
ប្រទេសចិន បានបង្កើតក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះពាណិជ្ជកម្ម Comac ដែលជាអ្នកអភិវឌ្ឍយន្តហោះ C919 សម្រាប់ដឹកអ្នកដំណើរ ដើម្បីប្រកួតប្រជែងនឹងក្រុមហ៊ុនផលិតយន្តហោះ Airbus A320 របស់អឺរ៉ុប និងក្រុមហ៊ុន Boeing 737 របស់អាម៉េរិក។ បើតាមការអះអាងរបស់ក្រុមហ៊ុននេះ ពួកគេបានទទួលការបញ្ជាទិញយន្តហោះដឹកអ្នកដំណើរខ្នាតតូចរាប់រយគ្រឿងពីក្រុមហ៊ុនអាកាសចរណ៍រដ្ឋចិន ចំនួន៣ក្នុងឆ្នាំ២០២៤ រួមមានក្រុមហ៊ុន Air China ក្រុមហ៊ុន China Eastern Airlines និងក្រុមហ៊ុន China Southern Airlines។
ប៉ុន្តែមកទល់ពេលនេះ ក្រុមហ៊ុន Air China និងក្រុមហ៊ុន China Eastern Airlines ទើបតែបានទទួលយន្តហោះ C919 ម្នាក់មួយគ្រឿងប៉ុណ្ណោះនៅឆមាសទី១ ឆ្នាំ២០២៥ បើទោះបីជាពួកគេមានបំណងទិញ១០គ្រឿងបន្ថែមទៀតក៏ដោយ។ ជាមួយគ្នានេះក្រុមហ៊ុន China Southern Airlines រំពឹងថា ខ្លួននឹងទទួលបានយន្តហោះប្រភេទដូចគ្នានេះក្នុងពេលឆាប់ៗខាងមុខនេះ។
អ្នកវិភាគអាកាសចរណ៍ឯករាជ្យ លោក លី ហានមីង (Li Hanming) បាននិយាយថា ការយឺតយ៉ាវក្នុងការប្រគល់យន្តហោះដល់ក្រុមហ៊ុនរដ្ឋចិន ទាំងបីនេះ គឺដោយសារក្រុមហ៊ុន Comac អាចមានភាពច្របូកច្របល់ខ្លះៗក្នុងកិច្ចខិតខំរបស់ខ្លួនក្នុងការធានាការផ្គត់ផ្គង់ម៉ាស៊ីនសម្រាប់ម៉ូដែលយន្តហោះនេះ៕
ដោយ៖ សុខ មង្គល