បច្ចុប្បន្នភាព​ផ្សារមូលបត្រ​កម្ពុជា

អគ្គនាយក CSX បារម្ភថាកូវីដ-១៩អូសបន្លាយ អាចប៉ះពាល់ផែនការចុះបញ្ជីក្រុមហ៊ុនថ្មីៗនៅឆ្នាំនេះ


មន្ត្រីជាន់ខ្ពស់ផ្សារមូលបត្រកម្ពុជា (CSX)បានបញ្ជាក់ប្រាប់ខេមបូណូមីសថា នៅដើមឆ្នាំនេះ២០២១នេះ ទោះបីជាកូវីដ-១៩ ឆ្លងរាតត្បាតខ្លាំង តែការជួញដូរក្នុងផ្សារមូលបត្រកម្ពុជានៅតែមមាញឹកខ្លាំង ពោលគឺខ្លាំងជាងកាលពីមុនពេលមានមេរោគកូវីដរាតត្បាតខ្លាំងទៅទៀត។ ក៏ប៉ុន្ដែ បើសិនជាមេរោគកូវីដ-១៩បន្ដរាតត្បាតយូរតទៅទៀត ចង់ ឬមិនចង់វានឹងប៉ះពាល់ដល់ក្ដីរំពឹងទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីៗនៅក្នុងផ្សារមូលបត្រកម្ពុជានៅឆ្នាំនេះ។
អគ្គនាយកផ្សារមូលបត្រកម្ពុជា CSX (រូបភាព៖ គណនីហ្វេសប៊ុក ឯកឧត្តម ហ៊ុង សុហួរ)
ដោយ

ឯកឧត្តម ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានបញ្ជាក់ថា បើទោះបីជាការជួញដូរក្នុងផ្សារមូលបត្រនាពេលកន្លងមកនៅតែបន្ដកំណើនល្អក្ដី ប៉ុន្ដែ បញ្ហាកូវីដ-១៩ នេះ នៅតែជាក្ដីកង្វល់ចំពោះដំណើរការនៃការចុះបញ្ជីក្រុមហ៊ុនថ្មីៗ យ៉ាងហោចណាស់៥ ក្រុមហ៊ុននៅឆ្នាំនេះអាចនឹងអូសបន្លាយដល់ឆ្នាំក្រោយទៀត។

យ៉ាងណាក៏ដោយចុះ តាមការអះអាងរបស់ឯកឧត្តម ហុង សុហួរ ការរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បាននិងកំពុងកើតមាននេះ មិនបានធ្វើឲ្យរង្គោះរង្គើរ ដល់ចរន្ដជួញដូរផ្សារមូលបត្រកម្ពុជានោះទេ  ប៉ុន្តែបែរជាមានការកើនឡើងគួរឱ្យកត់សម្គាល់ទៅវិញ។ ជាក់ស្តែង នៅត្រីមាសទី១ឆ្នាំនេះ ទំហំជួញដូរភាគហ៊ុនជាមធ្យមក្នុងមួយថ្ងៃបានកើនឡើងជាង៨០០% ដែលមានទឹកប្រាក់ដល់ទៅជាង ១៤ម៉ឺនដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នាកាពីឆ្នាំ២០២០ មានត្រឹមតែ ជាង១ម៉ឺន៥ពាន់ដុល្លារតែប៉ុណ្ណោះ។ 

ចំណែកឯ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជាវិញ ក៏មានការប្រែប្រួលមិនធម្មតាផងដែរ ដោយកាលពីត្រីមាសទី១ឆ្នាំមុន សន្ទស្សន៍បានបិទក្រោម៦០០ពិន្ទុ ដោយឡែកនៅឆ្នាំនេះ តួលេខបានហក់ឡើងដល់ ៦៣៩ពិន្ទុ ហើយការណ៍នេះបានសរបញ្ជាក់អំពីកំណើនថ្លៃភាគហ៊ុននៅលើទីផ្សារ ដែលបណ្តាលមកពីការកើនឡើងនូវតម្រូវការ ក៏ដូចជាចំណាប់អារម្មណ៍របស់វិនិយោគិនមកលើទីផ្សារ។

សូមបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ មានក្រុមហ៊ុនចុះបញ្ជីផ្សារមូលបត្រកម្ពុជាចំនួន៩ហើយ ដែលបានបង្ហាញរបាយការណ៍ប្រាក់ចំណេញរបស់ខ្លួនប្រចាំត្រីមាសទី១នៃឆ្នាំ២០២១ ខណៈដែលក្រុមហ៊ុន៤ផ្សេងទៀត បានស្នើសុំដល់និយ័តករកម្ពុជា ដើម្បីពន្យារពេល ដោយសារតែបញ្ហាកូវីដ-១៩។

ចំពោះការស្នើសុំពន្យារពេលផ្សព្វផ្សាយរបាយការណ៍ហិរញ្ញវត្ថុនេះដែរ ត្រូវបានឯកឧត្តម ហុង សុហួរ គូសបញ្ជាក់ថា វាអាចធ្វើឲ្យប៉ះពាល់ដល់ភាគហ៊ុនរបស់ក្រុមហ៊ុនទាំងនោះខ្លះដែរ ពោលគឺវាអាចធ្វើឲ្យវិនិយោគិនដែលមានបំណងចង់វិនិយោគទៅលើក្រុមហ៊ុននោះ ខ្វះព័ត៌មានហើយអាចងាកទៅវិនិយោគលើក្រុមហ៊ុនផ្សេងវិញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដង្ខៅគោនៅខេត្តត្បូងឃ្មុំម្នាក់ ផ្ដើមរបរចិញ្ចឹមគោពី៧ក្បាល កើនដល់៤៣០ក្បាល ត្រឹមរយៈពេល៨ឆ្នាំ

ព័ត៌មាន
លោក ហ៊ួត លាង ដែលជាដង្ខៅគោមួយរូបនៅក្នុងខេត្តត្បូងឃ្មុំ កំពុងទទួលបានជោគជ័យខ្លាំងលើមុខរបរចិញ្ចឹមគោនេះ ដោយក្នុងមួយឆ្នាំៗ គាត់អាចរកបានប្រាក…

ចិនសម្រុកនាំចេញរថយន្ដទៅវៀតណាមហក់ឡើងជិត ៥០០% នៅ៤ខែឆ្នាំ២០២១

ព័ត៌មាន
ម៉ាករថយន្ដរបស់ចិនល្បីៗកំពុងតែមានការពេញនិយមកាន់តែខ្លាំងឡើងពីអ្នកប្រើប្រាស់នៅក្នុងវៀតណាមសព្វថ្ងៃនេះ ជាក់ស្ដែងគ្រាន់តែនៅរយៈពេល ៤ខែដំបូងដើម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ