ចំពោះករណីជាសះស្បើយទាំង០២នាក់នេះ
គឺជាបុរសជនជាតិម៉ាឡេស៊ីទាំង០២នាក់ ដែលស្នាក់នៅខេត្តកំពង់ចាម ។
ហើយសម្រាប់ករណីឆ្លងថ្មី០២ករណីនោះវិញ ជាប្តីប្រពន្ធនឹងគ្នា ដោយប្រពន្ធជាជនជាតិវៀតណាម
និងប្តីជាជនជាតិកាណាដា ដើមកំណើតចិន
ដែលប្តីជាអ្នកធ្វើការនៅកាស៊ីណូក្នុងរាជធានីភ្នំពេញ
និងប្រពន្ធមកទេសចរណ៍
និងស្នាក់នៅរាជធានីភ្នំពេញ ។ ហើយបច្ចុប្បន្ននេះ អ្នកទាំងពីរកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យចាក់អង្រែក្រោម
រាជធានីនៅភ្នំពេញ។
សូមជម្រាបថា
មកទល់នឹងពេលនេះ មានករណីឆ្លង Covid-19សរុប
១២២នាក់ហើយ
ដែលក្នុងនោះមានស្រី៣៨នាក់ និងប្រុស៨៤នាក់
មានអ្នកជាសះស្បើយសរុបចំនួន ៧៧នាក់ ស្មើប្រមាណជា៦៣,១១%
ធៀបទៅនឹងអ្នកឆ្លងកូវីដ១៩សរុប និងអ្នកកំពុងសម្រាកព្យាបាលមាន៤៥នាក់៕
© 2024 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។