គោលដៅចាក់វ៉ាក់សាំងកូវីដ-១៩ឲ្យបាន ១០លាននាក់របស់កម្ពុជា

គោលដៅចាក់វ៉ាក់សាំងកូវីដ-១៩ឲ្យបាន ១០លាននាក់របស់កម្ពុជា អាចនឹងបញ្ចប់មុនផែនការកំណត់


រដ្ឋាភិបាលកម្ពុជារំពឹងថា គោលដៅការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យបានដល់១០លាននាក់ អាចនឹងត្រូវសម្រេចបានក្នុងរង្វង់ខែតុលា និងវិច្ឆិកាឆ្នាំ២០២១នេះ ដែលវាគឺជាការសម្រេចគោលដៅបាននៅមុនផែនការកំណត់រហូតដល់ទៅ ៧ ទៅ៨ខែឯណោះ ខណៈបច្ចុប្បន្នកម្ពុជាមានពលរដ្ឋប្រមាណជាង ៦លាននាក់រួចហើយ ដែលបានចាក់វ៉ាក់សាំងចំនួន១ដូស។
ដំណើរការចាក់វ៉ាក់សាំងដុសជំរុញឬដូសទី៣របស់កម្ពុជា - Xinhua
ដោយ

ការលើកឡើងពី​ការឈានទៅសម្រេចគោលដៅ​​ការចាក់វ៉ាក់សាំង​មុនផែនការ​កំណត់នេះ ធ្វើឡើងនៅ​ក្នុងកិច្ច​ប្រជុំតាមរយៈប្រព័ន្ធ Video Conference ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (គ.ប.ក) ដោយមានការចូលពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនាល្ងាចថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។

 តាមរបាយការណ៍ពីក្រសួង​សុខាភិបាល​ បានបង្ហាញថា មកទល់ពេលនេះ កម្ពុជា​សម្រេចបាននូវការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដូសទី១បានជាង ៦លានអ្នកមកហើយ ខណៈដែលអ្នកចាក់វ៉ាក់សាំងដូសទី២​បានចំនួនជាង ៤លាននាក់។ រដ្ឋាភិបាល​រំពឹងថា ការចាក់វ៉ាក់សាំង​សម្រាប់​សម្រាប់មនុស្ស១០លាននាក់នឹងត្រូវរួចរាល់​ នៅក្នុងរង្វង់ខែតុលា ឬខែវិច្ឆិកាឆ្នាំ២០២១ ក៏ប៉ុន្តែដោយមានការសហការចូលរួមពីសំណាក់ប្រជាជននឹងបណ្ដាក្រុមគ្រូពេទ្យបានធ្វើនូវយុទ្ធនាការយ៉ាងខ្លាំងទៅលើកិច្ចការមួយនេះ កម្ពុជារំពឹងឃើញថា​នឹងអាចបញ្ចប់មុនផែនការ​រហូតដល់ ៧ ទៅ៨ខែឯណោះ។

របាយការណ៍ពី​ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ឲ្យ​ដឹងថា គិតត្រឹមថ្ងៃទី ២០ ខែកក្កដា ប្រជាពលរដ្ឋ ដែលបាន​ចាក់វ៉ាក់សាំង​ការពារជម្ងឺកូវីដ-១៩ដូសទី១ មានចំនួនប្រមាណ ជាង​៦លាននាក់ហើយ ស្មើនឹងប្រមាណ ៦០% នៃផែនការ។ ចំណែកឯ ប្រជាពលរដ្ធដែលបានចាក់ដូសលើកទី២ចំនួនប្រមាណជាង ៤លាននាក់។

ថ្មីៗនេះដែរ សម្តេច ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បាន​ប្រកាស​ពីគម្រោងបើក​យុទ្ធនាថ្មីនូវការចាក់វ៉ាក់សាំងដល់ កុមារ និងយុវវ័យដែលមានអាយុ ១២ឆ្នាំ ដល់ ១៨ឆ្នាំ ប្រមាណជាជិត ២លាននាក់ ដែលនឹង ត្រូវការវ៉ាក់សាំងប្រមាណជាជិត៤លានដូស។

បើតាមសម្ដេច ហ៊ុន សែន កម្ពុជានឹងមាន​វ៉ាក់សាំង​គ្រប់ចំនួន​២០លានដូស នៅត្រឹមខែ​សីហាខាងមុខនេះ ដើម្បី​ចាក់ជូន​ប្រជាពលរដ្ឋ​សរុប​១០លាននាក់តាមគោលដៅដែលបានកំណត់។​សូមបញ្ជាក់ថា តួលេខ​ដែលបានបង្ហាញដោយ​ក្រសួង​សុខាភិបាល​នៅថ្ងៃទី ១៩ខែ កក្កដា ឆ្នាំ២០២១​បង្ហាញថា ករណីឆ្លងថ្មី​ដែលត្រូវបានរកឃើញ​មានចំនួន ៧៩០ករណី និងករណីស្លាប់ថ្មី មាន​២២ករណី។ សរុបករណីឆ្លងកូវីដ-១៩ មានជិត​៦ម៉ឺន​៨ពាន់នាក់ និងអ្នកស្លាប់សរុប​មានជាង​១ពាន់​១រយនាក់៕

អត្ថបទ៖ ហួន ស្រីនីត

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Urbanland ចាប់ដៃគូជាមួយធនាគារធំៗ ៣ ដើម្បី​ផ្តល់​ប្រាក់​កម្ចី​កាន់តែងាយស្រួល​និង​រហ័ស​ជាងមុន​ដល់អ្នកទិញផ្ទះ

ព័ត៌មាន
ក្រុមហ៊ុន Urbanland ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ​​ជាប់ជ័យលាភីក្នុងស្រុក និងជាសមាជិក​មួយ​នៃ​សហព័ន្ធ​ក្រុមហ៊ុន ISI GROUP ថ្មីៗនេះ ប…

ក្រុមប្រទេសផលិតប្រេងធំៗពិភពលោក ព្រមព្រៀងគ្នាបង្កើនការផលិត ដើម្បីកាត់បន្ថយតម្លៃប្រេងដែលកំពុងហក់ឡើងខ្ពស់

ព័ត៌មាន
ក្រុមប្រទេសអ្នកផលិតប្រេងធំៗនៅក្នុងពិភពលោក បានព្រមព្រៀងគ្នាបង្កើនការផលិតប្រេង ដោយមានគោលបំណងកាត់បន្ថយតម្លៃប្រេងឲ្យទាបជាងមុន និងជាកាត់បន្ថយសម្ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ