វិស័យការងារ

អ្នកបើកបរកំពុងព្រួយបារម្ភពីការបាត់បង់ការងារ ដោយសារចិន បង្កើតរ៉ូបូតតាក់ស៊ី


ក្រុមអ្នកប្រកបមុខរបរបើកតាក់ស៊ី នៅប្រទេសចិន កំពុងព្រួយបារម្ភពីការបាត់បង់ការងារធ្វើ ខណៈដែលប្រទេសចិន កំពុងសម្រុកផលិតរ៉ូបូតតាក់ស៊ី ដោយមិនចាំបាច់មានអ្នកបើកបរនៅក្នុងនោះ។ ប៉ុន្តែមន្ត្រីជំនាញបានលើកឡើងថា ការវិវត្តនេះ ក៏អាចបង្កើតការងារថ្មីដល់មនុស្សផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC។
វិស័យការងារ
ដោយ

កាលពីថ្ងៃអង្គារ ទី២៧ ខែសីហា ប្រទេសចិន បានចេញអាជ្ញាបណ្ណសាកល្បងចំនួនជាង១ម៉ឺន៦ពាន់សម្រាប់យានយន្តស្វ័យប្រវត្តិ និងបានបើកសាកល្បងលើផ្លូវសាធារណៈចម្ងាយជាង៣ម៉ឺនគីឡូម៉ែត្រ។ កាលពីខែមិថុនា រដ្ឋាភិបាលចិន ក៏បានផ្ដល់ភ្លើងខៀវដល់ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកចំនួន៩ រួមទាំងក្រុមហ៊ុន BYD និងក្រុមហ៊ុន Nio ផងដែរ ដើម្បីចាប់ផ្តើមសាកល្បងបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិនៅលើផ្លូវសាធារណៈ។ ប៉ុន្តែសកម្មភាពទាំងនោះបានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននៅប្រទេសចិ ននិយាយថា ការបង្កើតរ៉ូបូតតាក់ស៊ីនេះ គឺជាការ«បោកឆ្នាំងបាយ» របស់អ្នកបើកបរតាក់ស៊ី ឬធ្វើឱ្យពួកគេលែងមានការងារធ្វើ ដើម្បីដោះស្រាយបញ្ហាក្រពះ។

កម្មវិធីអេបបើកបរដោយស្វ័យប្រវត្តិ Apollo Go របស់ក្រុមហ៊ុន Baidu Apollo Go មានរ៉ូបូតតាក់ស៊ី ប្រហែល ៤០០គ្រឿង ដែលកំពុងប្រតិបត្តិការនៅទីក្រុងវូហាន Wuhan ជាតំបន់ប្រតិបត្តិការដ៏ធំបំផុតរបស់ក្រុមហ៊ុននេះ ហើយគ្រោងនឹងបង្កើនឱ្យដល់១ពាន់គ្រឿងនៅចុងឆ្នាំនេះ។

មន្ត្រីជំនាញយល់ឃើញថា រ៉ូបូតតាក់ស៊ីនេះនឹងមានភាពស៊ាំបន្តិចម្ដងៗនៅក្នុងសង្គម ហើយវាអាចបង្កើតការងារថ្មីទៀតផង។ លោក ម៉ូហ៊ីត សាម៉ា (Mohit Sharma) អ្នកវិភាគស្រាវជ្រាវនៅក្រុមហ៊ុន Counterpoint Research បាននិយាយថា បច្ចេកវិទ្យាថ្មីនេះនឹងមិនធ្វើឱ្យបាត់បង់ការងារទាំងអស់នេះក្នុងពេលតែមួយនោះទេ ប៉ុន្តែវានឹងក្លាយជាដំណាក់កាលផ្លាស់ប្តូរយឺតៗទៅតាមកន្លែង និងតំបន់នីមួយៗ។

លោកបានបន្ថែមថា រដ្ឋាភិបាលអាចសហការជាមួយក្រុមហ៊ុនរ៉ូបូតតាក់ស៊ី ដើម្បីធ្វើយ៉ាងណាឱ្យអ្នកប្របករបរបើកតាក់ស៊ីអាចមានការងារថ្មីជំនួសការងារចាស់របស់ពួកគេមានដូចជាការមើលថែទាំងរថយន្ត និងប្រព័ន្ធសាកល្បង និងចំណារពន្យល់ទិន្នន័យជាដើម៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកវិភាគអះអាងថា ចិន កំពុងជួសជុលទីផ្សារលំនៅឋានក្នុងល្បឿនមួយយឺតជាទីបំផុត

ព័ត៌មាន
ក្រុមអ្នកវិភាគនិយាយថា ប្រទេសចិន កំពុងជួសជុលទីផ្សារលំនៅឋាននៅក្នុងល្បឿនមួយយឺតជាទីបំផុត ខណៈដែលចិន ទើបតែបានចាក់បញ្ចូលសាច់ប្រាក់ចំនួន១២ពា…

តើទីក្រុងដ៏ធំមួយណាជាប់ចំណាត់ថ្នាក់ជាទីក្រុងដ៏ស្រស់ស្អាតបំផុតប្រចាំតំបន់អាស៊ី?

ព័ត៌មាន
យោងតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស ដែលមានឈ្មោះថា Express កាលពីចុងសប្ដាហ៍កន្លងទៅបង្ហាញថា ទីក្រុងដ៏ធំដែលជាប់ចំណាត់ថ្នាក់ជាទីក្រុងដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ