ចិននិងរុស្ស៊ីព្រមព្រៀងសាងសង់មជ្ឈមណ្ឌលគ្រាប់ធញ្ញជាតិនៅតាមព្រំដែនរួមគ្នា!

ចិន និងរុស្ស៊ីនឹងសងឃ្លាំងស្តុកគ្រាប់ធញ្ញជាតិរួមគ្នាតម្លៃជិត១៦០លានដុល្លារ ដើម្បីសម្រួលពាណិជ្ជកម្ម និងបង្កើនសន្តិសុខស្បៀង


ជាអ្វីដែលប្រទេសចិន និងរុស្ស៊ីបាននិងកំពុងធ្វើតាំងពីឆ្នាំមុន កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះប្រទេសទាំងពីរព្រមព្រៀងគ្នាវិនិយោគ និងបង្កើតមជ្ឈមណ្ឌលគ្រាប់ធញ្ញជាតិរួមគ្នា។ កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានោះ បង្ហាញថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីរវាងចិន និងរុស្ស៊ីនៅតែល្អប្រសើរឡើងជាលំដាប់ បើទោះបីទីក្រុងម៉ូស្គូត្រូវប្រឈមនឹងសម្ពាធទណ្ឌកម្មពីប្រទេសលោកខាងលិចលើខ្សែសង្វាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មក៏ដោយ។ នេះបើការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
ចិននិងរុស្ស៊ីព្រមព្រៀងសាងសង់មជ្ឈមណ្ឌលគ្រាប់ធញ្ញជាតិនៅតាមព្រំដែនរួមគ្នា!

ឃ្លាំងស្តុកគ្រាប់ធញ្ញជាតិ (Nizhneleninskoye-Tongjiang) គឺជាឈ្មោះមជ្ឈមណ្ឌលស្បៀងថ្មីដែលប្រទេសចិន និងរុស្ស៊ីសម្រេចរួមគ្នា។ ស្ថិតនៅចន្លោះទីក្រុង Vladivostok ភាគខាងកើតរបស់រុស្ស៊ី និងខេត្ត Heilongjiang ភាគឦសានរបស់ប្រទេសចិន ឃ្លាំងថ្មីនេះមានទឹកប្រាប់វិនិយោគរួមគ្នាប្រមាណ១៥៩លានដុល្លារ។ កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាដោយក្រុមហ៊ុនស្បៀងនៃប្រទេសទាំងពីរនៅក្នុងវេទិកាសេដ្ឋកិច្ចភាគខាងកើត ដែលធ្វើឡើងនៅទីក្រុង Vladivostok។ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន ក៏មានវត្តមានចូលរួមជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Guoqing និងតំណាងម្ចាស់អាជីវកម្មមួយចំនួនទៀតផងដែរ។
ក្រោមកិច្ចព្រមព្រៀងនេះ សមាគមន៍ច្រករបៀងគ្រាប់ធញ្ញជាតិដីថ្មី ដែលជាបណ្តំក្រុមហ៊ុនគ្រប់គ្រងការអភិវឌ្ឍន៍ផលិតកម្មគ្រាប់ធញ្ញជាតិ និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ភ្នំអ៊ុយរ៉ាល់ ស៊ីបេរី និងចុងបូព៌ារបស់រុស្ស៊ី នឹងធ្វើការជាមួយក្រុមហ៊ុនវិនិយោគអន្តរជាតិ Chengtong គ្រប់គ្រងដោយរដ្ឋចិន ដើម្បីបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូននៅព្រំដែន។ ហើយវាក៏នឹងធានាការដឹកជញ្ជូនគ្រាបធញ្ញជាតិទៅកាន់ប្រទេសចិនលឿនជាងមុន និងមានប្រសិទ្ធភាពជាងមុន។

ក្រោមសម្ពាធទណ្ឌកម្មពីបស្ចឹមលោក រុស្ស៊ីដែលជាប្រទេសផលិតប្រេង និងគ្រាប់ធញ្ញជាតិដំបំផុតមួយរបស់ពិភពលោក មើលឃើញចិនជាដៃគូមួយដ៏សំខាន់ឡើង។ យោងតាមទិន្នន័យគយបានបង្ហាញថា ពាណិជ្ជកម្មរុស្ស៊ីនិងចិន បានហក់ឡើង៣២%កាលពីឆ្នាំមុនធៀបនឹងប្រាំខែឆ្នាំនេះ ពោលគឺកើនដល់ជាង១៥៥ពាន់លានដុល្លារ។ ប្រទេសដែលមានប្រជាជនជាង១៤ពាន់លាននាក់នេះ គឺជាអ្នកនាំចូលប្រេងឆៅពីរុស្ស៊ីធំបំផុតទីពីរ បន្ទាប់ពីអារ៉ាប៊ីសាអូឌីត។ ក្រៅពីប្រេងនិងឧស្ម័នធម្មជាតិ ចិនកំពុងបង្កើនការនាំចូលផលិតផលកសិកម្មដូចជាសណ្តែកសៀង និងប្រេងបន្លែពីរុស្ស៊ីដែរ។
កាលពីសប្តាហ៍មុន ប្រធានាធិបតីចិនលោក ស៊ី ជិនពីង អំឡុងដំណើរទស្សនកិច្ចទៅខេត្ត Heilongjiang លោកបានគូសបញ្ជាក់ពីសារៈសំខាន់នៃសន្តិសុខស្បៀង ហើយថា ខេត្តដែលជាមជ្ឈមណ្ឌលស្បៀងនេះ នឹងក្លាយជាច្រកផ្លូវដ៏សំខាន់សម្រាប់ការបើកខ្វារឆ្ពោះទៅទិសខាងជើង ដែលចង់សំដៅទៅរុស្ស៊ី។ គួរបញ្ជាក់ថា ឃ្លាំងគ្រាប់ធញ្ញជាតិពិសេសសរុបចំនួន២,២០០ នឹងត្រូវបង្កើតឡើងស្របតាមកិច្ចព្រមព្រៀងខាងលើ ដើម្បីធានាការដឹកជញ្ជូនគ្រាប់ធញ្ញជាតិរហូតដល់៦សែនតោន និងសមត្ថភាពផ្ទុកអតិបរមា៨ លានតោនក្នុងមួយឆ្នាំ៕




អត្ថបទបន្ទាប់


តើប្រទេសណាខ្លះខាតបង់បន្ទាប់ពីសហរដ្ឋអាមេរិកនិងវៀតណាមលើកកំពស់ទំនាក់ទំនងជាមួយគ្នា?

ព័ត៌មាន
ប្រទេសចិន ក្រុមហ៊ុន Airbus របស់អឺរ៉ុប ហើយក៏អាចរុស្ស៊ីផងដែរ ដែលត្រូវបានគេចាត់ទុកថា ជាអ្នកដែលស្ថិតក្នុងចំណោមក្រុមអ្នកខាតបង់ បន្ទាប់ពីសហរ…

ហេតុអ្វីរដ្ឋាភិបាលសម្រេចផ្អាកការផ្តល់សេវាចំពោះអាជីវកម្មក្រៅប្រព័ន្ធ? តើអ្នកជំនាញមានការយល់ឃើញបែបណា?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទសុំធ្វើអាជីវកម្ម និងបន្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ