ខេមបូឌាដេលី ប្រឈម​នឹង​ការ​បិទ!

លោក សយ សុភាព ថា​មាន​សុទិដ្ឋិនិយម​ក្រោយ​ជំនួប​ជាមួយ​ខេមបូឌាដេលី


លោក សយ សុភាព បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មាន​ភាព​វិជ្ជមាន​ក្រោយ​ជំនួប​ជាមួយ​កាសែត ខេមបូឌាដេលី ក្នុង​ការ​រក​ការ​សម្រុះ​សម្រួល​ដើម្បី​ជៀសវាង​បិទ​កាសែត​ចំណាស់​ភាសា​អង់គ្លេស​មួយ​នេះ បើ​សិន​មិន​អាច​បង់​ពន្ធ​ចំនួន​ជាង​៦​លាន​ដុល្លារ​ត្រឹម​ថ្ងៃ​ទី៤ ខែ​កញ្ញា ខាង​មុខ។
លោក សយ ​សុភាព ចាងហ្វាង​សារព័ត៌មាន​ដើម​អំពិល និង​ជា​ពិធីករព័ត៌មាន​​នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន។
ដោយ

លោក សយ​ សុភាព បាន​និយាយ​ថា ៖ «ក្រោយ​ស្តាប់​រឿង​ហេតុផល​គាត់​ទៅ​ រឿងនេះ​ វា​មិន​ធំ​ទេ អាច​ដោះស្រាយ​គ្នា​បាន ពីព្រោះ​ទីមួយ​រឿង​ហ្នឹង​វា​អត់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ។ វា​ទាក់ទង​នឹង​រឿង​បច្ចេក​ទេស​ទេ»។

លោក សយ សុភាព បាន​និយាយ​ថា គាត់​បាន​ផ្តល់​គំនិត​ទៅ​លោក ដូក្លាស ស្ទាល ដែល​ជា​នាយក​ចាត់ចែង​ទូទៅ​របស់ ខេមដូឌាដេលីអស់​រយៈពេល​ប្រហែល​មួយ​ម៉ោង ហើយ​ថា ខេមបូឌាដេលី ទទួល​យក​គំនិត​ទៅ​ពិចារណា​សិន។

លោក សយ សុភាព សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​គំនិត​អ្វី​ខ្លះ​ដែល​លោក​បាន​ផ្តល់​ទៅ​លោក ដូក្លាស ​ស្ទាល នោះ​ទេ។

លោក សយ សុភាព បាន​និយាយ​ថា៖ «ខេមបូឌាដេលី នឹង​អាច​បន្ត​បោះ​ផ្សាយ​ទៀត​ និយាយ​ទៅ អ្វីៗ​អាច​ដោះស្រាយ​បាន សំខាន់​នៅ​លើ ខេមបូឌាដេលី ខ្លួន​ឯង​ទេ។ បើ ខេមបូឌាដេលី ធ្វើ​ឲ្យ​លឿន​ទៅ រឿង​ហ្នឹង​វា​នឹង​អាច​មាន​ច្រក​ចេញ ​វា​អត់​ធំ​ទេ រឿង​ហ្នឹង​គ្រាន់​តែ​បញ្ជាក់​ថា មិន​មែន​ជា​រឿង​នយោបាយ​ទេ»។

លោក សយ សុភាព បាន​និយាយ​បន្ត​ថា លក្ខណៈ​ធ្វើការ​របស់​ខ្មែរ គឺ​គ្មាន​អី​ក្រៅ​ពី​ការ​និយាយ​ជជែក​គ្នា ​គោរព​នូវ​អ្វី​ដែល​ជា​ខ្មែរ ហើយ​បញ្ហា​វា​នឹង​ដោះ​ចេញ​ហើយ។

កាល​ពី​ថ្ងៃ​ពុធ​ លោក សយ សុភាព បាន​និយាយ​ថា ខេមបូឌាដេលី ត្រូវ​តែ​ជជែក​គ្នា​ជាមួយ​ខាង​ពន្ធដារ​បន្ត ហើយ​គួរតែ​សរសេរ​សំបុត្រ​ទៅ​សម្តេច ហ៊ុន សែន ដើម្បី​បង្ហាញ​ពី​ភាព​ទន់ភ្លន់។ លោក សយ ​សុភាព ជា​ចាងហ្វាង​សារព័ត៌មាន​ដើម​អំពិល និង​ជា​ពិធីករព័ត៌មាន​​នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ផង​ដែរ។

លោក សយ សុភាព កន្លង​មក ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​អ្នក​នាំសារ​របស់​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ហើយ​ដែល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ក៏​បាន​ជួយ​ស្វែងរក​ដំណោះស្រាយ​ខ្លះ​ក្នុង​ជម្លោះ​នយោបាយ​កម្ពុជា​ផង​ដែរ។

ខេមបូឌាដេលី ជា​​កាសែត​​ប្រចាំ​​ថ្ងៃ​​ភាសា​អង់គ្លេស​ដំបូង​គេ​បង្អស់ដែល​បង្កើត​នៅ​ឆ្នាំ​១៩៩៣ ហើយ​​ដែល​​បាន​​បង្កើត​​ដោយ​​អ្នក​កាសែត​ជើងចាស់​ជន​ជាតិ​អាមេរិកគឺ​លោក Bernard Krisher៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​ឲ្យ​ពលរដ្ឋ​រាយការណ៍​ បើ​សង្ស័យ​ម្ចាស់​ស្ថានីយ​ណា​កេង​បន្លំ​ប្រេង​ឥន្ធនៈ

ព័ត៌មាន
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ រាយការណ៍​មក​ក្រសួង​ពាណិជ្ជកម្ម ប្រសិន​បើ​សង្ស័យ​ថា ម្ចាស់…

ឧកញ៉ា គួច ម៉េងលី៖ បើ​ចង់​ធ្វើ Business កុំ​រៀន​មហាវិទ្យាល័យ Business!

ព័ត៌មាន
លោក​ឧកញ៉ា គួច ម៉េងលី បាន​ស្ពាយ​ចំណេះដឹង បទពិសោធ និង​ទុន​មួយ​ចំនួន​ពី​អាមេរិក មក​បោះទុន​រកស៊ី​នៅ​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​២០០៥…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ