ការយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ

ចិនប្រាប់ពលរដ្ឋខ្លួនដែលរស់នៅអាមេរិកឱ្យយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ ក្រោយមានករណីរើសអើងកំពុងកើតឡើងកាន់តែច្រើន


ស្ថានទូតចិននៅអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា មានការរើសអើងជាច្រើនប្រឆាំងនឹងប្រទេសចិននៅក្នុងសហរដ្ឋអាមេរិក ហើយប្រជាជនអាស៊ីជាច្រើនក៏ប្រឈមមុខនឹងការវាយប្រហារ ដោយធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពរបស់ពួកគេយ៉ាងធ្ងន់ធ្ងរ ជាពិសេសនិស្សិតអន្តរជាតិ និងនិយោជិកនៃស្ថាប័នដែលផ្តល់មូលនិធិដោយចិនជាដើម សុទ្ធសឹងតែស្ថិតនៅចំណោមអ្នកដែលមាន ហានិភ័យ ពីការរើសអើងទាំងនេះ។
ចិនប្រាប់ពលរដ្ឋខ្លួនដែលរស់នៅអាមេរិកឱ្យយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ ក្រោយមានករណីរើសអើងកំពុងកើតឡើងកាន់តែច្រើន

យ៉ាងណាមិញ ស្របពេលជាមួយគ្នានេះ ប្រទេសចិនក៏ព្រួយបារម្ភអំពីសុវត្ថិភាពពលរដ្ឋរបស់ខ្លួនដែលរស់នៅ​ប្រទេសអ៊ុយក្រែនផងដែរ។ ជាក់ស្ដែង ដោយស្ថានភាពកាន់តែយ៉ាប់យឺនទៅៗ ចិនបានចាប់ផ្តើម​ជម្លៀសពលរដ្ឋ​របស់ខ្លួនចេញពី​ប្រទេសអ៊ុយក្រែនហើយ។ ប្រទេសចិនបានជម្លៀសពលរដ្ឋជុំទីមួយ​ពីអ៊ុយក្រែនកាលពីថ្ងៃចន្ទដើមសប្ដាហ៍ រួមទាំងនិស្សិតចិនជាង ៤០០ នាក់មកពីទីក្រុង Odessa និង ២០០ នាក់ពីរដ្ឋធានីកៀវ។ នេះបើយោងតាមកាសែតចិន Global Times ។

យ៉ាងណាមិញ មានជនជាតិចិនជាង ៦ពាន់នាក់បាន​ចុះឈ្មោះ ដើម្បីត្រៀមជម្លៀស ហើយពលរដ្ឋចិនជិត ១ពាន់នាក់បន្ថែមទៀត ត្រូវបានគេរំពឹងថា ត្រូវបានជម្លៀសចេញពីអ៊ុយក្រែនកាលថ្ងៃអង្គារទៅកាន់​ប្រទេសជិត​ខាងអ៊ុយក្រែន។

សូមជម្រាបថា ទីក្រុងប៉េកាំង​ដែលបាននិងកំពុងបង្កើតទំនាក់ទំនងជិតស្និទ្ធ​ជាមួយរុស្ស៊ី​មិនបានថ្កោលទោស​សកម្មភាពរបស់ទីក្រុងម៉ូស្គូទេ ដោយប៉េកាំង​បានត្រឹមតែ​​ជំរុញឱ្យគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ និង អំពាវនាវឱ្យមានការចរចាដោយសន្ដិវិធី៕​

អត្ថបទ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ សង្គ្រាមអ៊ុយក្រែន-រុស្សីនឹងធ្វើឱ្យតម្លៃប្រេងឡើងខ្ពស់ និងបង្កប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជា

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការព្រួយបារម្ភចំពោះសង្រ្គាមរវាងប្រទេសអ៊ុយក្រែន និងរុស្សី ថាអាចនឹងជះឥទ្ធិពលធ្ងន់ធ្ងរដល់…

ក្រុមមេដឹកនាំកោះតៃវ៉ាន់ប្រកាសថា នឹងបរិច្ចាគប្រាក់ខែផ្ទាល់ខ្លួន សម្រាប់កិច្ចប្រឹងប្រែងជួយសង្គ្រោះអ៊ុយក្រែន

ព័ត៌មាន
មេដឹកនាំកំពូលកោះតៃវ៉ាន់លោកស្រី សៃ អ៊ីនវេន បាននិយាយនៅពីថ្ងៃពុធសប្ដាហ៍នេះថា លោកស្រី និងថ្នាក់ដឹកនាំកំពូលៗរបស់កោះតៃវ៉ាន់នឹងបរិច្ចាគប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ