មូលនិធិវិនិយោគ

មូលនិធិវិនិយោគរបស់សហរដ្ឋអាម៉េរិក បានជួបប្រទះការដកទុនចេញយ៉ាងច្រើនបំផុតមិនធ្លាប់មានក្នុងពេល៤ឆ្នាំមកនេះ


មូលនិធិវិនិយោគរបស់សហរដ្ឋអាម៉េរិក បានជួបប្រទះការដកទុនចេញយ៉ាងច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីដើមឆ្នាំ២០២០ នៅពេលដែលទីផ្សារនានាទូទាំងពិភពលោកដាំក្បាលចុះ ហើយវិនិយោគិនមានព្រួយបារម្ភកាន់តែខ្លាំងអំពីផលប៉ះពាល់នៃការធ្លាក់ចុះសេដ្ឋកិច្ចដែលអាចកើតមានទៅលើបណ្ដាក្រុមហ៊ុនដែលជំពាក់បំណុលច្រើន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider កាលពីពេលថ្មីៗនេះ។
មូលនិធិវិនិយោគ
ដោយ

បណ្ដាវិនិយោគិនបានដកទុនរហូតដល់ទៅ២,៥ពាន់លានដុល្លារ ពីមូលនិធិវិនិយោគរបស់សហរដ្ឋអាម៉េរិក គិតត្រឹមថ្ងៃទី៧ ខែសីហា។ ការសម្រុកដកទុនយ៉ាងគំហុកនេះបានកើតឡើង បន្ទាប់ពីទិន្នន័យស្ដីពីការងារនៅសហរដ្ឋអាម៉េរិក ដែលខ្សោយជាងការរំពឹងទុកបានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះវិបត្តិសេដ្ឋកិច្ច ដែលអាចជះផលប៉ះពាល់ដល់អ្នកខ្ចីដែលមានប្រវត្តិឥណទានមិនសូវល្អ។

ជាលទ្ធផល បណ្ដាវិនិយោគិននៅពេលនេះរំពឹងថា ធនាគារកណ្ដាលអាម៉េរិក នឹងបញ្ចុះអត្រាការប្រាក់បន្ថែមទៀត ដោយទីផ្សារនានាបានព្យាករថានឹងមានការបញ្ចុះអត្រាការប្រាក់៤លើក នៅត្រឹមដំណាច់ឆ្នាំ២០២៤ ដោយកើនឡើងពី២លើក ដែលត្រូវបានព្យាករកាលពីខែមុន។

ការដកទុនចេញពីមូលនិធិវិនិយោគ ETF បានគ្របដណ្ដប់រហូតដល់ទៅជាង៨០%នៃការដកទុនចេញពីមូលនិធិវិនិយោគខាងលើនេះ ដោយការដកទុនចេញពីមូលនិធិវិនិយោគ ETF ប្រចាំសប្ដាហ៍បានឈានដល់កម្រិតកំណត់ត្រា។

ទោះបីជាមូលនិធិវិយោគមិនសូវមានភាពទាក់ទាញខ្លាំងដោយសារផ្ដល់ផលចំណេញទាបយ៉ាងណាក្ដី ក៏ក្រុមអ្នកវិភាគបានធ្វើការកត់សម្គាល់ថា ការធ្លាក់ចុះនូវអត្រាការប្រាក់អាចផ្តល់ផលចំណេញច្រើនដល់បណ្ដាក្រុមហ៊ុនដែលជំពាក់បំណុលច្រើន ដោយសារថ្លៃចំណាយរបស់ពួកគេលើការប្រាក់ក៏ធ្លាក់ចុះទៅតាមនោះដែរ។

ទោះជាយ៉ាងណា ប្រសិនបើទស្សនវិស័យសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ ឧស្សាហកម្មហិរញ្ញវត្ថុទាំងមូលនេះអាចនឹងរងផលប៉ះពាល់ ដែលនាំឱ្យបណ្ដាវិនិយោគិនងាកចេញពីទីផ្សារឥណទានដែលមានហានិភ័យ ហើយងាកទៅរកជម្រើសដែលមានសុវត្ថិភាពជាងមុន៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអ្នកវិនិយោគគួរមើលលើចំណុចអ្វីខ្លះ ដើម្បីបញ្ចៀសហានិភ័យលើការវិនិយោគក្នុងវិស័យអចលនទ្រព្យ?

ព័ត៌មាន
វិស័យអចលនទ្រព្យនៅកម្ពុជាបច្ចុប្បន្ន ត្រូវបានអ្នកជំនាញវាយតម្លៃថា នៅតែមានតម្រូវការពីអ្នកវិនិយោគនានា ប៉ុន្តែនៅពុំទាន់មានសកម្មភាពផុសផុលដូចមុន…

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ត្រូវបានតែងតាំងជាអ្នកផ្តល់សេវាកម្មផ្នែកថែទាំ និងជួសជុលរថយន្តម៉ាក JEEP/RAMពី Stellantis Brands Jeep® និង RAM នៅកម្ពុជា

ព័ត៌មាន
Stellantis នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៤ បានប្រកាសទទួលស្គាល់ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក. គឺជាដៃគូសេវាកម្មផ្នែកថែទាំ និងជួសជុល …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ