កូវីដ១៩នៅប្រទេសកំពុងអភិវឌ្ឍន៍

ក្រៅពីឥណ្ឌាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៀត កំពុងរងការលុកលុយខ្លាំងដោយសារកូវីដ-១៩


ប្រទេសឥណ្ឌាត្រូវបានគេចាត់ទុកថាប្រទេសកំពុងរងទុក្ខធំជាងគេដោយសារតែព្យុះកូវីដ-១៩ វាយប្រហារយ៉ាងខ្លាំង ប៉ុន្ដែបច្ចុប្បន្នមិនមែនមានតែឥណ្ឌាទេ ដែលកំពុងប្រឈមមុខទប់ទល់នឹងវិបត្តិមេរោគកូវីដរីករាតត្បាតយ៉ាងសាហាវនេះ គេសង្កេតឃើញថា នៅបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនទៀត ក៏កំពុងរែកពន់ទុក្ខទោស បញ្ហាចាក់ស្រេះនៃជំងឺកូវីដ-១៩ យ៉ាងខ្លាំងដូចគ្នា ដែរ។ ក្រៅពីប្រទេសឥណ្ឌា តើមានប្រទេសណាខ្លះ ដែលមួយរយៈពេលចុងក្រោយនេះ មានការវាយប្រហារយ៉ាងខ្លាំងដោយសារកូវីដ-១៩?
កូវីដ១៩កំពុងបន្តបោកបក់នៅជុំវិញពិភពលោក
ដោយ

យើង​ផ្តើមនិយាយ​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី​មុនគេ​សិន​រឿង​វិបត្តិ​កូ​វី​ដ​១៩ រីក​រាលដាល​ខ្លាំង​ពេល​នេះ ដោយ​រាប់​ចាប់ពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង ប្រទេស​ភូមិ​ផង​របង​ជាមួយ​ឥណ្ឌា ដូច​ជា នេ​ប៉ា​ល់ និង ប៊ូ​តង់​ជាដើម​។ ប្រទេស​ទាំងនេះ បាន​រាយការណ៍​ពី​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ កើន​ឡើងជា​លំដាប់ ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​។ ការ​កើនឡើង​នេះ​គឺ​ភាគច្រើន​បណ្តាល​មក​ពី​កូ​វី​ដ​-១៩ បំប្លែង​ខ្លួន​រីក​រាលដាល​ឆ្លង​លឿន និង​កង្វះខាត​ធនធាន ដើម្បី​ទប់ទល់​នឹង​ការ​រាលដាល​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ន Bloomberg​

នៅ​ក្នុង​ប្រទេស​ឡាវ កាលពី​ស​ប្តា​ហ៍​មុន​ក្រោយ​ស្ងប់ស្ងាត់​ខ្លាំង​មួយ​រយៈ​ធំ ស្រាប់តែ​បាន​រាយការណ៍​ថា រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី​រាប់រយ​នាក់​។ ចាប់តាំងពី​មាន​កូ​វី​ដ​-១៩​ដំបូង មក​ដល់​ថ្ងៃ​ទី​២០​មេ​សា ឡាវ​មាន​អ្នក​ឆ្លង​សរុប​តែ​ជាង ៦០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក​ទៀត ប្រទេស​ក្បែរ​ខាង​កម្ពុ​ជាមួយ​នេះ បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ជាង ៩០០​នាក់​ហើយ​គិត​មក​ទល់​ពេល​នេះ ។ រដ្ឋធានី​វៀងចន្ទន៍​ត្រូវ​បាន​ដាក់​ឲ្យ​បិទ​ខ្ទប់​ភ្លាម​ៗ​ផង​ដែរ​ក្រោយ​មានការ​ឆ្លង​ក្នុង​សហគមន៍​។

ប្រទេស​នេ​ប៉ា​ល់ ដែល​នៅ​ក្បែរ​ឥណ្ឌា​ឯណោះ​វិញ ក៏​កំពុង​ស្វះ​ស្វែងរក​គ្រែ និង​បរិក្ខារ​បន្ថែម ដើម្បី​ត្រៀម​ទទួល​អ្នកជំងឺ​កូ​វី​ដ​-១៩ ដោយ​បាន​មើលឃើញ​ពី​ការ​ឆ្លង​មិន​ថមថយ​ឡើយ​ក្នុង ២​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ខណៈ​ដែល ប្រទេស​ថៃ​វិញ​ក៏​មិន​ខុស​ពី​ប្រទេស​ដទៃ​ដែរ ថៃ​កំពុង​មានការ​កើនឡើង​អ្នក​ឆ្លង​កូ​វី​ដ​-១៩​ខ្លាំង​ដល់​ទៅ​ខ្ទង់ ១​ពាន់ ២​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ ដែល​ធ្វើ​ឲ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ ខ្វះខាត​គ្រែ និង​បរិក្ខារ​ពេទ្យ​ភ្លាម​ៗ​ស្ទើរ​រក​មិន​ទាន់​។

សារព័ត៌មាន Bloomberg បាន​ឲ្យ​ដឹង​ថា ជាង​៩៨% នៃ​ករណី​ឆ្លង​នៅ​ថៃ​ជា​ករណី​វិជ្ជមាន​មេរោគ​បំប្លែង​ខ្លួន​ថ្មី​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ប្រទេស​កោះ​តូច​ៗ​នៅ​ក្នុង​តំបន់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​កំពុង​ប្រឈម​នឹង​រលក​ឆ្លង​លើក​ទី​៣ របស់​ខ្លួន​។

ទោះបី​ករណី​ឆ្លង​ក្នុង​ប្រទេស​ទាំង​អស់នេះ ប្រៀបធៀប​ទៅ គឺ​វា​នៅ​ឆ្ងាយ​ពី​តួលេខ​របស់​ប្រទេស​ឥណ្ឌា​ណាស់ ប៉ុន្តែ​វិសាលភាព​នៃ​ការ​រីក​រាលដាល​របស់​កូ​វី​ដ​-១៩​បាន​បង្ហាញ​ពី​សញ្ញា​អាក្រក់ ដែល​អាច​កើត​មាន​ឡើង និង​អាច​ឈាន​ទៅ​ដល់​ការ​គ្រប់គ្រង​ការ​ឆ្លង​លែង​បាន​។

អ្នកជំនាញ​នៃ​អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ថា​៖ ស្ថាន​ការ​ដែល​កំពុង​កើតឡើង​នៅ​ឥណ្ឌា​អាច​កើត​មាន​ឡើង​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ហើយ​យើង​ទាំងអស់​គ្នា​ត្រូវ​ទទួលស្គាល់​ថា វា​ជា​បញ្ហា​ប្រឈម​ធំ​មួយ​ផង​ដែរ​។

តាម​តួលេខ​១​ខែ​ចុង​ក្រោយ គឺ​ខែមេសា​ធៀប​នឹង​ខែ​មុន បាន​បង្ហាញ​ថា​ញ​ថា ប្រទេស​ឡាវ​ឈរ​នៅ​លំដាប់​ទី​១ ដែល​មាន​ករណី​ឆ្លង​ស្ទុះ​ឡើង​លឿន​ស្លេវ តាម​ពីក្រោយ​ដោយ​ប្រទេស​ថៃ និង​នេ​ប៉ា​ល់​មាន​សន្ទុះ​ប្រមាណ​ជាង​។

ក្រៅពី​នោះ​មាន​ប្រទេស​ប៉ូ​តង់ កោះ​ទ្រី​នី​ដេ​ត​និង​តូ​បា​ហ្គោ កោះ​ស៊ូ​រី​នេ​ម កោះ​ហ្វី​ជី និង​កម្ពុជា​ផង​ដែរ​នោះ បាន​កត់ត្រា​ករណី​ឆ្លង​ដល់​ទៅ​៣​ខ្ទង់​ជា​រៀងរាល់ថ្ងៃ​។

ប្រទេស​កោះ​ហ្វី​ជី បាន​រីករាយ​នឹង​ការ​ដែល​ពុំ​មាន​ករណី​ឆ្លង​ចូល​ដល់​ទឹកដី​របស់​ខ្លួន ដោយសារ​វិធានការ​បិទ​ព្រំដែន បិទ​ជើងហោះហើរ​ជាមួយ​ខ្លួន​នោះ តែ​ពេល​នេះ​ប្រទេស​កោះ​មួយ​នេះ​កំពុង​ត្រូវ​បាន​វាយប្រហារ​ដោយ​រលក​ឆ្លង​ដំបូង​របស់​ខ្លួន​ហើយ​។ ទីក្រុង​នានា ដែល​ជា​តំបន់​ទេសចរណ៍​សំខាន់​ៗ​ត្រូវ​បាន​អាជ្ញាធរ​បិទ​ខ្ទប់ បន្ទាប់​ពី​ផ្ទុះ​ករណី​ឆ្លង​ចេញពី​កង​យោធា​របស់​ខ្លួន​។

សម្រាប់​កម្ពុជា​វិញ ចាប់តាំងពី​មានការ​ឆ្លង​រាលដាល​ដំបូង​មក​ដល់​ពេល​នេះ មាន​ករណី​វិជ្ជមាន​សរុប​លើស ១​ម៉ឺន​នាក់​ទៅ​ហើយ និង​អ្នក​ស្លាប់មាន​ជាង​១០០​នាក់ ខណៈ​ការ​រាលដាល​ឈាន​ទៅ​ដល់ ២០​ខេត្ត​ក្រុង​ទូ​ទាំង​ប្រទេស​។ រាជធានី​ភ្នំពេញ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​កន្លែង​ឆ្លង​រាលដាល​ខ្លាំង និង​មាន​ហានិភ័យ​ខ្ពស់​ជាងគេ​។ របាយការណ៍​ពី​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី ៤ ខែឧសភា កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​-១៩ ដល់​ទៅ​ជាង ៩០០​នាក់ ដែល​ជា​តួលេខ​មួយ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​។

សូម​បញ្ជាក់​ថា អ្នក​ឆ្លង​កូ​វី​ដ​១៩​ទូ​ទាំង​ពិភពលោក​បន្ត​កើន​ឡើងជា​លំដាប់ ដល់​ជាង ១៥៤​លាន​ហើយ ក្នុង​នោះ​ស្លាប់​ជាង ៣​លាន​២២​ម៉ឺន​នាក់ និង​ជា​សះស្បើយ​ជាង ១៣១​លាន ៥៧​ម៉ឺន​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហាសេដ្ឋីមានទ្រព្យសម្បត្តិជិត ១៥០ពាន់លានដុល្លារ លោក Bill Gates ប្រកាសលែងលះប្រពន្ធ ក្នុងវ័យ៦៥ឆ្នាំ

ព័ត៌មាន
កំពូលមហាសេដ្ឋីពិភពលោកលំដាប់ទី៤ លោក Bill Gates និងភរិយាគឺលោកស្រី Melinda Gates ត្រូវបានបណ្ដាញសារព័ត៌មានអន្តរជាតិធំៗជាច្រើនបានចុះផ្សា…

ការចាក់វ៉ាក់សាំងនៅឥណ្ឌាហាក់ទៅមុខមិនរលូននោះទេខណៈការឆ្លងរីករាលដាលនៅខ្លាំងក្លា

ព័ត៌មាន
កម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងប្រទេសឥណ្ឌា ហាក់បីដូចវាប្រព្រឹត្តទៅមិនបានរលូនទល់តែសោះ ពោលគឺចំនួនដូស ដែលពលរដ្ឋឥណ្ឌាចាក់បាន គឺម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ