វិស័យសេដ្ឋកិច្ច

កំណើនសេដ្ឋកិច្ចចិន ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះត្រីមាសទី៣ឆ្នាំនេះ


ការស្ទង់មតិ ដែលធ្វើឡើងដោយសារព័ត៌មាននីកេអេស៊ា ជាមួយក្រុមអ្នកសេដ្ឋកិច្ចបានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់ចិន ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះនៅក្នុងត្រីមាសទី៣ឆ្នាំនេះ ដោយសារវិស័យ ដែលជំរុញកំណើនសេដ្ឋកិច្ចកន្លងមកមានការធ្លាក់ចុះ គួបផ្សំភាពទន់ខ្សោយនៃទីផ្សារអចលនទ្រព្យកាន់តែខ្លាំងឡើង បានបង្កើនការព្រួយបារម្ភថ្មីៗថែមទៀតអំពីអប្បផរណា ឬតម្លៃទំនិញធ្លាក់ថ្លៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
វិស័យសេដ្ឋកិច្ច
ដោយ

អ្នកជំនាញសេដ្ឋកិច្ចបានវាយតម្លៃថា អត្រាកំណើនរបស់ចិន ទំនងជាអាចធ្លាក់ចុះមកត្រឹមជិត៥% ប៉ុណ្ណោះ នៅត្រីមាសទី៣ឆ្នាំ២០២៥ មានការធ្លាក់ចុះបន្តិចបើធៀបនឹងត្រីមាសទី២ ដែលសម្រេចបានក្នុងរង្វង់ជាង៥%។ អ្នកជំនាញដែលចូលរួមឆ្លើយសំណួរក្នុងការស្ទង់មតិរបស់សារព័ត៌មាននីកេ អេស៊ា ភាគច្រើនវាយតម្លៃថា នៅពេញមួយឆ្នាំ២០២៥ សេដ្ឋកិច្ចចិននឹងសម្រេចបានកំណើនជិត៥% ដោយសារការធ្លាក់ចុះតម្រូវការក្នុងស្រុក និងការធ្លាក់ចុះការនាំចេញមុខទំនិញទៅអាម៉េរិក ដោយសារគំនាបពន្ធរបស់អាម៉េរិក។

លោក ជេរ៉េមី ហ្ស៊ូក (Jeremy Zook) នាយកផ្នែកនៅក្រុមហ៊ុនវាយតម្លៃ Fitch Ratings បាននិយាយថា មកដល់ពេលនេះ សេដ្ឋកិច្ចរបស់ចិន ហាក់មានសម្ពាធតិចតួចពីសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។ ការពន្យារពេលអនុវត្តពន្ធបដិការខ្ពស់រវាងទីក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន ដែលបានអូសបន្លាយរហូតដល់ខែវិច្ឆិកា បានធ្វើឱ្យទីផ្សារស្ងប់ស្ងាត់ថែមទៀត បើទោះជាមានមនុស្សតិចណាស់ ដែលរំពឹងថា នឹងមានកិច្ចព្រមព្រៀងជោគជ័យនៅឆ្នាំនេះក៏ដោយ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


សហគ្រាសផលិតទឹកត្រីកំពត បានបង្កើនការផលិត៣ដង ក្រោយមានការគាំទ្រខ្លាំងពីពលរដ្ឋ

ការគាំទ្រផលិតផលក្នុងស្រុករបស់ប្រជាពលរដ្ឋខ្មែរមានសម្ទុះកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ ក្រោយពលរដ្ឋនាំគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលរបស់ថៃ ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ