោង និងកិច្ចសហប្រតិបត្តិការនានាមានដូជា កម្មវិធីឡជីវឧស្ម័ន អំណោយជាវ៉ាក់សាំងការពារជំងឺឆ្លងសត្វ និងកម្មវិធីបណ្តុះបណ្តាលជាច្រើន។ នាពេលថ្មីៗនេះក៏មានគម្រោងអាស៊ាន-ចិន ដែលនឹងគ្រោងសាងសង់មន្ទីរពិសោធន៍រោគវិនិច្ឆ័យជំងឺសត្វថ្នាក់ជាតិជូនអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងបានចុះអនុស្សារណៈយោគយល់គ្នា និងកិច្ចព្រមព្រៀងចំនួនពីរក្នុងនោះមាន «ការពង្រឹងកិច្ចសហប្រតិបត្តិការលើបសុឱសថ វត្ថុធាតុជីវបសុព្យាបាល និងសារធាតុបន្ថែមចំណីសត្វ» និង «ការផ្តល់ជំនួយវ៉ាក់សាំងសត្វ» ចុះថ្ងៃទី ០៩ខែវិច្ឆិកា ឆ្នាំ២០២២ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងកសិកម្ម និង កិច្ចការជនបទនៃសាធារណៈរដ្ឋប្រជាមានិតចិនផងដែរ៕




អត្ថបទបន្ទាប់


បុរសខ្លាំងរុស្ស៊ី លោក ពូទីន ថា លោកខាងលិចមានបំណងពុះហែកប្រទេសរុស្ស៊ី

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ ទី២៥ ធ្នូ នេះ ដោយបានតិះតៀនទៅកាន់លោ…

រស្ស៊ីត្រៀមបើកការផ្គត់ផ្គង់ឧស្ម័នដល់អឺរ៉ុបឡើងវិញ តាមរយៈបំពង់បង្ហូរចាស់ដែលផ្អាកសកម្មភាពតាំងតែពីមុនសង្គ្រាម

ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក អាឡិចសាន់ដឺ ណូវ៉ាក់(Alexander Novak) បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS ថា ទីក្រុងមូស្គូបានត្រៀមខ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ