កូវីដ១៩នៅថែ

ស្ថានការណ៍កូវីដ-១៩ក្នុងប្រទេសថៃ កាន់តែក្ដៅឡើងហើយ


ប្រទេសថៃ ថ្មីៗនេះកំពុងមានរលកឆ្លងកូវីដ-១៩ថ្មី ខ្លាំងមិនចាញ់កម្ពុជានោះទេ ដោយចំនួនអ្នកឆ្លងក្នុងមួយថ្ងៃនៅក្នុងប្រទេសថៃ បានហក់ឡើងដល់ជិតពាន់នាក់ទៀតហើយ ក្រោយពីបានស្ងប់ស្ងាត់មួយរយៈ។ ក្រៅតែពីមានការបិទខ្ទប់ទីតាំងជាច្រើន ឥឡូវនេះថៃក៏បានចេញវិធានការតម្រូវឲ្យអ្នកធ្វើដំណើរឆ្លងកាត់ខេត្តក្រុងនីមួយៗត្រូវធ្វើចត្តាឡីស័កផងដែរ ដោយបច្ចុប្បន្នការដាក់វិធានការនេះ មានចំពោះខេត្តចំនួន៣៩ខេត្តហើយគិតត្រឹមថ្ងៃទី ១១ ខែមេសា នៅចំពេលដែលថៃកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី។
បុគ្គលិកសុខាភិបានយកសំណាកពលរដ្ឋក្នុងខេត្តសាមុសសាខនប្រទេសថៃ គ្រាដែលមានការរាលដាលក្នុងសហគមន៍ នៅដើមឆ្នាំ២០២១​ រូបភាព៖ Xinhua
ដោយ

តើ​ថៃ​កំពុង​ប្រឈម​បញ្ហា​អ្វីខ្លះ ហើយ​ថៃ​កំពុង​ដោះស្រាយ​បញ្ហា​កូ​វី​ដ​-១៩​ដោយ​របៀប​ណាខ្លះ?

, កង្វះខាត​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​អ្នក​កូ​វី​ដ​-១៩

អ្នក​ឆ្លង​ថ្មី​ឡើង​កាន់តែ​ច្រើន​ឡើង​ៗ កំពុង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ថៃ​ស្ថិត​ក្នុង​ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន ខណៈ​ដែល​មន្ទីរពេទ្យ​ជា​ច្រើន​ទាំង​រដ្ឋ និង​ឯកជន លែង​មាន​កន្លែង​សេសសល់​សម្រាប់​ការ​ព្យាបាល ដោយ​បាន​តម្រូវ​ឲ្យ​រដ្ឋ​រៀបចំ​កន្លែង​ផ្សេង​ទៀត​សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​។ ដ្បិតថា ប្រទេស​ថៃ អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាច​ធ្វើតេស្ដរ​កកូ​វី​ដ​-១៩ នៅ​ពេទ្យ​ឯកជន​បាន ហើយ​ពេទ្យ​ឯកជន​ក៏​អាច​ទទួលយក​អ្នកជំងឺ​ព្យាបាល​ផង​ដែរ​។ ដោយសារ​តែ​មួយ​រយៈ​នេះ ករណី​ឆ្លង​កើនឡើង​មាន​អ្នក​អ្នក​សម្រុក​មក​ធ្វើតេស្ដ​កាន់តែ​ច្រើន​ឡើង ពោល​គឺ​ក្នុង​មួយ​ថ្ងៃ​អាច​មាន​អ្នក​ធ្វើតេស្ដ​ប្រមាណ​២​ម៉ឺន​នាក់​។

ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ​យោធា​ថៃ​នឹង​បាន​បង្កើត​កន្លែង​សម្រាក​ព្យាបាល​បណ្ដោះអាសន្ន​ចំនួន ១០​បន្ថែម​ទៀត ដែល​មាន​គ្រែ​សម្រាប់​អ្នកជំងឺ​ដល់​ទៅ ៣​ពាន់​គ្រែ ហើយ​ថ្មី​ៗ​នេះ​ថៃ​ក៏​បាន​យក​អគារ​តាំង​ពិ​ព​ណ័​មក​ធ្វើ​ជា​កន្លែង​សម្រាប់​សម្រាក​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩​ផង​ដែរ​។

, ថៃ​បង្ហាញ​ពី​សេណា​រី​យ៉ូ​ចំនួន​៥ ចំពោះ​ករណី​ឆ្លង​រីក​រាល​នៃ​កូ​វី​ដ​-១៩

តាម​សារព័ត៌មាន​ក្នុងស្រុក​ថៃ The Thaiger បាន​ស្រង់​សម្ដី​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​ថា មាន​សេណា​រី​យ៉ូ​ចំនួន ៥ ដោយ​មាន​កម្រិត​ផ្សេង​ៗ​គ្នា​នៃ​ការ​រឹត​បន្ដឹង​បាន​ព្យាករ​ពី​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ គិត​ជា​មធ្យម​នៅ​ក្នុង​ប្រទេស​ថៃ​។

សេណា​រី​យ៉ូ​ទី​១៖ បើ​គ្មាន​វិធានការ​គ្រប់គ្រង​ជំងឺឆ្លង​ទេ ការ​ឆ្លង​កូ​វី​ដ​-១៩ ក្នុង​ប្រទេស​ថៃ​គិត​ជា​មធ្យម​អាច​មាន​ជាង​៩​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​។

សេណា​រី​យ៉ូ​ទី​២៖ ដោយសារ​តែ​កន្លែង​កម្សាន្ដ​នៅ​តែ​ត្រូវ​បាន​បិទ​នៅ​ក្នុង​ខេត្ត​មាន​ហានិភ័យ នោះ​ការ​ឆ្លង​កូ​វី​ដ​-១៩ គិត​ជា​មធ្យម​នឹង​មាន​ប្រមាណ ៣​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​។

សេណា​រី​យ៉ូ​ទី​៣៖ បើសិនជា​ទីតាំង​កម្សាន្ដ​នៅ​តែ​បិទ និង​មានការ​ផ្លាស់​ប្ដូរ​ឥរិយាបថ​បុគ្គល​ម្នាក់​ៗ​បង្កើន​ការ​ការពារ​ខ្លួន នោះ​ករណី​ឆ្លង​នឹង​មាន​ក្នុង​កម្រិត​ជាង​៩០០​នាក់​ក្នុង​មួយ​ថ្ងៃ​។

សេណា​រី​យ៉ូ​ទី​៤៖ បើសិនជា​ទីតាំង​កម្សាន្ដ​ត្រូវ​បាន​បិទ និង​មានការ​ផ្លាស់​ប្ដូរ​ឥរិយាបថ​បុគ្គល​ម្នាក់ រួម​ទាំង​មានការ​កាត់​បន្ថយ​ការ​ប្រមូលផ្ដុំ​ជា​សាធារណៈ នោះ​ករណី​ឆ្លង​ជា​មធ្យម​នឹង​មាន​ក្នុង​កម្រិត​ជិត​៦០០​នាក់​ក្នុង​មួយ​ថ្ងៃ​។

និង​សេណា​រី​យូ​ទី​៥៖ ដោយ​មានការ​បិទ​ទីតាំង​កម្សាន្ដ​, បុគ្គល​ម្នាក់​ៗ​មានការ​ផ្លាស់​ប្ដូរ​ឥរិយាបថ​, កាត់​បន្ថយ​ការ​ជួបជុំ​ជា​សាធារណៈ និង​ធ្វើ​ការងារ​ពី​ផ្ទះ នោះ ចំនួន​អ្នក​ឆ្លង​ជា​មធ្យម​នឹង​មាន​ប្រមាណ​ជិត​៤០០​នាក់​ក្នុង​មួយ​ថ្ងៃ​។

, តើ​ថៃ​មាន​គោលនយោបាយ​គាំទ្រ​អ្វីខ្លះ​ទៀត​ចំពោះ​បញ្ហា​កូ​វី​ដ​-១៩​កំពុង​រីក​រាលដាល​នេះ?

ថ្មី​នេះ​អាជ្ញាធរ​ថៃ​បាន​សម្រេច​អនុញ្ញាត​ឲ្យ​វិស័យ​ឯកជន​អាច​មាន​សិទ្ធិ​នាំ​ចូល​វ៉ាក់សាំង​កូ​វី​ដ​-១៩ សម្រាប់​លក់​ជូន​ពលរដ្ឋ ហើយ​បើ​ទោះបីជា​មានការ​រិះគន់​លើ​គោ​នយោបាយ​នេះ​យ៉ាងណា​ក្ដី ក៏​អាជ្ញាធរ​ថៃ​នៅ​តែ​មិន​ព្រម​បញ្ឈប់​នោះ​ដែរ ដោយសារ​តែ​យល់​ថា វា​បាន​ចូលរួម​ចំណែក​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ខណៈ​ដែល​អាជ្ញាធរ​ថៃ​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទាំងនោះ​អាច​នាំ​ចូល​វ៉ាក់សាំង​ឲ្យ​បាន​ដល់​ទៅ ១០​លាន​ដូ​ស​។

បច្ចុប្បន្ន ថៃ​បាន​ទិញ​នឹង​កំពុង​ចាក់​វ៉ាក់សាំង​ចំនួន​២​ប្រភេទ​ហើយ​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន រួម​មាន Sinovac របស់​ចិន និង AstraZeneca របស់​អង់គ្លេស ហើយ​រដ្ឋាភិបាល​ថៃ នឹង​បន្ដ​ទិញ​វ៉ាក់សាំង​នេះ​ថែម​ទៀត ដើម្បី​បន្ដ​ចាក់​ជូន​ពលរដ្ឋ​ដល់​ទៅ​រយៈពេល​២​ឆ្នាំ​ទៀត​។ ទោះ​យ៉ាងណា រដ្ឋាភិបាល​ថៃ គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​វិស័យ​ឯកជន​ដែល​ចង់​នាំ​ចូល​វ៉ាក់សាំង ដែល​ផ្សេង​ពី​វ៉ាក់សាំង​ទាំង​ពីរ​ខាងលើ​នេះ ដោយ​អាច​ជា​វ៉ាក់សាំង​របស់​អា​មេ​រិ​ក Pfizer, Moderna និង Johnson &Johnson ដើម្បី​ជា​ការ​ធ្វើ​ពិ​ធិ​ធ​កម្ម​វ៉ាក់សាំង និង​ការ​បែងចែក​ហានិភ័យ​។

គិត​ត្រឹម​ចុងខែ​កុម្ភៈ​ដល់​ថ្ងៃ​ទី ១០​ខែមេសា ប្រទេស​ថៃ​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​របស់​ខ្លួន​សរុប​ជាង​៥៥​ម៉ឺន​ដូ​ស​ហើយ​។

៤, ចំណូល​ពី​វិស័យ​ទេសចរណ៍​នៅ​អំឡុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​អាច​ធ្លាក់​ចុះ ៥០%

អាជ្ញាធរ​ទេសចរណ៍​ថៃ បាន​បញ្ជាក់​ថ្មី​ៗ​នេះ​ថា ដោយសារ​តែ​ការ​ផ្ទុះ​រលក​ឆ្លង​រាលដាល​នៃ​កូ​វី​ដ​-១៩ វិស័យ​ទេសចរ​ថៃ​រំពឹង​ថា នឹង​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ពាក់កណ្ដាល​នូវ​អំឡុង​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ថ្មី​នេះ បន្ទាប់​ពី​មាន​ខេត្ត​ជា​ច្រើន​បាន​ដាក់​ចេញ​នូវ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ ខណៈ​ដែល​មានកម្ម​វិធី​ជា​ច្រើន​ត្រូវ​បាន​លុប​ចោល ឬ​ពន្យារពេល​។

អាជ្ញាធរ​ទេសចរណ៍​ថៃ ធ្លាប់​បាន​ប៉ាន់​ប្រមាណ​ថា នៅ​អំឡុង​ថ្ងៃ​បុណ្យ​សង្ក្រាន្ដ​ឆ្នាំ​ថ្មី​នេះ ថៃ​នឹង​ទទួល​បានការ​ធ្វើ​ដំណើរ​ក្នុងស្រុក​ចំនួន​ជាង ៣​លាន​២​សែន​ការ​ធ្វើ​ដំណើរ ដោយ​នឹង​ផ្ដល់​ចំណូល​សម្រាប់​សេដ្ឋកិច្ច​ជាង ៣៨០​លាន​ដុល្លារ​អា​មេ​រិ​ក ប៉ុន្ដែ​ដោយសារ​តែ​បញ្ហា​ផ្ទុះ​រាលដាល​កូ​វី​ដ​-១៩ ជា​ថ្មី​នេះ ចំណូល​រំពឹង​ថា​ធ្លាក់​ចុះ ៥០%​។

ចំពោះ​សេដ្ឋកិច្ច​ថៃ​នៅ​ឆ្នាំ​២០២១​នេះ​វិញ ក៏​ត្រូវ​បាន​ធនាគារកណ្ដាល​ព្យាករ​ថា​នឹង​អាច​មានការ​ធ្លាក់​ចុះ​ជាង​កំណើន​ដែល​បាន​ព្យាករ​ទុក​៣%​។ ជាក់ស្ដែង​នៅ​ត្រីមាស​ទី​១​នៃ​ឆ្នាំ​នេះ សេដ្ឋកិច្ច​ថៃ​ត្រូវ​បាន​រំពឹង​ថា​នឹង​មិន​មាន​តួលេខ​កំណើន​វិជ្ជមាន​នោះ​ទេ ពោល​គឺ​អាច​មាន​-១% ទៅ​ដល់ -៣%​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី ១២ ខែមេសា​ប្រទេស​ថៃ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-១៩ ថ្មី​ជិត​១​ពាន់​នាក់ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់​ជាង​៣​ម៉ុ​ន​៣​ពាន់​នាក់ ខណៈ​អ្នក​ស្លាប់មាន​៩៧​នាក់​៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីស​ និងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១៨១នាក់ទៀតខណៈអ្នកជាសះស្បើយមាន៤០នាក់

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៣ខែមេសាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១៨១នាក់បន្ថែមទៀត…

ក្រុមហ៊ុន LG កំពុងដាក់លក់រោងចក្រផលិតស្មាតហ្វូននៅវៀតណាម

ព័ត៌មាន
ក្រោយពីបានសម្រេចចិត្តដកខ្លួនចេញពីទីផ្សារផលិតស្មាតហ្វូន ឥឡូវនេះក្រុមហ៊ុន LG របស់កូរ៉េខាងត្បូងកំពុងជួបប្រឈមនឹងបញ្ហាពិបាកស្វែងរកអ្នកទិញយករោង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ