រថយន្តអគ្គិសនី

ជប៉ុន និងសហភាពអឺរ៉ុប ព្រមព្រៀងបង្កើតវិធានរួម ដើម្បីគ្រប់គ្រងរំហូរយ៉ាងគំហុកនៃរថយន្តអគ្គិសនី និងបន្ទះសូឡាចិន


សារព័ត៌មាន Nikkei Asia បានចុះផ្សាយនៅថ្ងៃសុក្រ ទី២៦ ខែមេសា នេះថា ប្រទេសជប៉ុន និងសហភាពអឺរ៉ុប នឹងឈានដល់ការព្រមព្រៀងគ្នានៅដើមខែឧសភា ក្រោយនេះដើម្បីបង្កើតវិធានទូទៅស្តីពីការគ្រប់គ្រងលើការឧបត្ថម្ភធនរបស់រដ្ឋាភិបាល និងលទ្ធកម្មដែលផ្តោតលើរថយន្តអគ្គិសនី (EV) និងបន្ទះសូឡាដែលមានតម្លៃថោករបស់ចិន។ ទន្ទឹមនេះក្រុមហ៊ុនផលិតបន្ទះសូឡាធំៗបំផុតជាច្រើនរបស់សហរដ្ឋអាម៉េរិក ក៏កំពុងទាមទារឱ្យរដ្ឋាភិបាលអាម៉េរិក ចាត់វិធានការក្ដៅប្រឆាំងនឹងការនាំចូលបន្ទះសូឡាតម្លៃថោកៗរបស់ចិន ផងដែរ។
រថយន្តអគ្គិសនី
ដោយ

ប្រទេសជប៉ុន និងសហភាពអឺរ៉ុប នឹងឈានដល់ការព្រមព្រៀងគ្នានៅដើមខែឧសភា ក្រោយនេះដើម្បីបង្កើតវិធានទូទៅស្តីពីការគ្រប់គ្រងលើការឧបត្ថម្ភធនរបស់រដ្ឋាភិបាល និងលទ្ធកម្មដែលផ្តោតលើរថយន្តអគ្គិសនី (EV) និងបន្ទះសូឡាដែលមានតម្លៃថោករបស់ចិន។ ភាគីទាំងពីរមានបំណងបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់ ដោយផ្អែកលើគោលការណ៍រួមដូចជានិរន្តរភាព តម្លាភាព និងភាពជឿជាក់ជាដើម។

ហើយទន្ទឹមនេះក្រុមហ៊ុនផលិតបន្ទះសូឡាធំៗបំផុតជាច្រើនរបស់សហរដ្ឋអាម៉េរិក ក៏កំពុងទាមទារឱ្យរដ្ឋាភិបាលអាម៉េរិក ចាត់វិធានការក្ដៅប្រឆាំងនឹងការនាំចូលបន្ទះសូឡាតម្លៃថោកៗរបស់ចិន ផងដែរ ដោយក្រុមហ៊ុនទាំងនោះបានដាក់ញត្តិប្ដឹងទៅក្រសួងពាណិជ្ជកម្មអាម៉េរិក ថា បណ្ដាក្រុមហ៊ុននៅក្នុងប្រទេសចំនួន៤ នៅអាស៊ី កំពុងនាំចូលបន្ទះសូឡាដែលទទួលបានឧបត្ថម្ភធនដោយចិន ក្នុងចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

សហភាពអឺរ៉ុប ទទួលបានរំហូរចូលយ៉ាងគំហុកនូវរថយន្តអគ្គិសនី (EV) និងបន្ទះសូឡារបស់ចិន ដែលមានតម្លៃថោក ជាហេតុធ្វើឱ្យគណៈកម្មការអឺរ៉ុប មានការព្រួយបារម្ភកាន់តែខ្លាំងឡើង និងចង់ជំរុញការលើកកម្ពស់ឧស្សាហកម្មក្នុងតំបន់។

ទន្ទឹមនេះ ប្រទេសជប៉ុន ក៏ពឹងផ្អែកខ្លាំងលើផលិតផលចិន ដែលមានតម្លៃថោកៗសម្រាប់ឧបករណ៍ថាមពលកកើតឡើងវិញដូចជាបន្ទះសូឡាជាដើម។ កត្តានេះបានបង្កការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការឧបត្ថម្ភធនដើម្បីលើកកម្ពស់ការកាត់បន្ថយការបំភាយឧស្ម័នកាបូនមិនត្រូវបានប្រើប្រាស់ដើម្បីគាំទ្រដល់ឧស្សាហកម្មក្នុងស្រុក៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមកទល់ពេលនេះតម្លៃដឹកជញ្ជូនតាមផ្លូវទឹកពីអាស៊ីទៅអឺរ៉ុប ដែលបានហក់ឡើងទ្វេដង មានការប្រែប្រួលយ៉ាងណា?

ព័ត៌មាន
ក្រុមអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន បានវាយតម្លៃថា ស្ថានភាពវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជានៅត្រីមាសទី១ ឆ្នាំ២០២៤នេះ ហាក់បានបង្ហាញសញ្ញាណ…

ក្រុមហ៊ុនចិន ByteDance បោះពាក្យសម្ដីយ៉ាងឡូយថា ខ្លួនសុខចិត្តបិទ TikTok ចោលក៏មិនព្រមលក់ទៅឱ្យអាម៉េរិក

ព័ត៌មាន
ក្រុមហ៊ុនយក្សខ្នាតយក្សរបស់ប្រទេសចិន ByteDance ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ TikTok បានបោះពាក្យសម្ដីយ៉ាងឡូយថា ខ្លួនសុខចិត្តបិទចោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ