ក្រុមមហាសេដ្ឋី

G20 ឯកភាពលើផែនការយកពន្ធពីក្រុមមហាសេដ្ឋី ប៉ុន្តែនៅមានការខ្វែងគំនិតគ្នា


បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងធនាគារកណ្តាលមកពីក្រុមប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនបំផុតទាំង២០នៅលើពិភពលោក (G20) បានព្រមព្រៀងគ្នាថា នឹងប្តេជ្ញាជំរុញការដោះស្រាយបញ្ហានៃការយក ពន្ធពីក្រុមសេដ្ឋីនានានៅលើពិភពលោក ប៉ុន្តែអ្នកវិភាគមើលឃើញថា ផែនការនេះទំនងជាមិនអាចធ្វើទៅរួចក្នុងពេលឆាប់ៗនោះទេ ដរាបណាប្រទេសមហាអំណាចនៅតែស្ទាក់ស្ទើរ និងខ្វះការប្តេជ្ញាចិត្ត។
ក្រុមមហាសេដ្ឋី
ដោយ

សេចក្តីថ្លែងការណ៍រួមលើកដំបូងមិនធ្លាប់មានដែលធ្វើឡើងដោយក្រុមមេដឹកនាំហិរញ្ញវត្ថុនៃបណ្តាប្រទេស G20 ដែលជួបប្រជុំគ្នានៅទីក្រុង រីយ៉ូ ឌឹ ជេនណឺរ៉ូ (Rio de Janeiro) នៅសប្តាហ៍នេះបានប្តេជ្ញាថា នឹងសហការគ្នាលើការយកពន្ធប្រកបដោយប្រសិទ្ធភាពពីក្រុមអ្នកដែលមានទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃសុក្រ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលបានលើកឡើងគឺបានត្រឹមតែជាការប្តេជ្ញាចិត្តប៉ុណ្ណោះ។

តាមសេចក្តីរាយការណ៍ដែលចុះផ្សាយនៅលើបណ្តាញព័ត៌មាន The Edge បានឲ្យដឹងថា បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងធនាគារកណ្តាលមកពីក្រុមប្រទេស G20 បានអះអាងថា ខ្លួននឹងស្វែងរកការចូលរួមជាមួយកិច្ចសហប្រតិបត្តិការទារពន្ធក្រុមមហាសេដ្ឋី ដើម្បីធានាថា បុគ្គលដែលមានទ្រព្យសម្បត្តិមហាសាលត្រូវបានបង់ពន្ធប្រកបដោយប្រសិទ្ធភាព។

នេះគឺជាការប្តេជ្ញាចិត្ត ប៉ុន្តែយន្តការនៃការទាមទារពន្ធពីក្រុមមហាសេដ្ឋីពិភពលោក គឺនៅតែបន្តប្រទាំងប្រទើសគ្នា ហើយសូម្បីតែយន្តការដែលត្រូវធ្វើក៏នៅមិនទាន់ទទួលបានការឯកភាពគ្នានៅឡើយទេ ដោយអ្នកខ្លះ គឺទាមទារសង្កត់ធ្ងន់ទៅលើការទាមទារតាមយន្តការអង្គការសហប្រជាជាតិ ហើយមួយចំនួនទៀត គឺតាមរយៈអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍។

ពាក់ព័ន្ធនឹងការប្តេជ្ញាចិត្តនេះ រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោកស្រី ជេណេត យេឡែន (Janet Yellen) បានប្រាប់អ្នកសារព័ត៌មាននៅក្រៅកិច្ចប្រជុំ G20 ថា លោកស្រីជឿជាក់ថា តាមរយៈអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ដែលដឹកនាំការចរចាសម្រាប់កិច្ចព្រមព្រៀងពន្ធសាជីវកម្មជាសកលក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ នឹងមានភាពល្អប្រសើរក្នុងការដោះស្រាយកិច្ចពិភាក្សាបែបនេះ។

លោកស្រីបាននិយាយថា លោកស្រីមិនចង់ឃើញផែនការនេះមានការផ្លាស់ប្តូរទៅតាមច្រកអង្គការសហប្រជាជាតិនោះទេ ព្រោះយន្តការតាមអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ គឺជាយន្តការដែលដោះស្រាយពឹងផ្អែកលើការយល់ស្រប៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធរកោះតៃវ៉ាន់ ប្រកាសបិទរោងចក្រនុយក្លេអ៊ែធំទីពីររបស់ខ្លួន ក្រោយប្រើអស់រយៈពេល៤០ឆ្នាំ

ព័ត៌មាន
អាជ្ញាធរកោះតៃវ៉ាន់ បានប្រកាសជាចំហរថា ខ្លួននឹងបិទរោងចក្រថាមពលនុយក្លេអ៊ែធំបំផុតទី២ចុងក្រោយរបស់ខ្លួននៅចុងសប្តាហ៍នេះ ដែលជាការផ្លាស់ប្តូរមួ…

វៀតណម រំពឹងការនាំចេញអង្កររបស់ខ្លួនអាចឈានដល់៥ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៤ នេះ

ព័ត៌មាន
ទំហំនាំចេញអង្កររបស់វៀតណាម ត្រូវបានព្យាករថា អាចនឹងឈានដល់៥ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំ២០២៤ នេះ ប្រសិនបើការនាំចេញអង្កររបស់ប្រទេសនេះ រក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ