ចិន-កម្ពុជា-ព្រលានយន្តហោះមណ្ឌលគិរី

ក្រុមហ៊ុនរដ្ឋចិន «Powerchina» ទទួលបានសិទ្ធិពីរដ្ឋសិក្សាគម្រោងសាងសង់ព្រលានយន្តហោះនៅមណ្ឌលគិរី


ក្រុមហ៊ុនរដ្ឋចិន Powerchina International Group បានទទួលសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាដៃគូឯកជន ដើម្បីសិក្សាពីគម្រោងសាងសង់ព្រលានយន្ដហោះថ្មីខ្នាតតំបន់ នៅក្នុងខេត្តមណ្ឌលគិរី។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្ដីណែនាំមួយរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីចុងខែធ្នូ ឆ្នាំ២០២០។
ក្រុមហ៊ុនរដ្ឋចិន «Powerchina» ទទួលបានសិទ្ធិពីរដ្ឋសិក្សាគម្រោងសាងសង់ព្រលានយន្តហោះនៅមណ្ឌលគិរី
ដោយ

លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការរដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា ក្រុមហ៊ុន Powerchina ដែលជាក្រុមហ៊ុនរដ្ឋរបស់ចិនមួយនេះ ដែលមកបណ្តាក់ទុនអាជីវកម្មរបស់ខ្លួននៅកម្ពុជាអស់ពេលជាច្រើនឆ្នាំមកហើយ នឹងត្រូវបានរដ្ឋាភិបាលជ្រើសរើសឲ្យសិក្សាគម្រោងព្រលានយន្តហោះខ្នាតតំបន់មួយនេះ ដោយផាត់ចោលក្រុមហ៊ុនចិនចំនួន ២ផ្សេងទៀត។ 

លោកស៊ីន ចាន់សិរីវុត្ថាបន្ថែមថា កន្លងមកមានក្រុមហ៊ុនចំនួន ៣ដែលចាប់អារម្មណ៍ដាក់សំណើសុំរដ្ឋាភិបាលដើម្បីក្លាយជាដៃគូសហការ សិក្សាលើគម្រោងព្រលានយន្តហោះថ្មីនេះ ដែលក្នុងនោះរួមមាន ក្រុមហ៊ុនខ្មែរចម្រុះចិនផង និងក្រុមហ៊ុនរដ្ឋរបស់ចិនផង។ តាមរយៈការពិនិត្យសំណើរបស់ក្រុមហ៊ុនទាំង៣ រដ្ឋាភិបាលកម្ពុជាបានសម្រចផ្តល់សិទ្ធដល់ក្រុមហ៊ុន Powerchina ជាអ្នកសិក្សាគម្រោង ដោយសង្កេតឃើញថាក្រុមហ៊ុនមួយនេះមាន លទ្ធភាពនិងសមត្ថភាពគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍគម្រោង។

សូមបញ្ជាក់ថា ក្រៅពីគម្រោងព្រលានយន្ដហោះថ្មីនៅមណ្ឌលគិរី ក្រុមហ៊ុន Powerchina ក៏ទទួលបានសិទ្ធិអភិវឌ្ឍលើគម្រោងដទៃទៀតរួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតផងដែរ។

បើតាម លោកស៊ីន ចាន់សិរីវុត្ថា រាជរដ្ឋាភិបាលកម្ពុជាអាចនឹងធ្វើការជួបប្រជុំពិភាក្សាជាមួយភាគីក្រុមហ៊ុនចិននេះ នៅអំឡុងខែមីនាឆ្នាំនេះ ដើម្បីចុះកិច្ចព្រមព្រៀងសំខាន់ៗជាមួយគ្នាជាមុនសិន មុននឹងឈានដល់ការកំណត់ពេលសាងសង់នៅថ្ងៃក្រោយ។

គួរជម្រាបជូនដែរថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ និងអាកាសចរស៊ីវិលកម្ពុជាជាសេនាធិការបាននិងកំពុងរៀបចំផែនការមេថ្មីមួយ គោលដៅជំរុញឲ្យមានការអភិវឌ្ឍនៅខេត្តមណ្ឌលគិរី លើវិស័យទេសចរណ៍ ផលិតផលកសិឧស្សាហកម្ម និងមធ្យោបាយធ្វើដំណើរព្រមទាំងដឹកជញ្ជូន។ 

ខេត្តមណ្ឌលគិរីជាខេត្តស្ថិតនៅភូមិភាគឦសានប្រទេសកម្ពុជា ដែលជាទូទៅគេត្រូវធ្វើដំណើរទៅមកពីរាជធានីភ្នំពេញតាមរយៈរថយន្តដោយចំណាយពេលជាង១០ម៉ោង៕ 




អត្ថបទបន្ទាប់


កំណើនអ្នកចំណូលមធ្យម និងប្រាក់ចំណូលកើនឡើង នឹងជំរុញឲ្យទីផ្សារលក់រាយវៀតណាម កើនដល់ ៣៥០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥

ព័ត៌មាន
ការរីកធំឡើងនៃប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម និងការកើនឡើងនូវប្រាក់ចំណូលនៅក្នុងស្រុកនៃប្រទេសវៀតណាម នឹងធ្វើឲ្យចំណូលពីទីផ្សារលក់រាយ និងស…

អ្នកជំនាញ៖ ទីផ្សារប្រេងនៅពាក់កណ្ដាលឆ្នាំ២០២១ ប្រឈមនឹងកត្តា​ហានិភ័យធ្លាក់ចុះជាច្រើន

ព័ត៌មាន
អគ្គលេខាធិការនៃ អង្គការនៃប្រទេសនាំចេញប្រេង OPEC បានបញ្ជាក់នាពេលថ្មីៗថា នៅពាក់កណ្ដាលឆ្នាំ២០២១ ទីផ្សារប្រេងគឺពោរពេញទៅដោយហានិភ័យធ្លាក់ចុះ។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ