សេដ្ឋកិច្ចពិភពលោក

តើមានកត្តាអ្វីខ្លះជំរុញឱ្យ Goldman Sachs ព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងមានដំណើរការល្អប្រសើរ?


ក្រុមហ៊ុន Goldman Sachs ដែលជាក្រុមហ៊ុនបណ្តាក់ទុន និងជាធនាគារដ៏ធំរបស់សហរដ្ឋអាម៉េរិក បានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងមានដំណើរការល្អប្រសើរជាងការរំពឹងទុកនៅឆ្នាំ២០២៤ ដែលជំរុញដោយកំណើនប្រាក់ចំណូលដ៏រឹងមាំ និងការរំពឹងទុកថា ការដំឡើងអត្រាការប្រាក់ដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់អាម៉េរិក និងពិភពលោក អាចនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣នេះ។ ក្រុមហ៊ុននេះបានអះអាងថា កំណើនសេដ្ឋកិច្ចពិភពលោកនៅក្នុងឆ្នាំ២០២៤ នឹងអាចទទួលបាននៅក្នុងរង្វង់ប្រមាណជា២,៦ភាគរយ លើសការព្យាករពីមុន ដែលមានត្រឹម២,១ភាគរយ។
សេដ្ឋកិច្ចពិភពលោក
ដោយ

ក្រុមហ៊ុនវិនិយោគ និងគ្រប់គ្រងការបណ្តាក់ទុនលើផ្នែកហិរញ្ញវត្ថុ Goldman Sachs បានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើងប្រមាណជា២,៦ភាគរយនៅឆ្នាំក្រោយ លើមូលដ្ឋានជាមធ្យមប្រចាំឆ្នាំ ដោយលើសការព្យាករកន្លងមក ដែលរំពឹងមានកំណើនត្រឹម២,១ ភាគរយ។

បើតាមការព្យាកររបស់ក្រុមហ៊ុននេះ សហរដ្ឋអាម៉េរិកត្រូវបានគេរំពឹងថា នឹងវ៉ាដាច់ទីផ្សាររបស់ប្រទេសអភិវឌ្ឍន៍ផ្សេងៗជាថ្មីម្តងទៀត ជាមួយនឹងកំណើនដែលបានប៉ាន់ប្រមាណ២,១ភាគរយ ហើយក្រុមហ៊ុននេះ ក៏ជឿជាក់ផងដែរថា ភាគច្រើន នៃគោលនយោបាយរឹតបន្តឹងរូបិយវត្ថុ និងសារពើពន្ធ ដែលអាមេរិកចាត់វិធានការដ៏តឹងរ៉ឹងអាចនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ។

ប្រភពដដែលបានបន្តថា ដើម្បីទប់ស្កាត់ការកើនឡើងអតិផរណា ធនាគារកណ្តាលរបស់សហរដ្ឋអាម៉េរិក បានចាប់ផ្តើមយុទ្ធនាការដំឡើងអត្រាការប្រាក់ដ៏ធ្ងន់ធ្ងរ របស់ខ្លួននៅក្នុងខែមីនា ឆ្នាំ ២០២២ នៅពេលដែលអតិផរណាបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៤០ឆ្នាំ។

លោក ជេរ៉ូម ផូវែល (Jerome Powell) ប្រធានក្រុមប្រឹក្សាភិបាលធនាគារកណ្តាលអាម៉េរិក កាលពី សប្តាហ៍មុនបាននិយាយថា លោកនៅមិនទាន់មានទំនុកចិត្តទេថា ធនាគារកណ្តាលអាម៉េរិកបានចាត់ចំណាត់ការគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហាការកើនឡើងអតិផរណាបាននៅឡើយទេ ហើយការស្នើសុំដំឡើងអត្រាការប្រាក់បន្ថែមទៀត ក៏នឹងអាចជាការចាំបាច់នាពេលខាងមុខក៏អាចថាបាន។

នេះគឺជាការលើកឡើងរបស់អ្នកគ្រប់គ្រងស្ថាប័នសេដ្ឋកិច្ចកំពូលរបស់អាម៉េ​រិក ប៉ុន្តែទោះបីជា យ៉ាងណាក៏ដោយ Goldman Sachs បាននិយាយថា អ្នកបង្កើតគោលនយោបាយនៅក្នុងទីផ្សារអភិវឌ្ឍន៍ទំនងជាមិនបន្ថយអត្រាការប្រាក់មុនឆមាសទីពីរនៃឆ្នាំ២០២៤ ឡើយ។

ប៉ុន្តែក្រុមហ៊ុននេះបានកត់សម្គាល់ថា អត្រាអតិផរណានៅក្នុងប្រទេស ដែលមានឧស្សាហកម្មរីកចម្រើនទាំង១០ ហៅហៅថា G10 និងសេដ្ឋកិច្ចទីផ្សារដែលកំពុងរីកចម្រើន ត្រូវបានគេរំពឹងថា នឹងមានបន្ធូរបន្ថយបន្ថែមទៀត។

អ្នកសេដ្ឋកិច្ចរបស់ក្រុមហ៊ុននេះបានព្យាករណ៍ថា អតិផរណានៅក្រុមប្រទេស G10 បានធ្លាក់ចុះនៅឆ្នាំនេះ និងបន្តធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំ២០២៤ ដល់កម្រិតប្រមាណជា៣ភាគរយ ហើយអាចដល់កម្រិតពី២ទៅ២,៥ភាគរយ។

ក្រុមហ៊ុននេះ ក៏រំពឹងផងដែរថា សកម្មភាពរោងចក្រសកលនឹងងើបឡើងវិញពីការធ្លាក់ចុះនាពេលថ្មីៗនេះ ខណៈដែលខ្យល់ព្យុះសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវបានកំណត់ថា នឹងរលាយបាត់នៅឆ្នាំ២០២៤។ ក្រុមហ៊ុន Goldman Sachs បានកត់សម្គាល់ថា សកម្មភាពផលិតកម្មសកលត្រូវបានថ្លឹងថ្លែងដោយការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចផងដែរ។

លោក ជេន ហាតហ្សឹស (Jan Hatzius) អ្នកសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Goldman Sachs បានអះអាងថា សកម្មភាពផលិតកម្មជារួមរបស់ពិភពលោកនៅក្នុងឆ្នាំ២០២៤ នឹងមានសកម្មភាពលឿនជាងឆ្នាំ២០២៣៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងចំណាត់ការហាមនាំចូលសាច់បង្កកខុសច្បាប់របស់រដ្ឋ ជួយឱ្យវិស័យចិញ្ចឹមសត្វរស់ឡើងវិញ

ព័ត៌មាន
ថ្នាក់ដឹកនាំសមាគមអ្នកចិញ្ចឹមកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះការដាក់ចេញកិច្ចសម្របសម្រួល និងវិធានការរបស់រាជរដ្ឋាភិបាល ដែលជំរុញឱ្យពង្…

កូរ៉េខាងត្បូងបារម្ភកូរ៉េខាងជើងប្រើយុទ្ធសាស្ត្រដូចក្រុមហាម៉ាស វាយប្រហារលើខ្លួន

ព័ត៌មាន
ចាប់តាំងពីក្រុមហាម៉ាស បើកការវាយប្រហារចូលព្រំដែនអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា កន្លងទៅ បានធ្វើឱ្យអ្នកនយោបាយកូរ៉េខាងត្បូង និងប្រមុខការពារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ