ធនាគារកណ្ដាលអាមេរិកទំនងជានឹងមិនដំឡើងអត្រាការប្រាក់ទៀតទេនៅក្នុងខែវិច្ឆិកា

ក្រុមហ៊ុន Goldman Sachs និយាយថា ធនាគារកណ្ដាលអាមេរិកទំនងជានឹងមិនដំឡើងអត្រាការប្រាក់ទៀតទេនៅខែវិច្ឆិកា


ក្រុមអ្នកយុទ្ធសាស្រ្តនៅក្រុមហ៊ុន ហ្គោលម៉េនសាច (Goldman Sachs) បានអះអាងកាលពីថ្ងៃទី១៦ ខែកញ្ញាថា ធនាគារកណ្តាលអាមេរិក (Fed) ទំនងជាមិនដំឡើងអត្រាការប្រាក់គោលនៅក្នុងកិច្ចប្រជុំនៅថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកាខាងមុខនោះទេ។
ធនាគារកណ្ដាលអាមេរិកទំនងជានឹងមិនដំឡើងអត្រាការប្រាក់ទៀតទេនៅក្នុងខែវិច្ឆិកា

ក្រុមអ្នកជំនាញពីស្ថាប័នហិរញ្ញវត្ថុដដែលនេះ ក៏បានបញ្ជាក់ដែរថា ធនាគារកណ្ដាលអាមេរិក នឹងបង្កើនការព្យាករកំណើនសេដ្ឋកិច្ចអាមេរិកខ្ពស់ជាងមុនផងដែរ នៅពេលក្រុមអ្នកបង្កើតគោលនយោបាយនឹងត្រូវជួបប្រជុំគ្នានៅសប្តាហ៍ក្រោយនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ក្រុមអ្នកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ហ្គោលម៉េនសាច ដែលជាធនាគារវិនិយោគកំពូលមួយរបស់អាមេរិក បានសរសេរនៅក្នុងរបាយការណ៍មួយថា ការពង្រឹងតុល្យភាពទីផ្សារការងារ ដំណឹងកាន់តែប្រសើរឡើងអំពីអតិផរណា និងសក្តានុពលនៃកំណើន នៅក្នុងត្រីមាសទី៤ នាពេលខាងមុខនេះ នឹងជាកត្តាសំខាន់ ដែលនឹងធ្វើឱ្យក្រុមអ្នករៀបចំគោលនយោបាយអាមេរិក អាចបោះបង់គោលជំហដំឡើងអត្រាការប្រាក់របស់ពួកគេ នៅខែវិច្ឆិកាខាងមុខ ។
ខណៈដែលអ្នកចូលរួមទីផ្សារព្យាយាមស្ទាបស្ទង់ពីគន្លងគោលនយោបាយរូបិយវត្ថុរបស់ធនាគារ កណ្ដាល ក្រុមអ្នកវិនិយោគធំៗមួយចំនួនរួមទាំងក្រុមហ៊ុន J.P. Morgan Asset Management និងក្រុមហ៊ុន Janus Henderson Investors បាននិយាយថា ធនាគារកណ្តាលអាមេរិកទំនងជាបញ្ចប់ការដំឡើងអត្រាការប្រាក់រួចទៅហើយ បន្ទាប់ពីមានវដ្តនៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុដ៏ខ្លាំងក្លាបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

បើតាមក្រុមហ៊ុន FedWatch Tool ជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុនមេ CME Group បានឱ្យដឹងកាលពីថ្ងៃសៅរ៍ ទី១៦ ខែកញ្ញាថា លទ្ធភាព៩៨%បង្ហាញថា ធនាគារកណ្ដាលអាមេរិកនឹងរក្សាអត្រាការប្រាក់ ឱ្យនៅដដែល នៅចុងបញ្ចប់នៃកិច្ចប្រជុំនៅថ្ងៃទី១៩-២០ ខែកញ្ញា ហើយលទ្ធភាព៧២%ទៀតបង្ហាញថា ធនាគារនេះនឹងរក្សាអត្រាការប្រាក់គោលបច្ចុប្បន្ន ឱ្យស្ថិតនៅចន្លោះពី ៥,២៥%-៥,៥០% ដដែល នៅតែក្នុងកិច្ចប្រជុំនៅថ្ងៃទី៣១-ថ្ងៃទី១ ខែវិច្ឆិកា។
លើសពីនេះ ក្រុមអ្នកយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ហ្គោលម៉េន បានបន្ថែមថា ឆ្នាំក្រោយអាចមានការកាត់បន្ថយអត្រាការប្រាក់ជាបណ្ដើរៗ ប្រសិនបើកម្រិតអតិផរណានៅតែបន្តធ្លាក់ចុះ។
អ្នកយុទ្ធសាស្ត្រទាំងនេះក៏បាននិយាយដែរថា ធនាគារកណ្តាលនេះ អាចបង្កើនការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចរបស់អាមេរិកសម្រាប់ឆ្នាំ២០២៣ ពី១%ទៅដល់ជាង២% នៅពេលអ្នកបង្កើតគោលនយោបាយធ្វើបច្ចុប្បន្នភាពការព្យាករសេដ្ឋកិច្ចរបស់ពួកគេនៅថ្ងៃពុធសប្ដាហ៍នេះ ដោយឆ្លុះបញ្ចាំងពីភាពមាំមួនរបស់សេដ្ឋកិច្ច។
អ្នកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ហ្គោលម៉េន ក៏រំពឹងដែរថាធនាគារកណ្ដាល នឹងបន្ថយការប៉ាន់ប្រមាណ ០,២% សម្រាប់អត្រាគ្មានការងារធ្វើ នៅអាមេរិកសម្រាប់ឆ្នាំ២០២៣ដោយមានមកនៅត្រឹមជិត៤% និងកាត់បន្ថយការប៉ាន់ប្រមាណសម្រាប់អតិផរណាស្នូលក្នុងកម្រិត ០,៤% មកនៅត្រឹមជាង៣%វិញ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


មេធំអេស៊ីលីដា បញ្ជាក់ហេតុផល ដែលធនាគារនេះ គ្រោងបោះផ្សាយលក់បណ្ណបំណុល១០០លានដុល្លារនៅថៃ

ព័ត៌មាន
ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជដ៏ធំជាងគេមួយនៅកម្ពុជា ថ្មីៗនេះ ទើបតែទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ក្នុងការបោះផ្សាយលក់មូ…

ភាពប្រទាំងប្រទើសគ្នារវាងរវាងអឺរ៉ុប និងចិនជុំវិញឧស្សាហកម្មយានយន្ដអគ្គិសនី កំពុងរុញឲ្យ ពាណិជ្ជកម្មទ្វេភាគីប្រះឆាខ្លាំង?

ព័ត៌មាន
សហភាពអឺរ៉ុប និងចិន កំពុងពាក់មុខយក្សដាក់គ្នាកាន់តែខ្លាំងឡើងនៅមួយរយៈចុងក្រោយនេះ ពិសេសក្រោយមានការប្រទាំងប្រទើសគ្នាកើតឡើងនៅក្នុងសំណុំរឿងព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ