Advertisement
ហេដ្ឋា​រចនា​សម្ព័ន្ធ និង​សេដ្ឋកិច្ច

ស៊ិន ចន្ធី៖ ការ​វិនិយោគ​ផ្លូវ​ក្រវាត់​ក្រុង​ភ្ជាប់​ទៅ​តំបន់​ព្រំដែន​ជា​មេដែក​ស្រូប​សេដ្ឋកិច្ច​ដ៏​សំខាន់


អ្នកជំនាញ​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ទំនិញ​កម្ពុជា បាន​លើក​ឡើង​ថា ការ​ប្រើប្រាស់​ផ្លូវ​ជាតិ​លេខ​៥ ដែល​តភ្ជាប់​ពី​ព្រំដែន​ប្រទេស​ថៃ មក​រាជ​ធានី​ភ្នំពេញ​ត្រង់​ចំណុច​ប្រសព្វ​ផ្លូវ​លេខ​៥១ ដែល​ជា គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ក្រវាត់​ក្រុង​ថ្មី តភ្ជាប់​ទៅ​ខេត្ត​ព្រះសីហនុ និង​តភ្ជាប់​ផ្លូវ​ជាតិ​លេខ១ ភ្ជាប់​ទៅ​ព្រំដែន​វៀតណាម ដោយ​ឆ្លងកាត់​ផ្លូវ​លេខ​៤១ និង​ផ្លូវ​ជាតិ​លេខ២ គឺ​ជា​មេដែក​ឆក់​ទាញ​យក​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា។
លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា។
ដោយ
Advertisement

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​លើក​ឡើង​ថា ការ​អភិវឌ្ឍ​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្រវាត់​ក្រុង​ថ្មី​របស់​រាជ​រដ្ឋាភិបា​នេះ នឹង​ផ្តល់​ប្រយោជន៍​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​ដល់​ការ​ធ្វើ​ចរាចរណ៍ និង​អាច​បញ្ជៀស​ការ​កក​ស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង​ និង កាន់តែធ្វើឲ្យប្រព័ន្ធដឹកជញ្ជូនទំនិញកាន់តែមានភាពងាយស្រួលជាងមុន។

លោក ស៊ិន ចន្ធី បាន​បញ្ជាក់​អះអាង​ថា៖ «កាលណា​មាន​ផ្លូវ​គឺ​មាន​ក្តី​សង្ឃឹម នេះ​ជា​ចំណុច​គោល ដូច្នេះ កាលណា​យើង​ស្ថាបនា​ផ្លូវ​ក្រវាត់​ក្រុង​ផ្លូវ​លេខ ៥១ តភ្ជាប់​ពីផ្លូវ​ជាតិ​លេខ​៥ នេះ​ហើយ តំបន់​នេះ​នឹង​មាន​ចរន្ត​សេដ្ឋកិច្ច​កើន​ឡើង ពិសេស​គឺ​តំបន់​ចំណុច​ប្រសព្វ​ត្រង់​បាត់ដឹង ខណៈ​បច្ចុប្បន្ន​ការ​វិនិយោគ​គម្រោង​ផ្លូវ​រថភ្លើង និង​ការ​វិនិយោគ​ផែស្ងួត​សម្រាប់​ទុក​ដាក់​ទំនិញ​ក៏​កំពុង​តែ​ធ្វើ​ការ​អភិវឌ្ឍ យ៉ាង​ខ្លាំង​ក្លា​ដែរ ដូច្នេះ​ខ្ញុំ​គិត​ថា ត្រង់​ចំណុច​នេះ គឺ​ប្រសើរ​សម្រាប់​សេដ្ឋកិច្ច​និង​ប្រព័ន្ធ​ដឹក​ជញ្ជូន​នៅ​កម្ពុជា»។

តាមរយៈ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​មាន​ផ្លូវ​ដី​និង​ផ្លូវ​រថភ្លើង​នេះ នឹង​ធ្វើ​ឲ្យ​មាន​សកម្មភាព​សេដ្ឋកិច្ច​កាន់​តែ​ល្អ ប៉ុន្តែ សម្រាប់​បច្ចុប្បន្ន និង​រយៈ​ពេល​ខ្លី​ខាងមុខ ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​នៅ​តែ​មាន​សក្តានុពល​ដដែល ខណៈ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​គោក​មាន​បញ្ហា​ច្រើន និង​ថ្លៃ​ដឹក​ជញ្ជូន​ខ្ពស់​ដដែល។

ពាក់ព័ន្ធ​ទៅ​នឹង​ប្រព័ន្ធ​ដឹក​ជញ្ជូន​នេះ​ដែរ កាល​ពី​ពេល​ថ្មីៗ​នេះ ឯកឧត្តម វង្សី វុស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​អះអាង​ថា ប្រព័ន្ធ​ដឹក​ជញ្ជូន​របស់​កម្ពុជា​នឹង​កាន់​តែ​ល្អ​ប្រសើរ នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ ខណៈ​ដែល​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ​ជា​ច្រើន​ទៀត​សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញ​ដំណើរការ​សាងសង់​ជិត​រួច​រាល់​ជា​ស្ថាពរ​ហើយ​ដែល​នឹង​ធ្វើ​ឲ្យ​ថ្លៃ​សេវា​ដឹក​ជញ្ជូន​នឹង​ចុះ​ថោក​ជាង​មុន៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន​ផ្សារ​ទំនើប​ខ្នាត​យក្ស​របស់​ថៃ Central Group បាន​ហួស​ទៅ​វិនិយោគ​នៅ​វៀតណាម មុន​កម្ពុជា​ទៅ​ហើយ!

ព័ត៌មាន
ក្រុមហ៊ុន សិនត្រាល់ គ្រុប (Central Group) របស់​ថៃ​ដ៏​​ធំ​មួយ​នៅ​អាស៊ី​អាគ្នេយ៍ កំពុង​បោះទុន​វិនិយោគ​រាប់​រយ​លាន​ដុល្លារ​អាមេរិក...

អ្នក​​​សេដ្ឋកិច្ច​ប្រាប់​ពី​យុទ្ធសាស្រ្ត​ប្រើប្រាស់​ធនធាន​រ៉ែ​ឲ្យ​មាន​ប្រសិទ្ធភាព

ព័ត៌មាន
កម្ពុជា​សម្បូរ​ធនធាន​រ៉ែ​ជា​ច្រើន​ប្រភេទ ប៉ុន្តែ ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​កម្រ​ទាំង​នេះ ហាក់​មិន​មាន​ភាព​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ