កម្ពុជានឹងកាត់បន្ថយការប្រើប្រាស់ថាមពលយ៉ាងតិចឲ្យបាន១៩% ត្រឹមឆ្នាំ២០៣០

រាជរដ្ឋាភិបាលមានផែនការកាត់បន្ថយការប្រើប្រាស់ថាមពលយ៉ាងតិចឲ្យបាន១៩% ត្រឹមឆ្នាំ២០៣០


តាមរយៈគោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពលឆ្នាំ ២០២២-២០៣០ បានកំណត់ចក្ខុវិស័យរបស់ខ្លួន កែប្រែការប្រើប្រាស់ថាមពលនៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ។ គោលនយោបាយនេះ ក៏កំណត់នូវគោលដៅប្រកបដោយមហិច្ឆតាមួយផងដែរ ក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលយ៉ាងតិចឲ្យបាន១៩% ត្រឹមឆ្នាំ២០៣០ ដោយធៀបនឹងសេណារ៉េយ៉ូគ្មានវិធានការនយោបាយប្រសិទ្ធភាពថាមពល ឬហៅថាសេណារីយ៉ូធុរកិច្ចធម្មតា។
រូបភាព ៖ ទំព័រហ្វេសប៊ុក Koeut Chhe - កើត ឆែ អភិបាលរងរាជធានីភ្នំពេញ
ដោយ

គោលនយោបាយនេះ ត្រូវបានបែងចែកសម្រាប់អនុវត្តនៅក្នុងវិស័យប្រើប្រាស់ថាមពលសំខាន់ៗ មានជាអាទិ៍៖ ឧស្សាហកម្ម អគារពាណិជ្ជកម្ម និងអគារផ្សេងទៀត អគារលំនៅឋាន សេវាសាធារណៈ និងដឹកជញ្ជូន។

វិស័យថាមពល គឺជាសសរស្តម្ភ និងជាស្នូលដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដូច្នេះការបន្តអភិវឌ្ឍវិស័យថាមពលឱ្យមានតុល្យភាព និរន្តរភាព និងប្រសិទ្ធភាព គឺជាកូនសោគន្លឹះមួយដ៏សំខាន់ក្នុងការបន្តជំរុញវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា។ ក្នុងរយៈពេល ២ទស្សវត្ស ចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តដោយជោគជ័យនូវយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព។

ប្រសិទ្ធភាពថាមពល គឺជាការប្រើប្រាស់ថាមពលតិចជាងមុន ប៉ុន្តែរក្សាបានទិន្នផលដូចមុន ឬប្រសើរជាងមុន។ តាមនិយមនេះ ប្រសិទ្ធភាពថាមពលធ្វើឲ្យទិន្នផលនៃការប្រើប្រាស់ថាមពលមួយឯកតាកើនឡើងច្រើនជាងមុន ដូច្នេះ ប្រសិទ្ធភាពថាមពល គឺជាវិធីសាស្រ្តដ៏សំខាន់មួយក្នុងការតាមបន្ថយតម្រូវការថាមពល ការសន្សំសំចៃ និងកាត់បន្ថយថ្លៃចំណាយលើការប្រើប្រាស់ថាមពល ការគាំទ្រដល់ការដោះស្រាយបញ្ហាសន្តិសុខថាមពល និងបញ្ហាចីរភាពបរិស្ថាននៃការផ្គត់ផ្គង់ថាមពល។

ក៏ប៉ុន្តែ កម្ពុជានៅមិនទាន់បានប្រើប្រាស់សក្ដានុពលថាមពលប្រសិទ្ធភាពថាមពលច្រើននៅឡើយទេ ដូច្នេះ ការប្រើប្រាស់កាលានុវត្តភាពទាំងនេះ អាចនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើន ជាពិសេស ការពង្រឹងសន្តិសុខថាមពលឲ្យកាន់តែប្រសើរឡើង, ការកាត់បន្ថយថ្លៃចំណាយលើថាមពល និងការបង្កើនភាពប្រកួតប្រជែងសេដ្ឋកិច្ចឲ្យខ្ពស់ជាងមុន, ការកាត់បន្ថយការចំណាយ និងភាពក្រីក្រ, ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបំពុលបរិស្ថាន និងការបង្កើតទីផ្សារថ្មីសម្រាប់បច្ចេកវិទ្យា និងសេវាកម្មប្រសិទ្ធភាពថាមព។

នៅក្នុងសេក្ដីរាយការណ៍មួយរបស់អង្គការ UNDP បានឲ្យដឹងថា ធនាគារពិភពលោក (World Bank) បានចាត់ទុកកម្ពុជា ជាប្រទេសមួយក្នុងចំណោម “ប្រទេសផ្គត់ផ្គង់អគ្គិសនីលឿនបំផុតនៅលើពិភពលោក”។ នេះជាលទ្ធផលបន្ទាប់ពីកម្ពុជា បានពង្រីកការទទួលបានថាមពលរបស់ខ្លួនពី ៦,៦% នៅឆ្នាំ២០០០ ទៅដល់ ៩៧,៥% ត្រឹមចុងឆ្នាំ២០២១៕




អត្ថបទបន្ទាប់


កម្ពុជា ស្នើឱ្យម៉ាឡេស៊ីបង្កើនការទិញអង្ករ និងផលិតផលកសិកម្មកម្ពុជាបន្ថែម

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើឱ្យប្រទេសម៉ាឡេស៊ីបង្កើនការទិញអង្ករ និងផលិតផលកសិកម្មរបស់កម្ពុជាបន្ថែមទៀត តាមរយៈការបង្ក…

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ផ្តល់ជូនអំពូលថាមពលពន្លឺព្រះអាទិត្យសម្រាប់បំភ្លឺផ្លូវក្នុងខណ្ឌច្បារអំពៅ

ព័ត៌មាន
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្តល់អំពូលភ្លើងបំភ្លឺផ្លូវដំណើរការដោយ ថាមពលពន្លឺព្រះអាទិត្យចំនួន ២៤០ដើម ជូនដល់សង្កាត់ព្រែកឯងនៅខណ្ឌច្បារអំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ