ពាណិជ្ជកម្មចិន-វៀតណាម

ទំហំពាណិជ្ជកម្មរវាង វៀតណាម និងចិន សម្រេចបានជាង ១១៦ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៩


ប្រទេសវៀតណាម បានសម្រេចទំហំពាណិជ្ជកម្មជាមួយនឹង ប្រទេសចិន ប្រមាណ ១១៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩ ដែលក្នុងនោះ វៀតណាមនាំទំនិញចេញទៅចិនមានប្រមាណ ៤១ពាន់លានដុល្លារ និងនាំចូលពីចិនមកវិញ ប្រមាណ៧៥ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សៀនហ្វុក (ឆ្វេង) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (ស្ដាំ) (រូបភាព៖ www.news.cn)
ដោយ

នាយកដ្ឋានគយទូទៅវៀតណាម បានបង្ហាញ​ឲ្យដឹងថា តួលេខនៃទំហំ​ពាណិជ្ជកម្ម​ទ្វេភាគីរវាង វៀតណាម និងចិន​បានកើនឡើង​ប្រមាណ ១០ពាន់លាន​ដុល្លារអា​មេរិក ដែលកាល​ពីឆ្នាំ ២០១៨ សម្រេចបាន​ប្រមាណ ១០៦ពាន់​លានដុល្លារ​អាមេរិក ហើយកត្តាដែល​រុញច្រាន​កំណើនក្នុងឆ្នាំ ២០១៩ គឺដោយសារតែ​វៀតណាម បង្កើនការនាំចូល​ទំនិញមកពី​ចិន​កាន់តែច្រើន ហើយការនាំចេញ​ទំនិញ​វៀតណាម ទៅកាន់​ប្រទេសចិនវិញ ក៏មានការ​កើនឡើងដូចគ្នាដែរ។

ក្នុងចំណោម​ដៃគូពាណិជ្ជកម្ម​ជាង ២០០ប្រទេស​របស់វៀតណាម គឺប្រទេសចិននេះ​ហើយ ដែលជា ទីផ្សារធំ​ជាងគេបង្អស់​របស់​វៀតណាម ហើយឆ្នាំ ២០១៩នេះ ក៏ជាកំណត់​ត្រាថ្មី លើកទី ២របស់​វៀតណាម ដែលសម្រេច​បានទំហំ​ពាណិជ្ជកម្ម​លើសពី ១០០ពាន់​លាន​ដុល្លារអាមេរិក។

ដោយឡែក ទំហំពាណិជ្ជកម្មរវាង​វៀតណាម និងបណ្តាប្រទេស​ជាដៃគូ ក្នុងឆ្នាំ ២០១៩ សម្រេចបាន​ប្រមាណ ៥១៧ពាន់លាន​ដុល្លារអាមេរិក ដែលមានការកើន​ឡើង​ប្រមាណ ៧% ធៀបនឹង​ឆ្នាំ២០១៨ ដែលក្នុងនោះ វៀតណាម​ធ្វើការនាំចេញ​ទំនិញ​ប្រមាណ ២៦៤ពាន់លានដុល្លារ កើនឡើង​ប្រមាណ ៨% នឹងនាំចូល​មកវិញជាង ២៥៣ពាន់លាន​ដុល្លារអាមេរិក កើនឡើងប្រមាណ ៦%។

សូមជម្រាបថា អតិរេក​ពាណិជ្ជកម្មជាង​១១ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៩ ជាតួលេខ​ខ្ពស់បំផុត​មិនធ្លាប់មាន សម្រាប់​ប្រទេស​វៀតណាម ដែលកើន​ឡើងជាង ៦៣% ធៀបនឹងឆ្នាំ ២០១៨៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទេសាភិបាលធនាគារជាតិ៖ ២០១៩ជាឆ្នាំដែលពិភពលោកជួបបញ្ហាច្រើន ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាល្អ

ព័ត៌មាន
នៅក្នុងឆ្នាំ២០១៩ កន្លងទៅនេះ ជាឆ្នាំដែលមានបាតុភាពតវ៉ានិងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយជាច្រើនបានកើតឡើងនៅជុំវិញពិភពលោក ដូចជានៅតំបន់អឺ…

The Palms គម្រោងលំនៅដ្ឋានបែបលំហែរកាយដំបូងនៅក្នុងរាជធានីភ្នំពេញ

ព័ត៌មាន
ហេតុអ្វីចំាបាច់ចំណាយថវិកា និងពេលវេលាសម្រាប់ដំណើរកំសាន្ដ នៅពេលដែលអ្នកគ្រាន់តែត្រឡប់មក ផ្ទះ ហើយ មានអារម្មណ៍ហាក់ដូចជាអ្នកកំពុងស្នាក់នៅក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ