បុណ្យសង្ក្រានឆ្នាំថ្មីនៅ​ប្រទេសថៃ

បុណ្យសង្ក្រានឆ្នាំថ្មីនៅបាកកអាចធ្វើបានតែគ្មានការលេងជះទឹកដាច់ខាត


អាជ្ញាធរថៃបានសម្រេចអនុញ្ញាតឲ្យរៀបចំពិធីបុណ្យសង្ក្រានឆ្នាំថ្មីនៅក្នុងទីក្រុងបាងកក ប៉ុន្ដែមិនមានការលេងល្បែងជះទឹក គប់ទឹក ឬបាញ់ទឹកអ្វីទាំងអស់ ហើយវិធានការរឹតបន្ដឹងនឹងបន្ដធ្វើ ដើម្បីការពារការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ នៅអំឡុងថ្ងៃឈប់សម្រាកខាងមុខនេះ ដែលមានរយៈពេលដល់ទៅ៦ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែមេសា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកថៃ។
ការលេងជះទឹក ក្នុងពិធីបុណ្យសង្ក្រានឆ្នាំថ្មីនៅប្រទេសថៃ
ដោយ

ខណៈ​ដែល​ការ​លេងល្បែង​ជះ​ទឹក ត្រូវ​បាន​ហាមឃាត់ សកម្មភាព​ប្រពៃណី ដូច​ជា​ការ​ប្រារព្ធ​ពិធី​សាសនា និង​ការ​គោរព​មនុស្ស​ចាស់​ៗ នៅ​តែ​បន្ដ​អនុញ្ញាត​ធ្វើ ប៉ុន្ដែ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​យ៉ាង​តឹង​រឹង​ពី​អាជ្ញាធរ​។ វិធានការ​ថ្មី​របស់​អាជ្ញាធរ​ថៃ ចំពោះ​កម្មវិធី​ធំ​ៗ​ដែល​មាន​មនុស្ស​ចូលរួម​លើស​ពី ១០០​នាក់ គឺ​ត្រូវ​សុំ​ច្បាប់​ពី​គណៈកម្មការ​ជំងឺឆ្លង​ជា​មុន​សិន មុន​នឹង​អាច​រៀបចំ​បាន​។ រីឯ កម្មវិធី​ដែល​មាន​មនុស្ស​លើស​ពី ៣០០​នាក់ ត្រូវ​សុំ​ច្បាប់​ពី​រដ្ឋបាល​ក្រុង​បាងកក​។

ការ​រៀបចំ​កម្មវិធី​ធំ​ៗ ចាំបាច់​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​កន្លែង​បើកចំហរ ដែល​មាន​ខ្យល់​ចេញចូល​ល្អ ដើម្បី​ការពារ​ការ​ឆ្លង​រីក​រាលដាល​នៃ​មេរោគ​។ ជាមួយ​គ្នា​នេះ អ្នក​រៀបចំ​កម្មវិធី ក៏​គួរតែ​ចៀសវាង​មានការ​រៀបចំ​ការ​ទទួល​អាហារ​នៅ​ក្នុង​កម្មវិធី​នោះ​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថាប័នអន្តរជាតិធំៗជាច្រើនបង្កើនការព្យាករសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២១ខ្ពស់ជាងមុន

ព័ត៌មាន
ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិធំៗ ជាច្រើនដូចជា ក្រុមប្រឹក្សាសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ, អង្គការមូលនិធិរូប…

រាជរដ្ឋាភិបាលសម្រេចដាក់ចេញវិធានការជុំទី៨ហើយ ដើម្បីដោះស្រាយបញ្ហាកូវីដ និងស្ដារសេដ្ឋកិច្ច

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវធានការជុំទី ៨ហើយ នៅថ្ងៃទី ២៥ ខែមីនា ដើម្បីដោះស្រាយបញ្ហាផលប៉ះពាល់ដែលបណ្ដាលមកពីបញ្ហាកូវីដ-១៩ និង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ