ចិនប្រាប់ទៅកាន់ពិភពលោកឲ្យអនុវត្តពហុភាគីនិយមពិតប្រាកដ

បុរសខ្លាំងរដ្ឋចិនប្រាប់ទៅកាន់ពិភពលោកឲ្យអនុវត្តពហុភាគីនិយមពិតប្រាកដ កុំបានតែទ្រឹស្តី


ប្រធានាធិបតីចិនលោក ស៊ី ជិន ពីង អំឡុងពេលថ្លែងសុន្ទរកថា ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ នៅថ្ងៃទី២១ ខែកញ្ញា បានអំពាវនាវឲ្យពិភពលោកអនុវត្តកិច្ចសហប្រតិបត្តិការបែបពហុភាគីនិយមឲ្យបានពិតប្រាកដ កុំបានតែនិយាយពីទ្រឹស្តីរបស់វា ដើម្បីធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចពិភពលោក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានចិនស៊ិនហួរ។
ប្រធានាធិបតីចិន លោកស៊ី ជីងពីង ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦។

ដោយ​មិន​បាន​អញ្ជើញ​ទៅ​ដល់​ទីស្នាក់ការ​នៃ​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក​ផ្ទាល់​នោះ​ទេ លោក​ស៊ី ជិន ពីង តាម​រយៈ​វី​ដេ​អូ​ដែល​បាន​ថត​ទុក​រួច​ជា​ស្រេច បាន​ថ្លែង​ថា នៅ​លើ​ពិភពលោក​មាន​ប្រព័ន្ធ​អន្តរជាតិ​តែ​មួយ​ប៉ុណ្ណោះ ពោល​គឺ​ប្រព័ន្ធ​អន្តរជាតិ​ដែល​មាន​អង្គការសហប្រជាជាតិ​ជា​ស្នូល​។ ហើយ​ប្រព័ន្ធ​នេះ​ទៀត​សោត គឺ​តំណាង​ឲ្យ​សណ្តាប់ធ្នាប់​អន្តរជាតិ​ដែល​គាំទ្រ​ដោយ​ច្បាប់​អន្តរជាតិ​។ ច្បាប់​អន្តរជាតិ​នោះ គឺ​សំដៅ​ដល់ ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ​។

បុរស​ខ្លាំង​រដ្ឋ​ចិន លោក​ស៊ី បន្ត​ទៀត​ថា​៖ ដូច្នេះ​ហើយ​ពិភពលោក ត្រូវ​អនុលោម​តាម ទ្រឹស្តី​ពហុភាគី​និយម​ពិតប្រាកដ​មួយ មិន​គ្រាន់តែ​បាន​និយាយ ហើយ​មិន​អនុវត្ត​នោះ​ទេ​។

ការ​លើក​ឡើង​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដូច្នេះ​ធ្វើ​ឡើង​មិនយូរ​ប៉ុន្មាន បន្ទាប់​ពី​អា​មេ​រិ​ក អូស្ត្រាលី និង​អង់គ្លេស បាន​ចុះ​កិច្ច​សហប្រតិបត្តិការ​ថ្មី​មួយ​ហៅ​កាត់​ថា AUKUS ដើម្បី​ពង្រឹង​វិស័យ​យោធា​ជើង​ទឹក ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​។ 

កិច្ចព្រមព្រៀង​ត្រីភាគី​នេះ បាន​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​ប្រទេស​ចិន ថា​ជា​ការ​គម្រាមកំហែង​ដល់​សន្តិសុខ និង​សណ្តាប់ធ្នាប់​ក្នុង​តំបន់ ហើយ​វា​ថែម​ទាំង​បាន​ប្រាស់ចាក​ពី​ទ្រឹស្តី​ពហុភាគី​និយម​ផង​ដែរ​។

សូម​ជម្រាប​ថា នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​ដដែល​នេះ ភាគី​ចិន​បាន​ឆ្លៀត​រំឭក​ដល់​ពិភពលោក​ថា ចិន​នឹង​មិន​គំរាមកំហែង​ប្រទេស​ដ៏​ទៃ​ឡើយ ហើយ​ក៏​មិន​ដែល​ចង់​ប្រជែង​ដណ្ដើម​តំណែង​ជា​អ្នកដឹកនាំ​ពិភពលោក​អ្វី​នោះ​ដែរ​។ លោក​ស៊ី ជី​ង​ពីង បាន​ទទូច​ឱ្យ​មេដឹកនាំ​ប្រទេស​ទាំងអស់​ចៀសវាង​ការ​ប្រឈម​មុខ​ដាក់​គ្នា ហើយ​ងាក​ទៅ​រក​កិច្ច​សហប្រតិបត្តិការ និង​ការ​ដោះស្រាយ​បញ្ហា​ដោយ​ការ​សន្ទនា​គ្នា និង សន្តិវិធី​វិញ​។ ការ​ថ្លែង​ដូចនេះ របស់​ក្រុង​ប៉េ​កាំ​ង​ធ្វើ​ឡើង ស្រប​ពេល​ដែល​ទំនាក់ទំនង​នៃ​មហាអំណាច​ទាំង​២ គឺ​ចិន និង​អា​មេ​រិ​ក​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដ៏​តានតឹង ហើយ​ត្រូវ​បាន​អ្នក​តាមដាន​ស្ថានការណ៍​ពិភពលោក ឲ្យ​ឈ្មោះ​ថា ជា​សង្គ្រាមត្រជាក់ ក្នុង​ទស​វត្ស​ន៍ទី​២១​នេះ​។ យ៉ាងណាមិញ ភាគី​ទាំង​ពី​បាន​អះអាង​ជា​រឿយ​ៗ ថា នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​សង្គ្រាមត្រជាក់​កើតឡើង​ទៀត​នោះ​ទេ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកសច្ចាបន្តប្រកួតប្រជែងជាមួយចិន ប៉ុន្ដែនឹងមិនបង្កឲ្យមានសង្គ្រាមត្រជាក់ថ្មីនោះទេ

ព័ត៌មាន
មហាអំណាចសេដ្ឋកិច្ចលេខ១ពិភពលោក សហរដ្ឋអាមេរិក បានសច្ចាថា នឹងបន្តប្រកួតប្រជែងជាមួយមហាអំណាចសេដ្ឋកិច្ចលេខ២លើពិភពលោក គឺប្រទេសចិន ដើម្បីប្រយោជន…

តើប្រទេសណាខ្លះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ីព្យាករទម្លាក់កំណើនសេដ្ឋកិច្ច?

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានបង្ហាញរបាយការណ៍នៅថ្ងៃពុធសប្តាហ៍នេះ ថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ពីជំងឺរាតត្បាត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ