សហភាពអឺរ៉ុប

តើកត្តាអ្វីជំរុញឱ្យកសិករផ្ទុះការតវ៉ារាលដាលពាសពេញតំបន់អឺរ៉ុប រួមទាំងបារាំង នៅមុនកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប?


ប្រជាកសិករបារាំង បាននាំគ្នាបើកត្រាក់ទ័រទៅបិទផ្លូវហាយវ៉េសំខាន់ៗជិតទីក្រុងប៉ារីស និងនៅទូទាំងប្រទេសបារាំង កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ ហើយការតវ៉ានេះកំពុងតែរីករាលដាលពាសពេញតំបន់អឺរ៉ុប គួរឱ្យព្រួយបារម្ភរួមទាំងនៅប្រទេសបែលហ្ស៊ិក អេស្ប៉ាញ និងប៊ុលហ្គារីផងដែរ ក្រោយពីផ្ទុះការតវ៉ាស្រដៀងគ្នានៅអាល្លឺម៉ង់ និងប៉ូឡូញ។ ការតវ៉ាទាំងនេះបានផ្ទុះឡើងនៅមុនកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប នៅថ្ងៃព្រហស្បត៍ សប្តាហ៍នេះ។ តើមានកត្តាអ្វីខ្លះទើបធ្វើឱ្យប្រជាកសិករតំបន់អឺរ៉ុបផ្ទុះការតវ៉ាយ៉ាងដូច្នេះ?
សហភាពអឺរ៉ុប
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើនបានឱ្យដឹងថា ប្រជាកសិករនៅបារាំង និងបែលហ្ស៊ិក ដែលមានកំហឹងចំពោះការឡើងថ្លៃទំនិញ គោលនយោបាយបរិស្ថាន និងការនាំចូលចំណីអាហារថោកៗរបស់សហភាពអឺរ៉ុប បាននាំគ្នាបិទផ្លូវហាយវ៉េសំខាន់ៗ និងផ្លូវចូលទៅកាន់កំពង់ផែកុងតឺន័រដ៏សំខាន់មួយកាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ ខណៈដែលការតវ៉ាទាំងនេះកំពុងរីករាលដាលពាសពេញតំបន់អឺរ៉ុប ក្នុងរូបភាពគួរឱ្យព្រួយបារម្ភជាខ្លាំង។

នៅប្រទេសបារាំង ប្រជាកសិករដែលកំពុងតវ៉ាជាង២សប្ដាហ៍មកហើយនោះ បានបង្កើនការដាក់សម្ពាធលើរដ្ឋាភិបាលបារាំង តាមរយៈការបើកត្រាក់ទ័រយ៉ាងច្រើនទៅបិទផ្លូវហាយវ៉េសំខាន់ៗនៅជិតទីក្រុងប៉ារីស និងដុតភ្នក់ចំបើងដើម្បីបិទផ្លូវចូលទៅកាន់អាកាសយានដ្ឋានក្រុងទូលូស (Toulouse) ដោយក្នុងនោះកសិករបារាំង ម្នាក់និយាយថា ពួកគាត់ប្ដេជ្ញាតវ៉ារហូតដល់ទីបញ្ចប់ ទោះជាមានអ្វីកើតឡើង ឬត្រូវបន្តតវ៉ារាប់ខែក៏ដោយ។

ដោយឡែក នៅប្រទេសបែលហ្ស៊ិក ឯណោះវិញ ដែលការតវ៉ាត្រូវបានជំរុញដោយចលនាតវ៉ានៅបារាំង ដែលជាប្រទេសជិតខាងគ្នា ប្រជាកិសករ ក៏បានលើកគ្នាបិទផ្លូវនានាចូលទៅកាន់កំពង់ផែកុងតឺន័រដ៏សំខាន់មួយដែលជាកំពុងផែធំបំផុតទី២ របស់ប្រទេសនេះ។

កសិករបែលហ្ស៊ិក ក៏បានបិទទីលានសាធារណៈមួយនៅកណ្ដាលរដ្ឋធានីព្រុចសែល ផងដែរ ដោយនិយាយថា ពួកគេនឹងបន្តតវ៉ារហូតដល់ថ្ងៃព្រហស្ប៍ស្អែកនេះ ជាពេលដែលក្រុមមេដឹកនាំរបស់សហភាពអឺរ៉ុប នឹងមកជួបជុំគ្នាក្នុងទីក្រុងនេះសម្រាប់ចូលរួមកិច្ចប្រជុំកំពូល។

ទន្ទឹមនេះ ប្រជាកសិករអេស្ប៉ាញ បាននិយាយថា ពួកគេនឹងចូលរួមក្នុងចលនានេះ ហើយនឹងរៀបចំការតវ៉ានៅខែក្រោយនេះ។ ការតវ៉ារបស់ប្រជាកសិករបារាំង បានផ្ទុះឡើងក្រោយផ្ទុះការតវ៉ាស្រដៀងគ្នានៅក្នុងបណ្ដាប្រទេសអឺរ៉ុប ផ្សេងទៀតរួមទាំងអាល្លឺម៉ង់ និងប៉ូឡូញ ផងដែរនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសភាអឺរ៉ុប កាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងសាងសង់រដ្ឋធានីថ្មីតម្លៃរាប់សិបពាន់លានដុល្លាររបស់ឥណ្ឌូនេស៊ី ស្ថិតក្នុងភាពមិនប្រាកដប្រជា

ព័ត៌មាន
គម្រោងសាងសង់រដ្ឋធានីថ្មីឈ្មោះ នូសានតារា (Nusantara) របស់ឥណ្ឌូនេស៊ី ដែលគ្រោងចំណាយដល់ទៅចន្លោះពី៣០ ទៅ៤០ពាន់លានដុល្លារ ដែលកំពុងលេចចេញជារ…

ម៉ាកាវ ដាក់ចេញយុទ្ធនាការដ៏សម្បើមដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសតាមរយៈកោះហុងកុង

ព័ត៌មាន
ម៉ាកាវ ដែលជាមជ្ឈមណ្ឌលរីហ្សត និងកាស៊ីណូដ៏ល្បីល្បាញលើពិភពលោកកំពុងតែដាក់ចេញនូវកម្មវិធីទាក់ទាញទេសចរបរទេសដ៏សម្បើមមួយ ដើម្បីជំរុញកំណើនក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ