បន្ទះឈីប AI

សង្គ្រាមបច្ចេកវិទ្យារវាងចិន និងអាម៉េរិក កាន់តែឡើងកម្ដៅ ក្រោយអាម៉េរិកគ្រោងរារាំងចិន មិនឱ្យទទួលបានបន្ទះឈីប AI


សង្គ្រាមប្រជែងគ្នាផ្នែកបច្ចេកវិទ្យារវាងមហាអំណាចធំបំផុត២របស់ពិភពលោកនឹងកាន់តែឡើងកម្ដៅគួរឱ្យព្រួយបារម្ភ ខណៈដែលសហរដ្ឋអាម៉េរិក ពិចារណាដាក់ចេញវិធានការរឹតបន្តឹងដើម្បីរារាំងមហាយក្សចិន មិនឱ្យទទួលបានបន្ទះឈីបអង្គចងចាំ ឬ Memory Chips បំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ ដ៏ល្បីល្បាញ Bloomberg។
បន្ទះឈីប AI
ដោយ

សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចធំបំផុតទី១របស់ពិភពលោកទាំងផ្នែកយោធា និងសេដ្ឋកិច្ច ព្រមទាំងបច្ចេកវិទ្យាផងដែរនោះ កំពុងពិចារណាដាក់ចេញវិធានការរឹតបន្តឹងជាឯកតោភាគី ដើម្បីទប់ស្កាត់រារាំងមិនឱ្យមហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកទទួលបានបន្ទះឈីបអង្គចងចាំ បំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងឧបករណ៍ដែលមានសមត្ថភាពផលិតបន្ទះឈីបទាំងនោះនៅខែកញ្ញា ដ៏ខ្លីខាងមុខនេះ។

ចំណាត់ការនេះត្រូវបានក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយអន្តរជាតិ មើលឃើញថានឹងធ្វើឱ្យសង្គ្រាមបច្ចេកវិទ្យារវាងមហាអំណាចធំបំផុតទាំងពីររបស់ពិភពលោកនេះកាន់តែឡើងកម្ដៅគួរឱ្យបារម្ភ។

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា វិធានការនេះមានគោលដៅរារាំងក្រុមហ៊ុនអាម៉េរិក Micron Technology និងក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ ឬ Memory Chips ឈានមុខគេរបស់កូរ៉េខាងត្បូង SK Hynix និង Samsung Electronics មិនឱ្យផ្គត់ផ្គង់បន្ទះឈីបអង្គចងចាំដ៏ទំនើបប្រភេទ HBM ដល់បណ្ដាក្រុមហ៊ុនចិន។ ចំណាត់ការនេះ គឺដើម្បីការពារសន្តិសុខជាតិ និងវិស័យបច្ចេកវិទ្យារបស់សហរដ្ឋអាម៉េរិក។

សូមបញ្ជាក់ថា ក្រុមហ៊ុន Micron Technology និងក្រុមហ៊ុន SK Hynix ព្រមទាំងក្រុមហ៊ុន Samsung Electronics មានចំណែកគ្របដណ្ដប់ភាគច្រើនលើសលប់នៅលើទីផ្សារបន្ទះឈីប HBM ទូទាំងពិភពលោក៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើទិដ្ឋាការមាសរបស់ឥណ្ឌូនេស៊ី មានគុណសម្បត្តិ និងគុណវិបត្តិយ៉ាងណា?

ព័ត៌មាន
ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងវិនិយោគិនបរទេស ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវកម្មវិធីផ្តល់ទិដ្ឋាការមាសសម្រាប់ជនបរទេស។ តែយ៉ាងណាមានការព្រ…

កូរ៉េខាងជើង ចង់ចាប់ផ្ដើមចរចានុយក្លេអ៊ែឡើងវិញ ប្រសិនបើលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតី

ព័ត៌មាន
មន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើងមួយរូបដែលទើបតែរត់មកចុះចូលខាងកូរ៉េខាងត្បូង បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ប្រទេសកូរ៉េខ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ