សន្តិសុខថាមពល

G7 ប្រកាសជួយការពារសន្តិសុខថាមពលសកល ចំពេលលោក ត្រាំ ព្រមានវាយប្រហាររោងចក្រថាមពលអ៊ីរ៉ង់


ស្ថានការណ៍សង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងឈានដល់ចំណុចដ៏គ្រោះថ្នាក់បំផុតសម្រាប់ទីផ្សារប្រេងឥន្ធនៈ និងថាមពល ដែលធ្វើឱ្យក្រុមប្រទេសឧស្សាហកម្មឈានមុខទាំង៧ ឬ G7 ត្រៀមចាត់វិធានការការពារការផ្គត់ផ្គង់ថាមពលសកល និងធានាសន្តិសុខនាវាចរណ៍នៅច្រកសមុទ្រ Hormuz។ ការត្រៀមជួយអន្តរាគមន៍នេះធ្វើឡើងស្របពេលដែលប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានដាក់ឱសានវាទកម្ទេចរោងចក្រថាមពលអ៊ីរ៉ង់ បើក្រុងតេអេរ៉ង់នៅតែបន្តបិទច្រកសមុទ្រដ៏សំខាន់មួយនេះ។
សន្តិសុខថាមពល
ដោយ

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេស G7 រួមមានសហរដ្ឋអាម៉េរិក អង់គ្លេស ជប៉ុន អ៊ីតាលី អាល្លឺម៉ង់ បារាំង និងកាណាដា រួមទាំងអ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍រួមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហាររបស់អ៊ីរ៉ង់មកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងថាមពលក្នុងតំបន់។ ក្រុមប្រទេស G7 បានបញ្ជាក់ថា ពួកគេនឹងមិននៅស្ងៀមឡើយចំពោះសកម្មភាពណា ដែលរំខានដល់លំហូរពាណិជ្ជកម្ម និងថាមពលពិភពលោក។

កាលពីថ្ងៃទី២២ ខែមីនា ស្ថានការណ៍បានផ្ទុះឡើងកាន់តែខ្លាំង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អ៊ីរ៉ង់បានវាយប្រហារសងសឹកលើរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ីស្រាអែល បណ្តាលឱ្យមនុស្សជាង ១០០នាក់រងរបួស ជាការឆ្លើយតបនឹងអ៊ីស្រាអែល ដែលបានវាយប្រហារលើរោងចក្រប្រេងរបស់ខ្លួន។

ក្នុងកាលៈទេសៈដ៏តានតឹងនេះលោក ដូណាល់ ត្រាំ បានព្រមានជាថ្មីថា បើអ៊ីរ៉ង់មិនបើកច្រកសមុទ្រ Hormuz ឡើងវិញទេ អាម៉េរិកនឹងកម្ទេចរោងចក្រថាមពលអ៊ីរ៉ង់ឱ្យក្លាយជាផេះផង់។ ជាការឆ្លើយតប អ៊ីរ៉ង់ក៏បានគំរាមវិញថា បើមានការវាយប្រហារមកលើខ្លួនមែននោះ រោងចក្រថាមពលទាំងអស់នៅទូទាំងតំបន់មជ្ឈិមបូព៌ា ក៏នឹងក្លាយជាគោលដៅវាយប្រហាររបស់ខ្លួនដូចគ្នាដែរ។

ជុំវិញការគំរាមកំហែងកម្ទេចប្រភពថាមពលគ្នាទៅវិញទៅមកនេះ អ្នកជំនាញសេដ្ឋកិច្ចបានព្យាករថា តម្លៃប្រេងឆៅសកលអាចនឹងហក់ឡើងខ្ពស់មិនធ្លាប់មានចន្លោះពី១៥០ ទៅ២០០ដុល្លារក្នុងមួយបារ៉ែល ដែលនឹងបង្កជាវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទូទាំងសកលលោក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


គណៈកម្មាធិការព្រឹទ្ធសភាថៃ ត្រៀមបោះឆ្នោតលុបចោល MoU ឆ្នាំ២០០០ ជាមួយកម្ពុជា

ភាពចម្រូងចម្រាសរឿងព្រំដែនរវាងថៃ និងកម្ពុជា កំពុងឈានដល់ដំណាក់កាលតានតឹងថ្មីមួយ ដោយគណៈកម្មាធិការព្រឹទ្ធសភាថៃ នឹងបោះឆ្នោតនៅថ្ងៃទី២៤ ខែមីនា…

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃគម្រោងមន្ទីរពិសោធន៍នវានុវត្តន៍ខេត្តកំពង់ធំ និងប្រគល់ជ័យលាភីដល់សហគ្រិនឆ្នើម

(កំពង់ធំ)៖ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ