ការបិទទីស្តីការក្រសួងមហាផ្ទៃបណ្តោះអាសន្ន

សម្តេច ស ខេង បិទទីស្តីការក្រសួងមហាផ្ទៃ ជាបណ្តោះអាសន្ន ពីថ្ងៃ០៧ ខែធ្នូ តទៅ ដើម្បីបង្ការការឆ្លងកូវីដ-១៩


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជា ស្ដីពី ការផ្អាកការចូលមកបំពេញការងារជាបណ្ដោះអាសន្ន ចំពោះ មន្ត្រីរាជការដែលបំរើការងារនៅក្នុងបរិវេណទីស្ដីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី។ នេះបើយោងតាមបទបញ្ជា របស់សម្តេចក្រហោម ដែលបានចេញនៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ។
សម្តេច ស ខេង បិទទីស្តីការក្រសួងជាបណ្តោះអាសនន្នពីថ្ងៃ០៧ ខែធ្នូ តទៅ ដើម្បីបង្ការការឆ្លងកូវីដ-១៩

ចំពោះ​ការ​ចេញ​បទបញ្ជា​ឲ្យ​បិទ​នេះ​ដែរ ក្នុង​គោលបំណង​ដើម្បី​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ី​វិល នគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ​ដែល​បំរើ​ការងារ​ក្នុង​បរិវេណ​ទីស្ដីការក្រសួង និង​ដើម្បី​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍​។

មន្ត្រី​រាជការ និងបុគ្គលិកទាំងអស់​ដែល​បម្រើ​ការងារ​នៅ​ក្នុង​បរិវេណ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ ក្នុង​អំឡុងពេល​បិទ​បណ្ដោះ​អាសន្ននេះ ត្រូវធ្វើការងារ​តាម​ប្រព័ន្ធ​អនឡាញ ដើម្បី​បន្ត​និរន្តរភាព​ការងារ ។ 

គួរ​រំឭក​ថា ក្រៅពី​ទីស្ដីការ​ក្រសួងមហាផ្ទៃ​ហើយ នៅ​មាន អគារ​កា​ណា​ឌី​យ៉ា ហាង Predro នៅ​ផ្លូវ​ព្រះ​សីហ​នុ និងធនាគារ​កា​ថេ​យូ​ណាយ​ធី​ត សាខា​ផ្លូវ​សម្តេច​ប៉ាន​ផង​ដែរ ដែល​បាន​សម្រេច​បិទទ្វារ​ជា​បណ្តោះអាសន្ន បន្ទាប់ពី​ផ្ទុះ​ករណី​ឆ្លង​ក្នុង​សហគមន៍​មក ខណៈផ្សារទំនើប​អ៊ីអនភ្នំពេញបានបើកដំណើរការវិញហើយ​។

សូម​ជម្រាប​ថា ចាប់ពី​ថ្ងៃ​ទី​២៨ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២០​មក រហូត​ដល់​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២០ មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ ក្នុង​សហគមន៍​ចំនួន ៣២ នាក់​ហើយ ខណៈ​ដែល​អ្នក​ឆ្លង​សរុប​មាន​ចំនួន​៣៤៩​នាក់ និង​មាន​អ្នកជា​សះស្បើយ​៣០៦​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំ​២០២០ អាមេរិក​លក់​អាវុធ​ទៅ​បរទេស​បាន ១៧៥ពាន់លានដុល្លារ កើនលើស​ឆ្នាំមុន ៥ពាន់លានដុល្លារ

ព័ត៌មាន
នៅក្នុង​ឆ្នាំ​សារពើ​ពន្ធ​ដែល​បញ្ចប់ត្រឹម​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ​២០២០ សហរដ្ឋ​អាមេរិក​លក់​អាវុធ​ទៅ​ឲ្យ​រដ្ឋាភិបាល​បរទេស​ បានចំនួន ១៧៥​ពាន…

ឥណ្ឌូនេស៊ី​ទទួលកញ្ចប់​​វ៉ាក់សាំង​កូវីដ-១៩ ដំបូងបង្អស់​ ១,២លានដូស ពីប្រទេសចិន

ព័ត៌មាន
ឥណ្ឌូនេស៊ី បានប្រកាស​ឲ្យ​ដឹងថា ខ្លួន​បាន​ទទួល​ការប្រគល់​វ៉ាក់សាំង​កូវីដ-១៩ ជា​លើក​ដំបូង ពីប្រទេស​ចិន ចំនួន ១,២លាន​ដូស កាលពីថ្ងៃ​អាទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ