អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុនអាកាសចរណ៍ Emirates ដាក់ឱ្យដំណើរការសេវាកម្ម Check-in ដោយខ្លួនឯងនៅអាកាសយានដ្ឋានអន្តរជាតិតេជោរបស់រាជធានីភ្នំពេញ


ក្រុមហ៊ុនអាកាសចរណ៍ Emirates បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ដែលបានដាក់ឱ្យដំណើរការសេវាកម្ម Check-in ដោយខ្លួនឯងសម្រាប់អតិថិជនរបស់ខ្លួននៅមជ្ឈមណ្ឌលហោះហើរថ្មីបំផុតរបស់រាជធានីភ្នំពេញពោលគឺ អាកាសយានដ្ឋានអន្តរជាតិតេជោ។
ក្រុមហ៊ុនអាកាសចរណ៍ Emirates ដាក់ឱ្យដំណើរការសេវាកម្ម Check-in ដោយខ្លួនឯងនៅអាកាសយានដ្ឋានអន្តរជាតិតេជោរបស់រាជធានីភ្នំពេញ
ដោយ
អំពី Emirates

ម៉ាស៊ីនផ្ដល់សេវាកម្ម Check-in ដោយខ្លួនឯងចំនួនបួន ដែល​ភ្ជាប់ជាមួយប្រព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវបានដាក់ឱ្យ​អតិថិជនរបស់ក្រុមហ៊ុនប្រើប្រាស់។ អតិថិជនអាច​ស្កេនលិខិតឆ្លងដែន ពិនិត្យ និងលក្ខខណ្ឌ ជ្រើសរើសឬផ្លាស់ប្តូរកៅអី ទិញសេវាកម្មបន្ថែម និងធ្វើបច្ចុប្បន្នភាពព័ត៌មានសម្រាប់ការទំនាក់ទំនង មុនពេលធ្វើដំណើរទៅកាន់កន្លែង check-in របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ដើម្បីដាក់អីវ៉ាន់​របស់ខ្លួន។

ចាប់ពីថ្ងៃនេះតទៅ អតិថិជនរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates​ ​ដែលហោះហើរពីភ្នំពេញ នឹងរីករាយជាមួយពេលវេលារង់ចាំកាន់តែខ្លី និងភាពងាយស្រួលជាងមុន ដោយសារតែវត្តមានម៉ាស៊ីនផ្ដល់សេវាកម្ម Check-in ដោយខ្លួនឯង​ដែលងាយស្រួលប្រើប្រាស់នេះ។​ ម៉ាស៊ីនផ្ដល់សេវាកម្ម Check-in ដោយខ្លួនឯងនេះ មានទីតាំងនៅក្បែរកន្លែង check-in របស់ក្រុមហ៊ុននៅស្ថានីយអ្នកដំណើរ​។

នាពេលថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates​ បានផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួនទៅកាន់​អាកាសយានដ្ឋានអន្តរជាតិតេជោរបស់រាជធានីភ្នំពេញ ជាអាកាសយានដ្ឋានទំនើប និងមានសមត្ថភាពខ្ពស់ ដែលត្រូវបានរចនាឡើងដើម្បីសម្របតាមចំនួនអ្នកដំណើរដែលកំពុងមានការកើនឡើងនៅរាជធានីរបស់ប្រទេសកម្ពុជា។ ការវិនិយោគរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅលើបច្ចេកវិទ្យា Check-in ដោយខ្លួនឯង ដែលត្រូវបានអភិវឌ្ឍន៍និងផ្តល់ដោយអាកាសយានដ្ឋានអន្តរជាតិតេជោ​ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់បទពិសោធន៍នៃការធ្វើដំណើររបស់អតិថិជនចាប់តាំងពីពេលមកដល់អាកាសយានដ្ឋានដែលស្របតាមការយកចិត្តទុកដាក់របស់ក្រុមហ៊ុនទៅលើនវានុវត្តន៍និងលើកកម្ពស់បទពិសោធន៍ធ្វើដំណើរនៅទូទាំងបណ្តាញសកលរបស់ខ្លួន។




អត្ថបទបន្ទាប់


លោក ត្រាំ គំរាមប្ដឹងទូរទស្សន៍អង់គ្លេស BBC ទារជំងឺចិត្តជាង១ពាន់លានដុល្លារ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹង ទូរទស្សន៍របស់អង់គ្លេស BBC ចំពោះការកាត់តសុន្ទរកថា ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ