ទីផ្សារទង់ដែង

តម្លៃទង់ដែងហក់ឡើងថ្លៃយ៉ាងគំហុក ក្រោយលោក ត្រាំ ប្រកាសដាក់ពន្ធគយ៥០%ផលិតផលនេះ


តម្លៃទង់ដែងនៅទីផ្សារសហរដ្ឋអាម៉េរិក បានហក់ឡើងថ្លៃខ្លាំងប្រមាណ១៥% ឈានដល់១ម៉ឺន២ពាន់៥០០ដុល្លារក្នុងមួយតោន ក្រោយប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធគយរហូតដល់ទៅ៥០% លើទង់ដែង ដែលនាំចូលទៅកាន់សហរដ្ឋអាម៉េរិក ហើយពន្ធគយថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី១ សីហា ឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
ទីផ្សារទង់ដែង
ដោយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី៩ ខែកក្កដា ថា ពន្ធគយ៥០% លើផលិតផលទង់ដែងនាំចូល ដែលលោកបានប្រកាសមុននេះ នឹងចូលជាធរមាននៅថ្ងៃទី១ ខែសីហា ដ៏ខ្លីខាងមុខនេះ។ លោក ដូណាល់ ត្រាំ បានសរសេរបង្ហោះលើគណនីបណ្ដាញទំនាក់ទំនងសង្គម Truth Social របស់លោកថា សេចក្ដីសម្រេចនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោកទទួលបានរបាយការណ៍វាយតម្លៃពីសន្តិសុខជាតិ អាម៉េរិក។

លោកបានលើកឡើងថា ទង់ដែងជាផលិតចាំបាច់សម្រាប់ការផលិតបន្ទះឈីប យន្តហោះ នាវា គ្រាប់រំសេវ មជ្ឈមណ្ឌលទិន្នន័យ អាគុយលីចូម ប្រព័ន្ធរ៉ាដា ប្រព័ន្ធការពារមីស៊ីល និងសូម្បីតែសព្វាវុធបំបាំងកាយ Hypersonic Weapons ដែលសហរដ្ឋអាម៉េរិក កំពុងផលិតយ៉ាងច្រើន ហើយទង់ដែង គឺជាវត្ថុធាតុដើមដែលក្រសួងការពារជាតិអាម៉េរិកប្រើប្រាស់ច្រើនបំផុតលំដាប់ទី២។

ទង់ដែង គឺជាលោហធាតុដែលត្រូវបានប្រើប្រាស់ច្រើនជាងគេបំផុតលំដាប់ទី៣ នៅទូទាំងពិភពលោក បន្ទាប់ពីដែក និងអាលុយមីញ៉ូម។ ហើយបើយោងតាមទិន្នន័យពីទីភ្នាក់ងារភូគព្ភសាស្ត្រអាម៉េរិកបានបង្ហាញថា សហរដ្ឋអាម៉េរិក បាននាំចូលទង់ដែងស្ទើរតែជិតពាក់កណ្តាលនៃទង់ដែងដែលខ្លួនប្រើប្រាស់ ដោយភាគច្រើននាំចូលពីប្រទេសឈីលី៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើក្រសួងកសិកម្មដាក់ចេញផែនការអ្វីខ្លះ ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារជូនកសិករ ដែលកំពុងជួបបញ្ហាស្រូវធ្លាក់ថ្លៃ?

ស្របពេលកសិករធ្វើស្រែមួយចំនួននៅក្នុងខេត្តតាកែវ និងព្រៃវែងជាដើមកំពុងជួបបញ្ហាទីផ្សារ និងស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានដ…

ថៃ អាចរងការខាតបង់រហូតដល់ជាង១៨ពាន់ដុល្លារក្នុង១ឆ្នាំ ប្រសិនបើអាម៉េរិក អនុវត្តពន្ធ៣៦%

ក្រោយសហរដ្ឋអាម៉េរិក សម្រេចរក្សាពន្ធបដិការឱ្យនៅដដែលក្នុងកម្រិត៣៦% កាលពីថ្ងៃទី៨ ខែកក្កដា របាយការណ៍សេដ្ឋកិច្ចដែលសិក្សាដោយសកលវិទ្យាល័យមួយរបស់ថ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ