វិស័យសេដ្ឋកិច្ច

ប្រធានាធិបតីបារាំង ប្រឹងប្រែងដើម្បីកែលម្អភាពរអាក់រអួលសេដ្ឋកិច្ចបារាំងដោយសារតែកំណើនសេដ្ឋកិច្ចធ្លាក់ចុះ


ប្រធានាធិបតីបារាំង លោក អេម៉ាញូអែល ម៉ាក្រុង បានប្រឹងប្រែងស្ដារសេដ្ឋកិច្ចបារាំងឡើងវិញដោយសារតែកំណើនសេដ្ឋកិច្ចបារាំងកំពុងធ្លាក់ចុះ ខណៈដែលផែនការរបស់លោកដើម្បីធ្វើកំណែទម្រង់ទស្សនវិស័យសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសនេះ និងដើម្បីស្ដារហិរញ្ញវត្ថុសាធារណៈរបស់ខ្លួនកំពុងតែប្រឈមមុខនឹងការលំបាក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យសេដ្ឋកិច្ច
ដោយ

ដោយហេតុតែអឺរ៉ុបនៅតែបន្តជាប់គាំងនៅក្នុងវិបត្តិសេដ្ឋកិច្ចនោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំងលោក ប្រ៊ុយណូ ឡឺមែរ កាលពីពេលថ្មីៗបានបន្ទាបការព្យាករសម្រាប់កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះពី ​​អត្រា១.៤% មកត្រឹមតែ១% ហើយលោកក៏បានប្រកាសកាត់បន្ថយការចំណាយរបស់រដ្ឋសរុបចំនួនជាង១០ពាន់លានដុល្លារ ដើម្បីបំពេញតាមការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយឱនភាពថវិការបស់ប្រទេសនេះ។

លោក ឡឺមែរ បាននិយាយថា ដើម្បីប្រកាសពីវិធានការណ៍នេះ គោលការណ៍នៃទំនួលខុសត្រូវគឺត្រូវធ្វើសកម្មភាពក្នុងពេលដ៏ត្រឹមត្រូវដោយភាពម៉ត់ចត់ ដើម្បីរក្សាការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱន​ភាព និងបំណុល។

រដ្ឋមន្ត្រីក្រសួងថវិការបស់បារាំងលោក ថូម៉ាស កាហ្សេណាវី (Thomas Cazenave) បាននិយាយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា វាពិតជាអាចនិយាយបានថា រដ្ឋាភិបាលបារាំងនឹងត្រូវសន្សំប្រាក់ជិត ១៣ពាន់លានដុល្លារនៅឆ្នាំក្រោយ។

ការធ្លាក់ចុះទស្សនវិស័យរបស់បារាំងនេះ គឺជាការបរាជ័យដ៏ធំមួយចំពោះលោក ម៉ាក្រុង។ រហូតមកដល់ពេលនេះ លោក ម៉ាក្រុង បានចាប់ផ្ដើមកែលម្អជំហរសារពើពន្ធរបស់ប្រទេសនេះដោយគ្មានការរឹតបន្តឹង ឬការដំឡើងពន្ធអ្វីឡើយ ផ្ទុយមកវិញ គឺមានតែពឹងផ្អែកលើកំណើនសេដ្ឋកិច្ចខ្លាំងជាងមុនដែលលោកបានអះអាងថានឹងបានមកពីកំណែទម្រង់គាំទ្រអាជីវកម្ម និងទីផ្សារការងារ។

លោក ឡឺមែរ ដែលបានកាន់តំណែងរដ្ឋមន្ត្រីហិរញ្ញវត្ថុចាប់តាំងពីលោក ម៉ាក្រុង បានជាប់ឆ្នោតជាលើកដំបូងក្នុងឆ្នាំ២០១៧នោះបាននិយាយថា លោកបានប្តេជ្ញាចិត្តថានឹងមិនដំឡើងពន្ធថែមទៀតឡើយ ហើយរដ្ឋាភិបាលបានកាត់បន្ថយពន្ធទាំងនោះ និងមិនផ្លាស់ប្ដូរគោលជំហរនេះឡើយព្រោះថាប្រជាជនបារាំងមិនអាចរ៉ាប់រងបង់ពន្ធថែមទៀតនោះទេ។

កាលពីខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនវាយតម្លៃសកល S&P Global Ratings បានរក្សាទស្សនវិស័យអវិជ្ជមានលើចំណាត់ថ្នាក់សេដ្ឋកិច្ចរបស់ប្រទេសបារាំង ហើយបានព្រមានថា ប្រទេសនេះអាចមានការធ្លាក់ចុះសេដ្ឋកិច្ចនៅឆ្នាំនេះ គឺវាអាស្រ័យលើរបៀបដែលការចំណាយរបស់រដ្ឋាភិបាល និងការអនុវត្តសេដ្ឋកិច្ចជះផលប៉ះពាល់ទៅលើហិរញ្ញវត្ថុសាធារណៈតែប៉ុណ្ណោះ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានពាណិជ្ជកម្មសហភាពអឺរ៉ុបថា ចិនត្រូវតែចូលរួមជាវិជ្ជមានក្នុងកិច្ចចរចាកែទម្រង់ច្បាប់ពាណិជ្ជកម្មអន្តរជាតិនៅ WTO

ព័ត៌មាន
ប្រធានពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បាននិយាយនៅដើមសប្ដាហ៍នេះថា ប្រទេសចិន ត្រូវតែចូលរួមជាវិជ្ជមានក្នុងការចរចានៅអង្គការពាណិជ្ជកម្មពិភពលោក (WT…

តើយុវជនគួរត្រៀមខ្លួនបែបណា ដើម្បីចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល?

ព័ត៌មាន
នៅក្នុងយុគ្គសម័យឌីជីថល ទម្រង់នៃការរៀនសូត្រ និងការទាក់ទងរវាងយុវជននៅក្នុងសង្គម មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលប្រការនេះទទួលឥទ្ធិពលមួយផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ