Advertisement
វិនិយោគបរទេស

ក្នុងឆ្នាំ​២០១៦ អឺរ៉ុប​វិនិយោគ​នៅ​កម្ពុជា​ប្រមាណ​២​ពាន់​លាន​ដុល្លារ


បច្ចុប្បន្ន អ្នក​វិនិយោគ​មក​ពី​សហគម​អឺរ៉ុប​កាន់​តែ​ច្រើន​ឡើងៗ បាន​មក​បណ្តាក់​ទុន​វិនិយោគ​នៅ​ក្នុង​តំបន់​អាស៊ាន ដែល​មាន​ទឹក​ប្រាក់​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក។ ដោយ​ឡែក​ការ​វិនិយោគ​អឺរ៉ុប​នៅ​កម្ពុជា​ហាក់​ដូចជា​​មាន​ចំនួន​តិច​តួច​នៅ​ឡើយ បើ​ប្រៀបធៀប​នឹង​ប្រទេស​ផ្សេងៗ​នៅ​ក្នុង​តំបន់​អាស៊ី។ ចំណែកឯ​ទំហំ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។
វេទិកា​ធុរកិច្ច​បៃតង​ ឆ្នាំ​២០១៧ រៀបចំ​ដោយ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា។
ដោយ
Advertisement

លោក គីលីយ៉ង់ ប្ល៊ែស អ្នកគ្រប់គ្រង​ទំនាក់​ទំនង​ជាមួយ​ភាគី​ខ្មែរ នៃ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៦ កន្លង​មក​នេះ វិនិយោគិន​មក​ពី​សហភាព​អឺរ៉ុប​ដែល​បាន​ធ្វើការ​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ប្រមាណ​ជិត ២​ពាន់​លាន​ដុល្លារ​អាមេរិក ស្មើ​នឹង​៥​ភាគរយ​នៃ​ការ​វិនិយោគ​បរទេស​ទាំង​មូល។ 

លោក​ថា គិត​មក​ដល់​បច្ចុប្បន្ន​នេះ សមាជិក​សភា​ពាណិជ្ជ​កម្ម​អឺរ៉ុប​នៅ​កម្ពុជា​មាន​ចំនួន ២៨០​នាក់។ 

សហភាព​អឺរ៉ុប​នាំចូល​ទំនិញ​សំខាន់ៗ​ពី​ប្រទេស​កម្ពុជា​ទៅ​ទីផ្សារ​របស់​ខ្លួន ក្នុង​នោះ​មាន​​សម្លៀកបំពាក់​កាត់​ដេរ មាន​ទឹក​ប្រាក់​ប្រមាណ ២​ពាន់​៥០០​លាន​ដុល្លារ ស្បែក​​ជើង ៣០០​លាន​ដុល្លារ  កង់​ជិត ៤០០​លាន​ដុល្លារ និង​អង្ករ​ប្រមាណ ២០០​លាន​ដុល្លារ។

ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​និង​សហភាព​អឺរ៉ុប​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ដែល​កាលពី​ឆ្នាំ​២០១៦ កន្លង​ទៅ ទំហំ​ពាណិជ្ជ​កម្ម​សរុប​រវាង​ប្រទេស​ទាំង​ពីរ​មាន​រហូត​ជាង ៥​ពាន់​លាន​ដុល្លារ ក្នុង​នោះ​ទឹក​ប្រាក់ ៤​ពាន់​លាន​ដុល្លារ​អាមេរិក​កម្ពុជា​ទទួល​បាន​ពី​ការ​នាំ​ចេញ​ផលិត​ផល​ផ្សេងៗ ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប។

យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​លើក​ឡើង​ទៀត​ថា  វិនិយោគ​អឺរ៉ុប​បាន​និង​កំពុង​ចាប់​អារម្មណ៍​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា ក៏​ប៉ុន្តែ​ពួកគេ​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា វិស័យ​ឯកជន​ក្នុង​ស្រុក​មាន​សក្តានុពល​គ្រប់គ្រាន់​ជា​មុន​សិន មុន​នឹង​ធ្វើការ​ធ្វើ​វិនិយោគ៕




អត្ថបទបន្ទាប់


កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​១០​ដែល​នាំ​ចេញ​អង្ករ​ច្រើន​ជាង​គេ​នៅ​លើ​ពិភព​លោក

ព័ត៌មាន
ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន ១០ ដែល​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​ពិភព​លោក​ច្រើន​ជាង​គេ​បំផុត។

បី​ចំណុច​​ដែល​​កម្ពុជា​ត្រូវ​តែ​ពង្រឹង​​ដើម្បីទាក់ទាញ​វិនិយោគិន​អឺរ៉ុប​​បន្ថែមទៀត

ព័ត៌មាន
នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​នា​ពេល​ថ្មីៗ​នេះ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុបប្រចាំ​កម្ពុជា ថ្លែង​ថា កម្ពុជា​ត្រូវ​កែ​លម្អ​លក្ខខណ្ឌ​មួយ​ចំនួន​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ