ការធ្វើដំណើរតាមជើងយន្ដហោះ

ការធ្វើដំណើរតាមជើងយន្ដហោះក្នុងស្រុកនៅសហរដ្ឋអាមេរិកហក់ឡើងខ្លាំង


ពាក់ព័ន្ធទៅនឹងសហរដ្ឋអាមេរិកនេះដែរ គឺការធ្វើដំណើរតាមជើងយន្ដហោះក្នុងស្រុកនៅសហរដ្ឋអាមេរិក បានហក់ឡើងដល់កម្រិតមួយខ្ពស់បំផុត ចាប់តាំងពីមានការឆ្លងរីករាលដាលកូវីដ១៩ កាលពីឆ្នាំ២០២០មក ទោះបីបច្ចុប្បន្នករណីឆ្លងកូវីដ១៩ នៅអាមេរិកកំពុងកម្រើកឡើងវិញយ៉ាងណាក្តី។នៅពេលនេះដែរក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅអាមេរិក កំពុងប្រឈមមុខនឹងចំនួនអ្នកដំណើរដ៏ច្រើន ដែលសម្រុកនាំគ្នាកក់សំបុត្រធ្វើដំណើរ ជាពិសេសការធ្វើដំណើរកម្សាន្តសម្រាប់រដូវក្ដៅក្នុងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីភ្នាក់ងារសារព័ត៌មាន AP។
ជើងហោះហើរក្នុងស្រុកកើនឡើងខ្លាំងនៅអាមេរិក
ដោយ

ការ​ធ្វើ​ដំណើរ​ក្នុងស្រុក​តាម​ផ្លូវអាកាស​នៅ​សហរដ្ឋអាមេរិក ហាក់​មាន​សន្ទុះ​កើនឡើង​ខ្លាំង ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន​នៅ​អា​មេ​រិ​ក កំពុង​ប្រឈម​មុខ​នឹង​ចំនួន​អ្នកដំណើរ​ដ៏​ច្រើន ដែល​សម្រុក​នាំ​គ្នា​កក់​សំបុត្រ​ធ្វើ​ដំណើរ ជា​ពិសេស​ការ​ធ្វើ​ដំណើរ​កម្សាន្ត​សម្រាប់​រដូវក្ដៅ​ក្នុងឆ្នាំនេះ​។

បើ​តាម​រដ្ឋបាល​ផ្នែក​ដឹក​ជញ្ជូន​នៅ​អា​មេ​រិ​ក បាន​ឲ្យ​ដឹង​ថា បើ​ទោះជា​ករណី​ឆ្លង​កូ​វី​ដ​១៩ ប្រចាំ​ថ្ងៃ​នៅ​អា​មេ​រិ​កបាន​កើន​ឡើងជា​ថ្មី ដោយសារ​មេរោគ​បំប្លែង​ខ្លួន​ឌែ​លតា​ក៏​ដោយ ក៏​ការ​ធ្វើ​ដំណើរ តាម​ជើង​យន្ដហោះ​បាន​កើន​ឡើងជា​លំដាប់​។

ជាក់ស្តែង កាលពី​ទី​០១​ខែសីហា​កន្លង​ទៅ​ថ្មី​ៗ​នេះ មាន​អ្នកដំណើរ​ច្រើន​ជាង ២​លាន​២​សែន ត្រូវ​បាន​អាជ្ញាធរ​កត់ត្រា ពេល​ពួក​គេ​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ មុន​ឡើង​យន្តហោះ​ចាក​ចេញពី​អាកាសយានដ្ឋាន​។

ចំនួន​អ្នក​ធ្វើ​ដំណើរ​ខាងលើ​នេះ​កើនឡើង​ប្រមាណ​១​ម៉ឺន​នាក់ បើ​ធៀប​ទៅ​កាលពី​ពាក់កណ្តាល​ខែកក្កដា ហើយ​វា​ក៏​ជា​ចំនួន​អ្នក​ធ្វើ​ដំណើរ​ក្នុងស្រុក​ច្រើន​បំផុត​ចាប់តាំងពី​ចុងខែ​កុម្ភៈ​មក គ្រា​ដែល​អា​មេ​រិ​ក​មិន​ទាន់​មាន​វត្តមាន​កូ​វី​ដ​១៩​។ ទោះជា​បែប​នេះ​ក្ដី ការ​ធ្វើ​ដំណើរ​តាម​យន្ដហោះ​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​នេះ នៅ​បន្ត​ធ្លាក់​ចុះ ១៧% បើ​ធៀប​ទៅ​នឹង​ទិន្នន័យ​ការ​ធ្វើ​ដំណើរ​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ពេល​មិន​ទាន់​មាន​កូ​វី​ដ​-១៩​កាលពី​ឆ្នាំ​២០១៩​។

សូម​បញ្ជាក់​ថា ការ​កើនឡើង​ខ្លាំង​នៃ​ជើងហោះហើរ​នៅ​អា​មេ​រិ​ក​នេះ ជា​តួលេខ​សម្រាប់​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ប៉ុណ្ណោះ ខណៈ​រដ្ឋាភិបាល​អា​មេ​រិ​ក​នៅ​បន្ត​រឹតត្បិត​លើ​ការ​ហោះហើរ​ទៅ​ក្រៅប្រទេស​ដដែល​។ ជាក់ស្តែង សេត​វិមាន​អា​មេ​រិ​កបាន​បញ្ជាក់​កាលពី​ពេល​ថ្មី​នេះ​ថា ខ្លួន​នឹង​នៅ​តែ​បន្ត​វិធានការ​រឹត​បន្តឹង​សុវត្ថិភាព​លើ​ជើងហោះហើរ​ក្រៅប្រទេស​ដដែល ដោយសារ​តែ​ករណី​ឆ្លង​កូ​វី​ដ​១៩​នៅ​ក្នុង​សហរដ្ឋអាមេរិក​កំពុង​កម្រើក​ឡើង​វិញ ស្រប​ពេល​ដែល​កូ​វី​ដ​១៩​បំប្លែង​ខ្លួន ឌែ​លតា​ក៏​កំពុង​បន្ដ​រីក​រាលដាល​ពាសពេញ​ពិភពលោក​ដូច​គ្នា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពលរដ្ឋអាមេរិកដែលជួលផ្ទះស្នាក់ប្រឈមមុខនឹងការបណ្ដេញចេញកាន់តែច្រើនឡើង

ព័ត៌មាន
សេតវិមានអាមេរិក បានដាក់សម្ពាធទៅកាន់អាជ្ញាធរក្នុងរដ្ឋ និងតំបន់នីមួយៗ ត្រូវប្រកាន់យកនូវគោលនយោបាយជួយអ្នកជួលផ្ទះស្នាក់នៅឲ្យបានឆាប់រហ័ស បន្ទ…

ក្រុមហ៊ុនបារាំង Sanofi ទិញយកក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រអាមេរិក Translate Bio ដើម្បីពង្រឹងសមត្ថភាពផលិតវ៉ាក់សាំងកូវីដ១៩

ព័ត៌មាន
ក្រុមហ៊ុនឱសថបារាំង សាណូហ្វី (Sanofi) បានឲ្យដឹងថា ខ្លួនបានចំណាយទឹកប្រាក់ប្រមាណ ៣ពាន់២រយលានដុល្លារអាមេរិក ដើម្បីទិញយកក្រុមហ៊ុនបច្ចេកវិទ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ