សត្វល្អិត-បរិស្ថាន

សេវាកម្ចាត់សត្វល្អិត​ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ការរស់នៅ


លោក លីវ ផល្លា មន្រ្តីប្រតិបត្តិក្រុមហ៊ុន EnviroCam ដែលបម្រើសេវាកម្ចាត់សត្វល្អិតនៅកម្ពុជា បានអះអាងថា ការកម្ចាត់សត្វល្អិត មានដូចជា កណ្តុរ កន្លាត មូស ដែលសុទ្ធសឹងជាសត្វល្អិតចង្រៃ ដោយបានបង្កជំងឺ និង រំខានដល់ការរស់នៅរបស់ប្រជាជន។
នេះជាសេវាកម្មកម្ចាត់សត្វល្អិតរបស់ក្រុមហ៊ុន EnviroCam
ដោយ

លោកបញ្ជាក់ពីអត្ថប្រយោជន៍នៃការកម្ចាត់សត្វល្អិតយ៉ាងដូច្នេះថា៖ «សេវាកម្មកម្ចាត់សត្វល្អិត បានធ្វើឲ្យគេហដ្ឋានមានអនាម័យ និង កាត់បន្ថយជំងឺផ្សេងៗដែលបង្កឡើងដោយសត្វល្អិត»។

បើតាមអ្នកជំនាញកម្ចាត់សត្វល្អិតរូបនេះ នៅពេលបច្ចុប្បន្ន ពលរដ្ឋកម្ពុជា ហាក់មិនទាន់បានយល់ដឹងលើការកម្ចាត់សត្វល្អិតបានទូលំទូលាយនៅឡើយទេ។  ដូច្នេះហើយ ទើបក្រុមហ៊ុនរបស់លោក បានធានារ៉ាប់រង និង មានទំនួលខុសត្រូវខ្ពស់ដោយប្រកាន់យកគោលការណ៍៣ចំណុច។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ទីមួយ មុនយើងចុះធ្វើសេវាកម្មក្នុងផ្ទះមួយឲ្យអតិថិជន គឺយើងចុះត្រួតពិនិត្យក្នុងគេហដ្ឋានស្វែងរកប្រភពពពួកសត្វល្អិត ផលិតផលដែលប៉ះពាល់នៅក្នុងផ្ទះដូចជា ត្រី ឬសត្វចិញ្ចឹមផ្សេងៗ។ ទីពីរ យើងចាប់ផ្តើមអនុវត្តន៍បាញ់ថ្នាំចំចំណុចពពួកសត្វល្អិតដែលវានៅ និងកន្លែងជាប្រភពនៃពពួកសត្វល្អិត។ ទីបី យើងបាញ់ហើយ យើងត្រួតពិនិត្យម្តងទៀត តើមានប្រសិទ្ធភាពឬយ៉ាងណា? បើមានគ្មានប្រសិទ្ធភាព យើងទទួលខុសត្រូវ»។

លោកបន្តថា៖ «ក្រុមហ៊ុនរបស់លោក ជាក្រុមហ៊ុនដែលមានចុះបញ្ជីត្រឹមត្រូវនៅក្រសួង ដែលត្រូវបានទទួលស្គាល់ជាលក្ខណៈ ISO និងការបណ្តុះបណ្តាលបុគ្គលិកតាមការបរិច្ឆេទត្រឹមត្រូវ។ ខ្ញុំសូមផ្តាំទៅពលរដ្ឋកម្ពុជា បើសិនចាប់អារម្មណ៍លើសេវាកម្មសម្លាប់សត្វល្អិត ត្រូវរកក្រុមហ៊ុនដែលមានស្ដង់ដា មានជំនាញច្បាស់លាស់ និងមានទំនួលខុសត្រូវច្បាស់លាស់»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំណូល​ជិត​៣០០លាន​ដុល្លារ កម្ពុជា​រក​បាន​ពី​ការ​លក់​ជ័រ​កៅស៊ូ​នៅ​ឆ្នាំ​២០១៧

ព័ត៌មាន
គិត​ពេញ​មួយ​ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ កម្ពុជា​បាន​រក​ចំណូល​បាន​ជិត​៣០០​លាន​ដុល្លារ​អាមេរិក ពី​ការ​លក់​ជ័រ​កៅស៊ូ​ប្រមាណ​ជិត​១៩​ម៉ឺន​…

លោក លឹម ស៊ុយហេង កែច្នៃ​ចង្ក្រាន​ចំហេះ​ជីវម៉ាស​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន

ព័ត៌មាន
លោក លឹម ស៊ុយហេង ពលរដ្ឋ​នៅ​ភូមិ​សេរីសម្បត្តិ សង្កាត់​គងណយ ខណ្ឌ​ដង្កោ ចម្ងាយ​ប្រហែល​២​គីឡូម៉ែត្រ​ភាគ​ខាង​កើត​ផ្សារ​កំពង់កន្ទួត បាន​កែច្នៃ​…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ