សកម្មភាពអាកាសចរណ៍សកល

សកម្មភាពអាកាសចរណ៍សកលលោកហក់ឡើងខ្ពស់នៅដើមឆ្នាំ២០២២


សកម្មភាពក្រុមហ៊ុនអាកាសចរណ៍ពិភពលោក បានហក់ឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងដើមឆ្នាំ២០២២នេះ ពីព្រោះតែមានតម្រូវការងើបឡើងវិញនៃការធ្វើដំណើរនៅក្នុងស្រុកនៃប្រជាជនចិន បើទោះបីជា ប្រទេសដែលជាទីផ្សារអាកាសចរណ៍ដ៏ធំរបស់ពិភពលោកមួយនេះ មានការពន្យារពេល ការបិទខ្ទប់ ក៏ដូចជាការរឹតត្បិតលើការធ្វើដំណើរទៅ-មកក្រៅប្រទេសក៏ដោយ។
International flight

ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​ចាប់ផ្ដើម​មាន​សម្ទុះ​ងើបឡើង​វិញ​ជា​បណ្ដើរ​ៗ​ហើយ ដែល​ផ្ដល់​នូវ​ក្ដី​សង្ឃឹម​ខ្ពស់​ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍​ទូ​ទាំង​ពិភពលោក បើ​ទោះបីជា បច្ចុប្បន្ន​ទីផ្សារ​ចិន ដែល​ជាទី​ផ្សារ​ទេសចរណ៍ និង​ការ​ធ្វើ​ដំណើរ​ដ៏​ធំ​របស់​ពិភពលោក​កំពុង​ស្ថិត​នៅ​ក្នុង​ការ​បិទ​ខ្ទប់​ក៏​ដោយ​។ ប៉ុន្ដែ តម្រូវការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​នៅ​ក្នុងស្រុក​របស់​ប្រទេស​ចិន នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​មានការ​ស្ទុះ​ងើបឡើង​វិញ​គួរ​ឲ្យ​កត់សម្គាល់​ដែរ​។ តួយ៉ាង តាម​ទិន្នន័យ ពី​ស្ថាប័ន Refinitiv Eikon ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​ទីផ្សារ​បាន​ឲ្យ​ដឹង​ថា ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​សម្រាប់​យន្ដហោះ មានការ​កើនឡើង​ជាង​ទ្វេ​ដង​នៅ​ក្នុង​រយៈពេល​២​ខែ​ចុង​ក្រោយ​នេះ ពោល​គឺ​មាន​ផល​ចំណេញ​កើន​ដល់​ទៅ ៣០​ដុល្លារ​សម្រាប់​ប្រេង​យន្ដហោះ​មួយ​ធុង​បារ៉ែល​។ នេះ​បើ​យោង​តាម​ទីផ្សារ​តម្លៃ​ប្រេង​ឆៅ​នៅ​ទីក្រុង​ឌូ​បៃ ដោយ​បច្ចុប្បន្ន​ប្រេង​ចាក់​យន្ដហោះ​នៅ​ទីផ្សារ​ឌូ​បៃ​អា​រ៉ាប់​រួម​នេះ មាន​តម្លៃ​ជិត​១៦០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ធុង​បារ៉ែល​។

ទោះ​យ៉ាងណា បញ្ហា​បិទ​ខ្ទប់​នៅ​ទីក្រុង​សៀង​ហៃ ដែល​កំពុង​ចូល​ដល់​ស​ប្ដា​ហ៍​ទី​៤ និង​បទបញ្ជា​ឲ្យ​មានការ​ធ្វើតេស្ដ​កូ​វី​ដ​១៩​ទ្រង់ទ្រាយ​ធំ​នៅ​ទីក្រុង​ប៉េ​កាំ​ង បាន​ធ្វើ​ឲ្យ​មាន​ក្ដី​បារម្ភ​ថា រដ្ឋធានី​របស់​ប្រទេស​ចិន អាច​នឹង​ត្រូវ​បាន​បិទ​ខ្ទប់​ដូច​ទៅ​នឹង​ទីក្រុង​សៀង​ហៃ​ដែរ ដែល​វា​អាច​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស​ចិន​។

ទោះ​យ៉ាងណា តាម​តួលេខ​ពី​ក្រុមហ៊ុន​វិភាគ​ព័ត៌មាន​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​ពិភពលោក OAG បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​អាកាសចរណ៍​សកលលោក​នៅ​មួ​យស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ បាន​បន្ថែម​ការ​កក់​សម្រាប់​ទទួល​អ្នកដំណើរ​តាម​យន្ដហោះ​ដល់ ២​លាន​៥​កៅអី​បន្ថែម​ទៀត ដោយ​ក្នុង​នោះ មាន​ជិត​ពាក់កណ្ដាល គឺជា​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស​ចិន​។

ជាមួយ​គ្នា​នេះ សកម្មភាព​អាកាសចរណ៍​នៅ​ក្នុង​តំបន់​អាស៊ី​ភាគ​ខាងជើង​វិញ បាន​កើនឡើង​ជាង​១០% កាលពី​ស​ប្ដា​ហ៍​មុន ប៉ុន្ដែ វា​នៅ​តែ​មាន​ទាប​ជាង​ប្រហែល​៣៦% បើ​ធៀប​នឹង​កាលពី​ឆ្នាំ​២០១៩ ដែល​មិន​ទាន់​មាន​កូ​វី​ដ​១៩​រាតត្បាត​។

បើ​មើលទៅ​លើ​សកម្មភាព អាកាសចរណ៍​ទាំង​ការ​ធ្វើ​ដំណើរ​ក្នុងស្រុក និង​អន្តរជាតិ នៅ​ទូ​ទាំង​ពិភពលោក កាលពី​ស​ប្ដា​ហ៍​មុន​នេះ បាន​កើនឡើង​៣,៣% ធៀប​នឹង​១​ស​ប្ដា​ហ៍​កន្លង​ទៅ ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​បាន​បន្ថែម​កៅអី​សម្រាប់​ទទួល​ដឹក​អ្នកដំណើរ​ដល់​ទៅ ជាង​៨៨​លាន​កៅអី ប៉ុន្ដែ វា​នៅ​តែ​មាន​ទាប​ជាង​២០% ធៀប​នឹង​ឆ្នាំ​២០១៩​។ នេះ​បើ​តាម ទិន្នន័យ​ពី​ក្រុមហ៊ុន វិភាគ​ព័ត៌មាន​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​ពិភពលោក OAG ដោយ​ក្រុមហ៊ុន​នេះ បាន​អះអាង​ទៀត​ថា គេ​ត្រូវការ​ពេលវេលា​យូរ និង​ជំរុញ​កំណើន​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ដើម្បី​ឲ្យ​ការ​ធ្វើ​ដំណើរ​អាច​វិល​ទៅ​រក​ការ​ពង្រីក​ចំនួន​កៅអី​សម្រាប់​ទទួល​អ្នកដំណើរ​តាម​ផ្លូវ​យន្ដហោះ​ឲ្យ​បាន​ដល់​ជាង ១០០​លាន​កៅអី​នៅ​ក្នុង​មួ​យស​ប្ដា​ហ៍ ដូច​អំឡុង​ឆ្នាំ​២០១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការស្ទង់មតិ៖ ពលរដ្ឋតៃវ៉ាន់ជាងពាក់កណ្តាលមិនជឿថា អាមេរិកនឹងចូលមកជួយឡើយ ប្រសិនចិនចូលវាយប្រហារ

ព័ត៌មាន
ចំនួនពលរដ្ឋពាក់កណ្តាលនៃកោះតៃវ៉ាន់ មិនជឿថាសហរដ្ឋអាមេរិក និងលើកទ័ពចូលមកជួយពួកគេឡើយ ប្រសិនបើថ្ងៃណាមួយចិនចូលវាយប្រហារមកលើកោះតៃវ៉ាន់មែន…

រុស្ស៊ីផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នទៅប្រទេសចំនួន២នៅតំបន់អឺរ៉ុបចាប់ពីសប្ដាហ៍នេះតទៅ

ព័ត៌មាន
ក្រុមហ៊ុនថាមពលយក្សរុស្ស៊ី ហ្គាសប្រូម (Gaszprom) បានជូនដំណឹងប្រាប់ប៉ូឡូញ និងប៊ុលហ្គារីថា ខ្លួននឹងបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នទៅឲ្យប្រទេសអឺរ៉ុប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ