អតិផរណាបារាំង

អតិផរណាបារាំងនៅខែកញ្ញា កើនខ្ពស់បំផុតក្នុងរយៈពេលជិត១ទសវត្សរ៍ចុងក្រោយនេះ


អតិផរណារបស់បារាំងនៅខែកញ្ញា បានកើនឡើងដល់ទៅ ២,៧% ជាអត្រាខ្ពស់បំផុតក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ដោយសារប្រឈមនឹងការកើនឡើងនៃថ្លៃថាមពល និងសេវាកម្ម ខណៈប្រទេសនេះ ជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទីពីរប្រចាំតំបន់អឺរ៉ុប ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ។
រូបភាពប្រជាជនបារាំងនៅតាមទីសាធារណៈ
ដោយ

ទិន្នន័យបឋម​ពី​វិទ្យាស្ថាន​សិក្សា​ស្ថិតិ និង​សេដ្ឋកិច្ចជាតិ​របស់​បារាំង ហៅ​កាត់​ថា អ៊ី​ន​ស៊ី (INSEE) បាន​បង្ហាញ​ថា ស​ន្ទ​ស្សន៍​តម្លៃ​បញ្ជា​ទិញ​ទំនិញប្រើប្រាស់​របស់​បារាំង ជាមួយ​សហភាព​អឺរ៉ុប​បាន​ធ្លាក់​ចុះ ០,២% នៅ​ខែកញ្ញា ធៀប​នឹង​ខែសីហា​កន្លង​ទៅ​នេះ ដែល​វា​បាន​រុញច្រាន​ឲ្យ​អត្រា​អតិផរណា​របស់​បារាំង​នៅ​ក្នុង​រយៈពេល​១២​ខែ គឺ​មាន​ដល់​ទៅ​២,៧% ជា​អត្រា​អតិផរណា​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ជិត​១​ទសវត្សរ៍​កន្លង​មកនេះ​។

បច្ចុប្បន្ន​នេះ មិនមែន​មាន​តែ​បារាំង​នោះ​ទេ ប្រទេស​ជា​ច្រើន​ទៀត​នៅ​អឺរ៉ុប​ក៏​មានការ​ឡើងថ្លៃ​ថាមពល​រហូត​ដល់ ១៤,៤% ផង​ដែរ​នៅ​ក្នុង​ខែកញ្ញា​នេះ ដែល​វា​បាន​និង​កំពុង​ជំរុញ​អតិផរណា​នៅ​ប្រទេស​ទាំងនោះ ក៏​កំពុង​កើនឡើង​ដូច​បារាំង​។

តែ​យ៉ាងណា​ក៏​ដោយ ប្រធាន​ធនាគារកណ្តាល​អ៊ឺ​រ៉ុ​ប លោកស្រី គ្រី​ស្ទី​ន ឡា​ហ្កា​ដ (Christine Lagarde) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា កើនឡើង​អតិផរណា​ដ៏​ខ្ពស់​នេះ គឺ​វា​មិន​ស្ថិត​នៅ​យូរ​នោះ​ទេ មាន​ន័យ​ថា ចំនួន​អតិផរណា​នឹង​អាច​ធ្លាក់​ចុះ​ទៅ​វិញ​នា​ពេល​ខាង​មុខ នៅ​គ្រា​ដែល​សេដ្ឋកិច្ច​មាន​ភាព​ប្រសើរ​ឡើង​វិញ​។

សូម​រំឭក​ដែរ​ថា ជុំវិញ​បញ្ហា​ការ​កើនឡើង​អា​ត្រា​អតិផរណា​នេះ ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា អាច​នឹង​ដាក់​សម្ពាធ​ស​ន្ថែ​ម​ទៀត​ដល់​លោក Macron ប្រធានាធិបតី​បារាំង ខណៈ នៅ​សល់​តែ​ជាង ៦ ខែ​ទៀត​ប៉ុណ្ណោះ​ដល់​ថ្ងៃ​បោះ​ឆ្នោត​ប្រធានាធិបតី​។ ដូចនេះ រដ្ឋាភិបាល​របស់​លោក Macron ត្រូវ​តេ​ប្រយ័ត្នប្រយែង​ចំពោះ​ប្រតិកម្ម​តបត​ជា​សាធារណៈ​ប្រឆាំង​នឹង​កើនឡើង​តម្លៃ​ថាមពល​នេះ​។

ក្រៅ​តែ​ពី​បារាំង  សហភាព​អឺរ៉ុប​ទាំងមូល នា​ពេល​ថ្មី​ៗ​នេះ ក៏​បាន​សន្យា​ចំណាយ​ប្រាក់​រាប់​ពាន់​លាន ដើម្បី​កាត់​បន្ថយថ្លៃ​ថាមពល​សម្រាប់​ជួយ​ដល់​គ្រួសារ​ក្រីក្រ​បំផុត​នៅ​តំបន់​អឺរ៉ុប​ផង​ដែរ​.

សូម​រំឭក​បន្ដិច​ថា បារាំង​បច្ចុប្បន្ន​ក៏​នៅ​តែ​បន្ដ​ជាប់ដៃ​ទប់ទល់​នឹង​កូ​វី​ដ​១៩​ឆ្លង​រីក​រាលដាល​ផង​ដែរ ខណៈ​ដែល​កន្លង​មក​រដ្ឋាភិបាល​ប្រទេស​នេះ ក៏​បាន​ដាក់​វិធានការ​តឹង​រ៉ឺ​ង ដើម្បី​ឆ្លើយ​តប​ទប់ស្កាត់​ការ​រីក​រាតត្បាត​នៃ​មេរោគ​ជាស​កល​មួយ​នេះ​។ យ៉ាងណាមិញ គិត​មក​ទល់​ពេល​នេះ បារាំង​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​ប្រចាំ​ថ្ងៃ​ប្រមាណ​ជាង ៥​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ ដែល​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​នេះ កើន​ដល់ ជាង​៧​លាន​នាក់​ហើយ និង​អ្នក​ស្លាប់​សរុប​មាន​ដល់​ទៅ​ជិត​១២​ម៉ឺន​នាក់​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន ទ្រូម៉ាន់នី ផ្តល់ជូនសេវាទូទាត់វិក្កយបត្រទឹកភ្លើងនៅភូមិស្រុករបស់អ្នក ទូទាំងប្រទេស

ព័ត៌មាន
ក្នុងគោលបំណងផ្តល់ជូនភាពងាយស្រួលបន្ថែមទៀត ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងធ្វើការងារជាមួយសេវាករផ្គត់ផ្គង់អគ្គិសនី ទឹក និងសំរាមឈានមុខគេក្នុងប្រ…

វៀតណាមចាប់ផ្ដើមបន្ធូរបន្ធយវិធានការរឹតត្បិតកូវីដ១៩ ដើម្បីសង្គ្រោះអាជីវកម្មកំពុងដុនដាប

ព័ត៌មាន
រដ្ឋាភិបាលវៀតណាមនៅថ្ងៃទី ៣០ កញ្ញានេះ បានដាក់ចេញនូវវិធានការបន្ធូយបន្ថយការរឹតត្បិតវិធានការទប់ស្កាត់ជំងឺកូវីដ ១៩ ដើម្បីឲ្យមានសកម្មភាពអាជី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ