កម្ពុជាផលិតអំបិលបានជាង៨ម៉ឺនតោនហើយ

តើកម្ពុជាមានផែនការនាំចូលអំបិលដែរឬទេនៅឆ្នាំនេះ ខណៈការផលិតបច្ចុប្បន្នសម្រេចបានជាង៨ម៉ឺនតោន?


អាកាសធាតុឆ្នាំនេះហាក់អំណោយផលល្អដល់ដំណើរការផលិតអំបិលរបស់ប្រជាកសិករនៅខេត្តកំពត និងកែប ដែលត្រូវបានគេវាយតម្លៃថា ទិន្នផលអំបិលឆ្នាំនេះទំនងជាអាចឆ្លើយតបនឹងតម្រូវការប្រើប្រាស់ក្នុងស្រុក។ ជាក់ស្តែង នៅក្នុងរយៈពេលជាង៥ខែកន្លងមកនេះ កម្ពុជាផលិតអំបិលបានជាង ៨ម៉ឺនតោនហើយ កើនឡើងជាង៥ម៉ឺនតោនបើធៀបនឹងទិន្នផលអំបិលកាលពីឆ្នាំមុន។ ការកើនឡើងនេះ ត្រូវបានថ្នាក់ដឹកនាំនាយកដ្ឋានកិច្ចការសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អះអាងថា គឺដោយសារឆ្នាំនេះ មានការអំណោយផលល្អពីអាកាសធាតុ។
តើកម្ពុជាមានផែនការនាំចូលអំបិលដែរឬទេនៅឆ្នាំនេះ ខណៈការផលិតបច្ចុប្បន្នសម្រេចបានជាង៨ម៉ឺនតោន?
ដោយ

លោក ហួន សុរង្សី ប្រធាននាយកដ្ឋានកិច្ចការសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានគូសបញ្ជាក់ថា គ្មានសញ្ញាណាមួយបង្ហាញថាកម្ពុជាអាចខ្វះអំបិលសម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុកនោះទេនៅឆ្នាំនេះ។ ជាក់ស្តែងត្រឹមជាង៥ខែប៉ុណ្ណោះ កសិករនៅខេត្តកែប និងកំពតផលិតអំបិលបានជាង៨ម៉ឺនតោនហើយ សម្រាប់បំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋជាលក្ខណៈគ្រួសារ និងឧស្សាហកម្ម។ បរិមាណនេះមានការកើនឡើងជាង១០០% បើធៀបនឹងទិន្នផលដែលផលិតបានកាលពីឆ្នាំ២០២២ ដែលមានត្រឹមតែប្រមាណ៣ម៉ឺនតោនប៉ុណ្ណោះ។ នេះបើតាមការគូសបញ្ជាក់របស់លោក ហួន សុរង្សី ដែលបានបន្ថែមថា ការកើនឡើងទិន្នផលអំបិលនេះ គឺដោយសារឆ្នាំនេះមានការអំណោយផលល្អពីអាកាសធាតុ។

តាមរយៈទិន្នផលអំបិល ដែលសម្រេចបានជាង៨ម៉ឺនតោនខាងលើ គួបផ្សំការផលិតអំបិលនៅតែបន្ត ធ្វើឲ្យមន្ត្រីជាន់ខ្ពស់រូបនេះជឿជាក់ថា ឆ្នាំនេះកម្ពុជានឹងមានអំបិលប្រើប្រាស់គ្រប់គ្រាន់ ដោយមិនចាំបាច់នាំចូលពីបរទេស ហើយកម្ពុជាក៏គ្មានផែនការក្នុងការនាំចូលអំបិលនោះដែរ។

បើតាមការលើកឡើងរបស់អ្នកជំនាញសុខភាព អំបិលដែលផលិតដោយកសិករនៅខេត្តកែប និងខេត្តកំពតជាអំបិលធម្មជាតិ១០០% ដែលមានអត្ថប្រយោជន៍ខ្ពស់សម្រាប់សុខភាពរបស់អ្នកបរិភោគ។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីផលិតអំបិលសរុបចំនួន ៤ពាន់៥៧៧ហិកតា ដែលអាចផលិតអំបិលបានជាង៩ម៉ឺនតោនក្នុង១ឆ្នាំ ប្រសិនបើផលិតពេញសមត្ថភាព និងអាកាសអំណោយផល។ កម្ពុជាមានតម្រូវការប្រើប្រាស់អំបិលចន្លោះពី ៩ម៉ឺនទៅ១០ម៉ឺនតោនក្នុង១ឆ្នាំ ខណៈកាលពីឆ្នាំ២០២២ កម្ពុជាផលិតអំបិលបានតែជាង ៣ម៉ឺន២ពាន់តោនប៉ុណ្ណោះ ដែលបង្ខំឲ្យកម្ពុជាត្រូវនាំចូលអំបិលធម្មជាតិ ពីប្រទេសឥណ្ឌាចំនួន១ម៉ឺន៦ពាន់តោន ដើម្បីបម្រុងទុក និងបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក៕




អត្ថបទបន្ទាប់


កម្ពុជាមានរោងចក្រកាត់ដេរសរុបជាង ១ពាន់រោងចក្រ ជាមួយលំហូរសាច់ប្រាក់ជាច្រើនចាក់ចូលក្នុងចរន្ដសេដ្ឋកិច្ច

ព័ត៌មាន
គិតមកដល់ពេលបច្ចុប្បន្ន កម្ពុជាមានរោងចក្រកាត់ដេរសរុប ១ ៣២៦រោងចក្រ នៅទូទាំងប្រទេស ដែលបានបង្កើតឱកាសការងាររាប់សែនកន្លែងសម្រាប់ប្រជាជនកម្ពុជា…

ការនាំចេញទំនិញកម្ពុជាទៅចិន សម្រេចបានជិត ៥៩០លានដុល្លារ កើនឡើង ១៣% នៅរយៈពេល៥ខែដើមឆ្នាំនេះ

ព័ត៌មាន
ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារចិន នៅតែសម្រេចបានកំណើនតួលេខ២ខ្ទង់ នៅ៥ខែដំបូងនៅឆ្នាំនេះ បើទោះជា ការនាំចេញទៅកាន់ទីផ្សារប្រទេសគោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ