Advertisement
ផ្ដាសាយ​បក្សី!

ផ្ទុះ​មេរោគ​ផ្ដាសាយ​បក្សី H5N1 នៅ​ភាគ​ខាងជើង​វៀតណាម!


ក្រសួង​កសិដ្ឋាន​វៀតណាម បាន​ចេញ​របាយការណ៍​មួយ​ឲ្យ​ដឹង​ថា គេ​បាន​រកឃើញ​មេរោគ​ផ្ដាសាយ​បក្សី H5N1 នៅ​ខេត្ត​ ហាណាម ភាគខាងជើង​ប្រទេស​វៀតណាម។
ខេត្ត​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម មាន​របាយការណ៍​នៃ​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​ផ្ដាសាយ​បក្សី H5N1។
ដោយ
Advertisement

មេរោគ​នេះ​ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​កសិដ្ឋាន​មួយ​កន្លែង​ដែល​មាន​សត្វ​បក្សី ១.១៣៥​ក្បាល ដោយ​បាន​បណ្ដាល​ឲ្យ​ងាប់​បក្សី ៣០០ក្បាល ហើយ​នៅ​សល់​ក្រៅពី​នោះ ត្រូវ​គេ​សម្លាប់​ចោល​ទាំងអស់​ដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល។

សារព័ត៌មាន VN Express ចុះផ្សាយ​អំពី​ការផ្ទុះ​មេរោគ​ផ្ដាសាយ​បក្សី​នេះ ដោយ​យោង​ប្រភព​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ រ៉យទ័រ។ ព័ត៌មាន​មិន​បាន​បញ្ជាក់ច្បាស់​អំពី​ប្រភេទ​សត្វ​បក្សី​ទាំង​នោះទេ ហើយ​គេ​ក៏​មិន​ទាន់​ដឹង​នៅ​ឡើយ​អំពី​មូលហេតុ និង​ប្រភព​នៃ​ការ​ចម្លង​មេរោគ​នេះ​នៅឡើយ។ 

មេរោគ​ផ្ដាសាយ​បក្សី H5N1 នេះ កើត​នៅ​លើ​សត្វ​បក្សី ហើយ​អាច​ចម្លង​ពី​សត្វ​បក្សី​ទៅមនុស្ស តាមរយៈ​ការ​ប៉ះពាល់​សត្វ​បក្សី​ដែល​មាន​ផ្ទុក​មេរោគនេះ។ ប៉ុន្តែ មេរោគ​នេះ​មិន​អាច​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​បាន​ឡើយ។ ដើម្បី​ជៀសវាង​ការ​ឆ្លង​មេរោគ​នេះ គេ​ត្រូវ​ជៀសវាង​ការ​ប៉ះពាល់​សត្វ​បក្សី​ដែល​សង្ស័យ​ថា​មាន​ផ្ទុក​មេរោគផ្ដាសាយ​បក្សី ហើយ​ត្រូវ​ចម្អិន​សត្វ​បក្សី​ឲ្យ​បាន​ឆ្អិន​ល្អ​មុន​នឹង​បរិភោគ៕




អត្ថបទបន្ទាប់


ខ្វះដី​អភិវឌ្ឍ​លំនៅដ្ឋាន ត្រូវ​រុះរើ​ផ្នូរ​ខ្មោច​៧ម៉ឺន​៥​ពាន់​ផ្នូរចេញ!

ព័ត៌មាន
កំណើន​ប្រជាជន​នៅតាម​ទីក្រុងធំៗ នៅ​ទូទាំង​អាស៊ី ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​អគារ​លំនៅ​ដ្ឋាន ផ្សារ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​​ ដែល​ការ​អភិវឌ្...

ឧកញ៉ា​ពីរ​រូប​ដែល​នាំ​ចូល​រថយន្ត​ទំនើបៗ​បំផុត​​​​​មក​កម្ពុជា

ព័ត៌មាន
ប្រទេស​កម្ពុជា ថ្វីត្បិត​តែ​មិនមែន​​ជា​ប្រទេស​អ្នក​មាន ប៉ុន្តែ បើ​និយាយ​រឿង​រថយន្ត អ្នកមានៗ​នៅស្រុកខ្មែរ​ជិះ​រថយន្ត​ទំនើបៗ​បំផុត និង​ថ្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ