អង្គការសហប្រជាជាតិ

មហាយក្សចិន ឡាំប៉ា កើតទុក្ខមិនសុខចិត្ត នាំយកសំណុំរឿងជម្លោះជាមួយជប៉ុន ជុំវិញបញ្ហាកោះតៃវ៉ាន់ ប្ដឹងទៅអង្គការសហប្រជាជាតិ


មហាយក្សចិន បានឡាំប៉ា កើតទុក្ខមិនសុខចិត្ត នាំយកជម្លោះដ៏ក្ដៅគកុកជាមួយប្រទេសជប៉ុន ជុំវិញបញ្ហាកោះតៃវ៉ាន់ ប្ដឹងទៅអង្គការសហប្រជាជាតិ ដោយចោទប្រកាន់ទីក្រុងតូក្យូ ថា គំរាមកំហែង "អន្តរាគមន៍ដោយប្រដាប់អាវុធ” ដើម្បីជួយកោះតៃវ៉ាន់ ហើយទីក្រុងប៉េកាំង បានប្ដេជ្ញាថា នឹងប្រើច្បាប់ការពារខ្លួន ដែលនេះ គឺជាការប្រើវោហារសាស្ត្រធ្ងន់ៗបំផុតរបស់ចិន នៅក្នុងជម្លោះដែលបានអូសបន្លាយពេលពីរសប្តាហ៍មកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានអន្តរជាតិ ធំៗជាច្រើន កាលពីថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា។
អង្គការសហប្រជាជាតិ
ដោយ

មហាយក្សចិន ធ្លាប់មានប្រវត្តិឈឺចាប់ដោយសារជប៉ុន ធ្វើបាបយ៉ាងធ្ងន់ធ្ងរអំឡុងសង្គ្រាមលោកលើកទី២ ហើយពេលនេះដំបៅចាស់ក៏ស្រាប់តែត្រូវបានគេចាក់ឱ្យចេញឈាមរងការឈឺចាប់ជាថ្មី ដោយសារនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ កាតាអ៊ិឈិ បានបញ្ជូនសារព្រមានគួរឱ្យភ្ញាក់ផ្អើល ក្នុងន័យសម្ដីថា ប្រទេសជប៉ុន នឹងចាត់វិធានការ ការពារអធិបតេយ្យភាពទឹកដីរបស់ខ្លួន ប្រសិនបើកោះតៃវ៉ាន់ រងការវាយប្រហារ ឬ ឈ្លានពានដោយបរទេស ដែលគ្មាននរណាក្រៅតែពីប្រទេសចិន។

ការលើកឡើងរបស់លោកស្រី សាណាអិ កាតាអ៊ិឈិ បានធ្វើឱ្យផ្ទុះជម្លោះការទូត និងជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយពេលនេះ មហាយក្សចិន ក៏ឡាំប៉ា កើតទុក្ខមិនសុខចិត្ត យកជម្លោះជាមួយប្រទេសជប៉ុន ជុំវិញបញ្ហាកោះតៃវ៉ាន់ ប្ដឹងទៅអង្គការសហប្រជាជាតិ ហើយថែមទាំងប្ដេជ្ញាប្រើច្បាប់ការពារខ្លួន ដែលបានបង្កជាការព្រួយបារម្ភកាន់តែខ្លាំងនៅក្នុងតំបន់។

លោក ហ្វូ ឆុង (Fu Cong) ឯកអគ្គរដ្ឋទូតចិន ប្រចាំអង្គការសហប្រជាជាតិ បានសរសេរលិខិតមួយច្បាប់កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ប្ដឹងទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតើរ៉េស (Antonio Guterres) ថា នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ កាតាអ៊ិឈិ បានបំពានច្បាប់ និងបទដ្ឋានការទូតអន្តរជាតិ យ៉ាងធ្ងន់ធ្ងរ នៅពេលដែលលោកស្រីនិយាយថា ការវាយប្រហារណាមួយ ទៅលើកោះតៃវ៉ាន់ នឹងធ្វើឱ្យក្រុងតូក្យូ ចាត់វិធានការឆ្លើយតបដោយយោធា។

លិខិតដដែលបានបន្ថែមទៀតថា "ប្រសិនបើជប៉ុន ហ៊ានប៉ុនប៉ងអន្តរាគមន៍ដោយប្រដាប់អាវុធឆ្លងច្រកសមុទ្រតៃវ៉ាន់ វាគឺជាទង្វើឈ្លានពាន ហើយមហាយក្សចិន នឹងអនុវត្តសិទ្ធិការពារខ្លួនយ៉ាងម៉ឺងម៉ាត់ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ហើយការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនយ៉ាងរឹងមាំ"។

សូមបញ្ជាក់ថា ទីក្រុងប៉េកាំង តែងតែចាត់ទុកកោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិប

តេយ្យថា ជាទឹកដីរបស់ខ្លួនរហូតមក ហើយមិនបានច្រានចោលលទ្ធភាពប្រើប្រាស់កម្លាំងយោធាដើម្បីវាយដណ្ដើមគ្រប់គ្រងកោះនេះមកវិញឡើយ។ ចំណែកឯរដ្ឋាភិបាលកោះតៃវ៉ាន់ ក៏តែងតែបដិសេធការអះអាងរបស់ទីក្រុងប៉េកាំង ហើយនិយាយថា មានតែប្រជាជនតៃវ៉ាន់ ប៉ុណ្ណោះ ដែលមានសិទ្ធិអាចសម្រេចចិត្តអនាគតរបស់ពួកគេបាន ពោលគឺមហាយក្សចិន គ្មានសិទ្ធិឡើយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


បងធំពិភពលោក «សហរដ្ឋអាម៉េរិក» ត្រៀមបើកប្រតិបត្តិការយោធាដំណាក់កាលថ្មី លើប្រទេសវេណេស៊ុយអេឡា នាពេលដ៏ខ្លីខាងមុខ

សហរដ្ឋអាម៉េរិក កំពុងត្រៀមចាប់ផ្តើមដំណាក់កាលថ្មី នៃប្រតិបត្តិការយោធាលើប្រទេសវេណេស៊ុយអេឡា នាពេលដ៏ខ្លីខាងមុខនេះ ខណៈដែលប្រទេសទាំងពីរកំពុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ