បញ្ហាអាកាសធាតុ

មេដឹកនាំប្រទេសកំពុងអភិវឌ្ឍន៍រិះគន់ក្រុមប្រទេសអ្នកមានឥតសំចៃមាត់ក្នុងកិច្ចប្រជុំ UN ពាក់ព័ន្ធបញ្ហាបម្រែបម្រួលអាកាសធាតុ


ក្រុមមេដឹកនាំប្រទេសកំពុងអភិវឌ្ឈន៍ បានរិះគន់ក្រុមប្រទេសអ្នកមានឥតសំចៃមាត់នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិប្រចាំឆ្នាំ២០២៥ ពាក់ព័ន្ធបញ្ហាបម្រែបម្រួលអាកាសធាតុ។ ការរិះគន់របស់ក្រុមប្រទេសកំពុងអភិវឌ្ឍន៍នេះធ្វើឡើងក្រោយក្រុមប្រទេសអ្នកមានមិនអាចអនុវត្តដូចអ្វីដែលពួកគេបានសន្យាក្នុងការជួយដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។
បញ្ហាអាកាសធាតុ
ដោយ

ជាក់ស្តែងនៅក្នុងឆ្នាំ២០០៩ ក្រុមប្រទេសអ្នកមានបានសន្យាផ្តល់ជំនួយ១០០ពាន់លានដុល្លារក្នុងមួយឆ្នាំដល់ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ហើយកាលពីឆ្នាំ២០២៤ បានសន្យាជួយ៣០០ពាន់លានដុល្លារក្នុង១ឆ្នាំ តែការផ្តល់ឱ្យជាក់ស្តែងមានចំនួនតិចតួចប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មមានធំៗជាច្រើន។

ក្រុមមេដឹកនាំប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងរងការគំរាមកំហែងពីការប្រែប្រួលអាកាសធាតុ ដែលភាគច្រើនបង្កឡើងដោយប្រទេសមានការអភិវឌ្ឍន៍ខ្លាំង បានប្រាប់មេដឹកនាំនៃក្រុមប្រទេសអ្នកមាននៅឯមហាសន្និបាតអង្គការសហប្រជាជាតិថា ពួកគេកំពុងរង់ចាំការសន្យាក្នុងការផ្តល់មូលនិធិ ដើម្បីគាំទ្រដល់វិធានការក្នុងការប្រយុទ្ធប្រឆាំងនឹងការកើនឡើងកម្ពស់ទឹកសមុទ្រ គ្រោះរាំងស្ងួត និងការកាប់បំផ្លាញព្រៃឈើ។

លោកស្រី ហ៊ីលដា ហេន (Hilda Heine) ប្រធានាធិបតីកោះម៉ាកសល (Marshall) បានលើកឡើងថា វាល្មមដល់ពេលហើយដែលក្រុមប្រទេសអ្នកមានត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនពាក់ព័ន្ធបញ្ហាបម្រែបម្រួលអាកាសធាតុ។ លោកស្រីបានរិះគន់ថា ក្រុមប្រទេសកំពុងអភិវឌ្ឈន៍ បានឮតែការសន្យារបស់ក្រុមប្រទេសអ្នកមានក្នុងការផ្តល់ជំនួយ តែការសន្យាបានត្រឹមសន្យា ពោលគឺការអនុវត្តជាក់ស្តែងមានលទ្ធផលតិចតួចប៉ុណ្ណោះ។

កាលពីឆ្នាំ២០០៩ ក្រុមប្រទេសអ្នកមានបានសន្យាផ្តល់មូលនិធិដល់ក្រុមប្រទេសកំពុងអភិវឌ្ឈន៍ ដែលកំពុងរងគ្រោះដោយសារការបំពុលបរិយាកាសក្នុងមួយឆ្នាំប្រមាណ១០០ពាន់លានដុល្លារ ហើយកាលពីឆ្នាំ២០២៤ នៅក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ ក្រុមប្រទេសអ្នកមាន ក៏បានសន្យាជាថ្មីថា នឹងផ្តល់មូលនិធិរហូតដល់៣០០ពាន់លានដុល្លារក្នុងមួយឆ្នាំនៅមុនឆ្នាំ២០៣៥ ស្របពេលដែលអ្នកជំនាញបានប៉ាន់ប្រមាណថា ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការយ៉ាងហោចណាស់១ទ្រីលានដុល្លារ ជារៀងរាល់ឆ្នាំនៅចុងទសវត្សរ៍នេះ ដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។

ពាក់ព័ន្ធបញ្ហានេះ នាយករដ្ឋមន្ត្រីកោះហ្វីជីលោក ស៊ីទីវេនី រ៉ាប៊ូកា (Sitiveni Rabuka) បាននិយាយថា ការសន្យាទាំងនេះគួរតែត្រូវបានកំណត់ដោយច្បាប់។ ដោយឡែកប្រធានាធិបតីហ្គាណាលោក ចន ម៉ាហាម៉ា (John Mahama ) បានលើកឡើងថា ជនចំណាកស្រុកមួយចំនួនត្រូវបានគេលើកឡើងថា កើតឡើងដោយសារសង្រ្គាម ប៉ុន្តែភាពពិតជនចំណាកស្រុកទាំងនោះភាគច្រើនជាជនភៀសខ្លួនអាកាសធាតុ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


វៀតណាម បន្ធូរបន្ថយការរឹតបន្តឹង និងធ្វើកំណែទម្រង់ទីផ្សារមាស ដើម្បីរក្សាស្ថិរភាពលុយដុង

ប្រទេសវៀតណាម បានដាក់ចេញផែនការបន្ធូរការរឹតបន្តឹង និងធ្វើកំណែទម្រង់ទីផ្សារមាស ដើម្បីជួយកាត់បន្ថយការប្រែប្រួលអត្រាប្ដូរប្រាក់របស់លុយដុង ពោលគ…

តើថៃអាចប្រឈមនឹងទណ្ឌកម្មអ្វីខ្លះ ប្រសិនបើលុប MoU ឆ្នាំ២០០០ ជាមួយកម្ពុជា?

រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោក អនុទីន ឆានវីរៈគុល គ្រោងធ្វើប្រជាមតិ ដើម្បីលុបអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ឬ MoU 2000 ដែលប្រទេសន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ