សេដ្ឋកិច្ចពិភពលោក

អ្នកជំនាញថា សេដ្ឋកិច្ចពិភពលោកនៅតែមានភាពធន់ ហើយអាម៉េរិកនៅតែជាចលករដ៏សំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក


លោកស្រី ជេនណេត យេឡេន (Janet Yellen) រដ្ឋមន្រ្តីរតនាគារសហរដ្ឋអាម៉េរិក បានអះអាងថា កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់សហរដ្ឋអាម៉េរិក បានក្លាយជាកត្តាលីករដ៏សំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចពិភពលោកឱ្យមានភាពល្អប្រសើរជាងការរំពឹងទុក។
សេដ្ឋកិច្ចពិភពលោក
ដោយ

លោកស្រីបានអះអាងថា ការព្រួយបារម្ភ ដែលគេបានលើកឡើងពាក់ព័ន្ធនឹងវិបត្តិសេដ្ឋកិច្ចសកលកាលពីឆ្នាំ២០២៣ កន្លងទៅ នឹងមិនកើតឡើងនៅលើពិភពលោក នាឆ្នាំ២០២៤ នេះទេ។ កំណើនសេដ្ឋកិច្ចពិភពលោក នឹងសម្រេចបាននៅក្នុងកម្រិត៣,១% ហើយអត្រាអតិផរណាក៏បានបង្ហាញពីការធ្លាក់ចុះផងដែរ។

លោកស្រី ជេនណេត យេឡេន រដ្ឋមន្រ្តីទទួលបន្ទុករតនាគារសហរដ្ឋអាម៉េរិក បាន​ប្រាប់សន្និសីទសារព័ត៌មានមុនកិច្ចប្រជុំមន្ត្រីហិរញ្ញវត្ថុ នៃក្រុមប្រទេស G20 នៅសប្តាហ៍នេះនៅទីក្រុង សៅ ប៉ាឡូ (Sao Paolo) ប្រទេសប្រេស៊ីលថា អ្វីដែលមូលនិធិរូបិយវត្ថុអន្តរជាតិ និងអ្នកព្យាករណ៍ផ្សេងទៀតបានព្យាករណ៍ពីការធ្លាក់ចុះសេដ្ឋកិច្ចសកល ដែលមានមូលដ្ឋានទូលំទូលាយនៅឆ្នាំ២០២៣ ទំនងជាមិនបានកើតឡើងនោះទេ។ លោកស្រីអះអាងថា ផ្ទុយទៅវិញ កំណើនសេដ្ឋកិច្ចពិភពលោកអាចនឹងសម្រេចបានក្នុងកម្រិត៣,១% លើសពីការរំពឹងទុក ខណៈអត្រាអតិផរណានឹងធ្លាក់ចុះ ដោយតម្លៃរំពឹងថា នឹងបន្តធ្លាក់ចុះប្រហែល៨០%នៅឆ្នាំនេះ។

លោកស្រីបាននិយាយថា នៅក្នុងពេលខាងមុខនេះពិភពលោកនឹងបានដឹងអំពីហានិភ័យដែលប្រឈមមុខនឹងទស្សនវិស័យសកល ហើយបន្តតាមដានដោយប្រុងប្រយ័ត្ននូវបញ្ហាប្រឈមសេដ្ឋកិច្ចនៅក្នុងប្រទេសមួយចំនួន ប៉ុន្តែសេដ្ឋកិច្ចពិភពលោកនៅតែមានភាពធន់។

លោកស្រី យេឡេន បាននិយាយថា កម្លាំងសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក បានគាំទ្រកំណើនពិភពលោក ដែលជំរុញដោយគោលនយោបាយរដ្ឋបាល លោក ចូ បៃដិន ដែលផ្តល់នូវការគាំទ្រដល់អាជីវកម្មដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិជំងឺរាតត្បាត COVID-19 និងការវិនិយោគលើការផលិតក្នុងស្រុក ថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយគ្នានេះអត្រាអតិផរណារបស់សហរដ្ឋអាម៉េរិក ក៏បានធ្លាក់ចុះយ៉ាងខ្លាំងពីកម្រិតកំពូលរបស់វា ហើយទីផ្សារការងាររបស់សហរដ្ឋអាម៉េរិក មានភាពរឹងមាំជាប្រវត្តិសាស្ត្រឡើងវិញ។

លោក ព្យែ អូលីវីយេ ហ្គោរិនចាស់ ( Pierre-Olivier Gourinchas) ប្រធានក្រុមអ្នកសេដ្ឋវិទូនៅអង្គការរូបិយវត្ថុអន្តរជាតិបាននិយាយថា ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកដែលបានធ្វើបច្ចុប្បន្នភាពរបស់អ្នកផ្តល់ប្រាក់កម្ចីពិភពលោកបានបង្ហាញពីការថយចុះនៃហានិភ័យ ប៉ុន្តែបានសង្កត់ធ្ងន់ថា កំណើនជារួម និងពាណិជ្ជកម្មសកលនៅតែទាបជាងមធ្យមភាគប្រវត្តិសាស្ត្រ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានសមាគមស្វាយចន្ទីកម្ពុជា បារម្ភកសិករកាប់ដើមស្វាយចន្ទីចោល ហើយងាកទៅដាំដំឡូងមី ដែលកំពុងមានទីផ្សារល្អ

ព័ត៌មាន
ការធ្លាក់ថ្លៃគ្រាប់ស្វាយចន្ទីសើម នៅដើមឆ្នាំ២០២៤ កំពុងបង្កក្ដីបារម្ភចំពោះស្ថិរភាពនៃការដាំដុះដំណាំដែលមានសក្ដានុពលមួយនេះ។ ការធ្លាក់ចុះតម្លៃគ្…

អាម៉េរិកបាត់ចំណូលពន្ធជាង១៥០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ដោយសារក្រុមសេដ្ឋី និង មហាសេដ្ឋីគេចពន្ធ

ព័ត៌មាន
អគ្គនាយកដ្ឋានពន្ធដាររបស់សហរដ្ឋអាម៉េរិក បានប៉ាន់ប្រមាណថា ក្រុមសេដ្ឋីខ្ទង់លានដុល្លារ និងមហាសេដ្ឋីខ្ទង់ពាន់លានដុល្លារ របស់ប្រទេសមហាអំណាចទី១រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ