អ្នកទាំងបីនាក់នោះ រួមមាន៖
១, ឯកឧត្តម សួស យ៉ារ៉ា អាយុ៤៧ឆ្នាំ ជាសមាជិករដ្ឋសភា
២, លោក ស ចិត្រា
អាយុ ៤៧ឆ្នាំ ជាអគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៣, បុរសជនជាតិ ហុងគ្រី
អាយុ ៦៨ ឆ្នាំ ជាឯកអគ្គរដ្ឋទូតហុងគ្រី សម្រាប់កម្ពុជា និងវៀតណាម ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ចំនួនអ្នកដែលបានប៉ះពាល់ដោយផ្ទាល់
និងប្រយោល ក្នុងព្រឹត្តិការណ៍ដែលរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី
ដែលមានផ្ទុកកូវីដ-១៩នោះ បច្ចុប្បន្ន
បានមកធ្វើតេស្ដចំនួនជិត១ពាន់នាក់រួចហើយ ហើយអ្នកដែលបានរកឃើញមកទល់ពេលនេះ បានកើនឡើងដល់ចំនួន
៤នាក់ហើយ។ រីឯអ្នក ផ្សេងទៀត កំពុងដាក់ធ្វើចត្តាឡីស័ក និងតាមដានការធ្វើតេស្ដជាបន្ដបន្ទាប់ទៀត៕
© 2024 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។