ប្រទេសចិន

នៅអំឡុងសមាជបក្សកុម្មុយនិស្តចិនលើកទី២០ បុរសខ្លាំងរដ្ឋចិនស៊ី ជីនពីង លើកឡើងអ្វីខ្លះអំពីស្ថានភាពសេដ្ឋកិច្ចចិន?


ក្នុងរយៈពេលជិត២ម៉ោងដែលលោកស៊ី ជីនពីង ថ្លែងនៅក្នុងថ្ងៃបើកសមាជបក្សកុម្មុយនិស្តចិនដែលធ្វើឡើងរាល់៥ឆ្នាំម្តង កាលពីថ្ងៃទី ១៦ ខែតុលា បញ្ហានិងសមិទ្ធិផលជាច្រើនត្រូវបានបុរសខ្លាំងរដ្ឋចិនរូបនេះលើកយកមកនិយាយ ដូចជា សេដ្ឋកិច្ច នយោបាយក្នុង និងក្រៅប្រទេស និងបញ្ហាសង្គមនោះទេ។ ប៉ុន្ដែ ក្នុងបញ្ហាសំខាន់ ដែលមិនអាចមិននិយាយបាននោះគឺ បញ្ហាចាក់ស្រេះក្នុងសេដ្ឋកិច្ចចិនដែលកំពុងជួបការលំបាក។
ប្រធានាធិបតីចិនរំលឹកឡើងវិញការគាំទ្រសម្រាប់វិស័យឯកជនតែមិនបាននិយាយពីបញ្ហាសេដ្ឋកិច្ចធំៗ!

ដើម្បីស្តារស្ថានភាពសេដ្ឋកិច្ច លោកស៊ី ជីនពីង គ្រាន់តែបានរំលឹកឡើងវិញនូវការគាំទ្រសម្រាប់វិស័យឯកជន និងអនុញ្ញាតឱ្យទីផ្សារដើរតួនាទីសំខាន់ជាងគេក្នុងការជំរុញសេដ្ឋកិច្ចតែប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។

«យើងត្រូវតែកសាងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារកម្រិតខ្ពស់មួយ បង្រួបបង្រួម និងអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិសាធារណៈ លើកទឹកចិត្ត និងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន ផ្តល់តួនាទីយ៉ាងពេញលេញដល់ទីផ្សារក្នុងការបែងចែកធនធាន។» នេះគឺជាការលើកឡើងរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងថ្ងៃបើកសមាជបក្សកុម្មុយនិស្ដចិន នាថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២២។

លើសពីនេះ លោក ស៊ី ជីនពីង បានថ្លែងការពារគោលនយោបាយកូវីដ១៩ស្មើសូន្យដ៏តឹងរ៉ឹងរបស់លោក ទោះបីវិធានការនេះត្រូវបានគេដឹងពេញពិភពលោកហើយថា វាជាដើមចមមួយ នាំឱ្យសេដ្ឋកិច្ចចិនដើរអូសជើងមានកំណើនយឺតជាងគេឯង ក្រោយរលកឆ្លងធំៗនៃកូវីដ១៩យ៉ាងណាក៏ដោយ។

និយាយដោយស្មោះត្រង់ទៅ គោលនយោបាយនេះបានជួយសង្គ្រោះជីវិតពលរដ្ឋចិនជាច្រើនក៏ពិតមែណ ប៉ុន្តែវាក៏ជាការសង្កត់សង្កិនលើជីវភាពប្រជាជន និងសេដ្ឋកិច្ចរបស់ចិនផងដែរ។ សាធារណជនហត់នឿយកាន់តែខ្លាំងឡើង ជុំវិញការបិទខ្ទប់ និងការរឹតបន្តឹងការធ្វើដំណើរ សូម្បីតែនៅមុនថ្ងៃបើកសមាជបក្ស ទីក្រុងប៉េកាំងបានស្ថិតនៅក្រោមវិធានការសន្តិសុខ សុវត្ថិភាព សុខាភិបាល យ៉ាងតឹងរ៉ឹង និងសូម្បីតែសមាជិកបក្សទាំងជាង ២៣០០នាក់ក៏ត្រូវពាក់ម៉ាសចូលរួមកម្មវិធីដែរ។

ដោយបានត្រឹមបង្ហាញការគាំទ្រដល់វិស័យឯកជនបន្ថែម លោកស៊ីថ្លែងតិចតួចប៉ុណ្ណោះអំពីបញ្ហាសេដ្ឋកិច្ច ជារួមពោលគឺលោក មិនបានលើកឡើងពីបញ្ហាធំៗជាច្រើនទៀតដែលចិនកំពុងជួបប្រទះនោះទេ ដូចជាភាពគ្មានការងារធ្វើរបស់យុវជនជាច្រើន សេដ្ឋកិច្ចធ្លាក់ចុះ ពិសេសវិបត្តិអចលនទ្រព្យដែលកំពុងបន្ត ហើយពិតណាស់ការដែលលោកបន្តអនុវត្តវិធានការកូវីដស្មើសូន្យ ឬZero Covidនោះ ពិតជាធ្វើឱ្យគ្រប់គ្នាខ្លាចរអា សម្រាប់អាណត្តិ៥ឆ្នាំបន្ទាប់ ក្រោមអំណាចរបស់បុរសខ្លាំង និងរឹងរូសរូបនេះ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនអាមេរិកមួយចំនួនកំពុងជួបបញ្ហា ក្រោយមានវិធានការបង្ក្រាបការនាំចេញបច្ចេកវិទ្យាបន្ទះឈីបទៅកាន់ប្រទេសចិន

ព័ត៌មាន
វិធានការរបស់សហរដ្ឋអាមេរិកក្នុងការបង្ក្រាបលើការនាំចេញផលិតផលបច្ចេកវិទ្យាសម្រាប់បម្រើដល់ការផលិតបន្ទះឈីបនៅក្នុងប្រទេសចិននោះ គឺប្រៀបបាននឹងកាំ…

វៀតណាម គ្រោងបន្ដបើកឲ្យពលរដ្ឋខ្លួន ចូលលេងល្បែងស្របច្បាប់នៅកាស៊ីណូលើកោះត្រល់ ឬភូកុក២ឆ្នាំទៀត

ព័ត៌មាន
ប្រទេសវៀតណាម មែនទែនទៅ មិនធ្លាប់មានច្បាប់ផ្លូវការអនុញ្ញាតឲ្យពលរដ្ឋខ្លួនលេងល្បែងស៊ីសងក្នុងកាស៊ីណូក្នុងប្រទេសនោះឡើយ ប៉ុន្ដែ ក្រោយពីគម្រោងបើកសា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ