វិស័យធានារ៉ាប់រង

បម្រែបម្រួលអាកាសធាតុនឹងធ្វើឲ្យវិស័យធានារ៉ាប់រងនៅតំបន់មួយចំនួនលើពិភពលោកប្រឈមមុខនឹងការដួលរលំ


បម្រែបម្រួលអាកាសធាតុ កំពុងធ្វើឲ្យក្រុមហ៊ុនផ្តល់សេវាកម្មធានារ៉ាប់រងធំៗមួយចំនួននៅលើពិភពលោកមានការព្រួយបារម្ភ។ ផលប៉ះពាល់ និងគ្រោះមហន្តរាយដោយសារបម្រែបម្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ និងញឹកញាប់កំពុងគំរាមកំហែងដល់និរន្តភាព នៃសេវាកម្មធានារ៉ាប់រងនៅតំបន់មួយចំនួនលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
វិស័យធានារ៉ាប់រង
ដោយ

ក្រុមហ៊ុនធានារ៉ាប់រងធំៗមួយចំនួនបានលើកឡើងថា បម្រែបម្រួលអាកាសធាតុអាចនឹងធ្វើឲ្យតំបន់មួយចំនួននៅលើពិភពលោកមិនអាចផ្តល់ការធានារ៉ាប់រងបានតទៅទៀតនោះទេ ពីព្រោះទំហំនៃផលប៉ះពាល់ និងហ្រ្វេកង់នៃការគំរាមកំហែងដោយគ្រោះមហន្តរាយមានកាន់តែញឹកញាប់។

លោក ហ្គានស័រ ថាលីងហ្គ័រ (Günther Thallinger) អ្នកគ្រប់គ្រងក្រុមហ៊ុនសេវាកម្មធានារ៉ាប់រងអាល្លឺម៉ង់ ដែលមានឈ្មោះថា Allianz បានព្រមានថា គ្រោះមហន្តរាយ ដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុនៅលើពិភពលោកកំពុងឈានទៅរកកម្រិត ដែលវិស័យធានារ៉ាប់រងមិនអាចផ្ដល់ការការពារ និងសំណងជាហិរញ្ញវត្ថុ ឬជាការវិនិយោគបានតទៅទៀតនោះទេនៅតំបន់មួយចំនួន។ លោកបានលើកឡើងថា នៅពេលអនាគតប្រសិនបើក្រុមហ៊ុនធានារ៉ាប់រងនៅតែបន្តផ្តល់សេវាកម្មទាំងនោះ បម្រែបម្រួលអាកាសធាតុ និងគ្រោះធម្មជាតិអាចនឹងបំផ្លាញមូលធនរបស់ក្រុមហ៊ុនធានារ៉ាបរងតែម្តង។

តាមការពន្យល់របស់អ្នកជំនាញរូបនេះបានឱ្យដឹងថា នៅពេលបច្ចុប្បន្នក្រុមហ៊ុនធានារ៉ាប់រងនៅអាចធានាបាន ប៉ុន្តែនៅថ្ងៃអនាគត ប្រសិនបើទំហំ និងបរិមាណនៃគ្រោះមហន្តរាយកាន់តែធំ នោះក្រុមហ៊ុនធានារ៉ាប់រងពិតជាមិនអាចទទួលខុសត្រូវបានទេ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


មីយ៉ាន់ម៉ា ជួលក្រុមបញ្ចុះបញ្ចូលរបស់អាម៉េរិកមួយ ដើម្បីកសាងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក

ទីភ្នាក់ងារព័ត៌មានស៊ិនហួរបស់ចិន បានចុះផ្សាយកាលពីថ្ងៃទី៧ ខែសីហា ថា ក្រុមហ៊ុនបញ្ចុះបញ្ចូល ឬក្រុមហ៊ុនឡប់ប៊ី (Lobbying Firm) មួយរបស់ក្រុ…

តម្លៃមាសត្រូវបានគេព្យាករថា នឹងហក់ឡើងដល់៤ ,២០០ដុល្លារក្នុងមួយតម្លឹងនៅចុងឆ្នាំនេះ

គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ តម្លៃមាសនៅលើទីផ្សារអន្តរជាតិ ជាពិសេសនៅសហរដ្ឋអាម៉េរិក ត្រូវបានជួញដូរក្នុងតម្លៃ៤,០៧០ដុល្លារក្នុង១តម្លឹង ប៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ