ក្រោយការបញ្ចុះបញ្ចូលរបស់តៃវ៉ាន់ អាមេរិកកំពុងពិចារណាដាក់ទណ្ឌកម្មលើចិនឲ្យសាកសម

តើមេរិកអាចដាក់ទណ្ឌកម្មចិនដោយរបៀបណា ប្រសិនបើទីក្រុងប៉េកាំងវាយប្រហារកោះតៃវ៉ាន់?


សហរដ្ឋអាមេរិកបានព្រមានចិនចំៗថា ទណ្ឌកម្មដែលខ្លួន និងសម្ព័ន្ធមិត្តបានដាក់ប្រឆាំងនឹងរុស្ស៊ីចំពោះទង្វើឈ្លានពានលើអ៊ុយក្រែន អាចនឹងគិតគូរដាក់លើប្រទេសចិនដូចគ្នាដែរ ប្រសិនបើទីក្រុងប៉េកាំងនៅទីបំផុតពិតជាសម្រេចចូលវាយប្រហារកាន់កាប់កោះតៃវ៉ាន់ដោយកម្លាំងយោធាមែននោះ។
តើមេរិកអាចដាក់ទណ្ឌកម្មចិនដោយរបៀបណា ប្រសិនបើទីក្រុងប៉េកាំងវាយប្រហារកោះតៃវ៉ាន់?

ការលើកឡើងរបស់សហរដ្ឋអាមេរិកនេះ ធ្វើឡើងនៅចំពេលដែល ស្ថានការកោះតៃវ៉ាន់នៅមួយរយៈចុងក្រោយនេះ កាន់តែក្ដៅគគុកឡើងៗ ពោលគឺចាប់តាំងពីមានដំណើរទស្សនកិច្ចរបស់លោកស្រី ណានស៊ី ផេឡូស៊ី ប្រធានសភាអាមេរិកទៅកាន់កោះតៃវ៉ាន់មក។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

សេចក្តីព្រាងច្បាប់របស់សភាអាមេរិកបានគូសបញ្ជាក់យ៉ាងច្បាស់នូវទណ្ឌកម្ម ដែលអាចត្រូវបានដាក់លើប្រទេសចិន រួមទាំងលោកប្រធានាធិបតីចិន លោក Xi Jinping និងមេដឹកនាំគ្រាក់ៗដទៃទៀត ព្រមទាំងវិធានការដកធនាគារចិនចេញពីប្រព័ន្ធពិភពលោក ការហាមឃាត់លើការចុះបញ្ជីក្រុមហ៊ុនរបស់អាមេរិកលើការនាំចូលទំនិញពីចិន និងការទប់ស្កាត់លើគម្រោងថាមពលរបស់ចិនផ្សេងៗផងដែរ។

ការណ៍នេះត្រូវបានគេមើលឃើញថា បានកើតឡើងក្រោយមន្ត្រីជាន់ខ្ពស់តៃវ៉ាន់ នៃស្ថានបេសកកម្មពិសេសប្រចាំទីក្រុងវ៉ាស៊ីនតោន លោកស្រី ហ្សោ បៃគីម (Hsiao Bi-khim) បានកោះប្រជុំកាលពីថ្ងៃអង្គារ ទី ១៣ កញ្ញា ដោយបានអញ្ចើញសមាជិកសភាអន្តរជាតិប្រហែល៦០នាក់ មកពីទ្វីបអឺរ៉ុប អាស៊ី និងអាហ្រ្វិក ដើម្បីកៀរគរបញ្ចុះបញ្ចូល និងពួតដៃគ្នាប្រឆាំងនឹងប្រទេសចិន ដែលបង្ហាញពីជំហរប៉ុនប៉ងចង់ឈ្លានពានកោះតៃវ៉ាន់នៅពេលខាងមុខ។

បើយោងតាមសេចក្តីព្រាងដែលឃើញដោយទីភ្នាក់ងាររ៉យទ័រ (Reuters) សមាជិកនៃកិច្ចប្រជុំសម្ព័ន្ធអន្តរសភាស្តីពីប្រទេសចិន (IPAC) នៅសប្តាហ៍នេះនៅទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើការសន្យារួមគ្នាមួយ ដើម្បីជំរុញរដ្ឋាភិបាលរបស់ពួកគេឱ្យអនុម័ត «ការរារាំងកាន់តែខ្លាំងប្រឆាំងនឹងយោធា ឬសកម្មភាពបង្ខិតបង្ខំផ្សេងទៀត» ដោយប្រទេសចិន (PRC)។

សេចក្តីព្រាងច្បាប់នោះបានសរបង្ហាញថា «វិធានការសេដ្ឋកិច្ច និងនយោបាយ រួមទាំងការដាក់ទណ្ឌកម្មប្រកបដោយប្រសិទ្ធភាព គួរតែត្រូវបានពិចារណា ដើម្បីទប់ស្កាត់ការកើនឡើងនៃផ្នែកយោធា ហើយដើម្បីធានាថា ទំនាក់ទំណងពាណិជ្ជកម្ម និងការផ្លាស់ប្តូរផ្សេងទៀតជាមួយតៃវ៉ាន់អាចបន្តដោយគ្មានការរារាំង»។

នៅទីក្រុងប៉េកាំងឯណោះវិញកាលពីថ្ងៃពុធ ទី ១៤ បានឆ្លើយតបទៅនឹងកិច្ចប្រជុំនេះថា ៖ «គោលដៅរបស់ក្រុមបំបែកខ្លួនឆ្ពោះទៅរកការប្រកាសឯករាជ្យតៃវ៉ាន់ និងការផ្តាច់ខ្លួននោះ គឺជាការស្លាប់នៅទីបញ្ចប់»។

ការសន្យារួមនៃសមាជិកក្នុងកិច្ចប្រជុំសម្ព័ន្ធអន្តរសភាស្តីពីប្រទេសចិន (IPAC) ដែលរំពឹងថា នឹងចុះហត្ថលេខានៅថ្ងៃពុធនេះ ក៏បានអំពាវនាវឱ្យប្រទេសនានាធាបានការបិទខ្ទប់នូវខ្សែចង្វាក់ផ្គត់ផ្គង់ ពីប្រើកម្លាំងពលកម្មដោយបង្ខំនៅក្នុងតំបន់ស៊ីនជាំងរបស់ប្រទេសចិន និងបន្តដាក់ទណ្ឌកម្មលើមន្ត្រីចិនចំពោះការរំលោភបំពាននៅក្នុងទីក្រុងហុងកុង និងលើក្រុមហ៊ុនឧស្សាហកម្មចិន ដែលគាំទ្រយោធារបស់រុស្ស៊ីផងដែរ។

ទន្ទឹមនឹងនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា «ប្រទេសចិននឹងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះទំនាក់ទំនងការទូតជាផ្លូវការណាមួយជាមួយតៃវ៉ាន់ដោយប្រទេសទាំងនោះ។

ទោះបីជាយ៉ាងណា ការគាំទ្រពីប្រទេសក្នុងតំបន់អាស៊ី គឺមានសារៈសំខាន់ណាស់ដែរ សម្រាប់ការដាក់ទណ្ឌកម្មប្រកបដោយប្រសិទ្ធភាពទៅលើប្រទេសចិន ប៉ុន្ដែ វានឹងពិបាកក្នុងការបញ្ចុះបញ្ចូលប្រទេសទាំងនោះណាស់ដែរ ដោយសារប្រទេសនៅអាស៊ីមានទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជ្រាលជ្រៅជាមួយប្រទេសទេសចិន៕




អត្ថបទបន្ទាប់


សាជីវកម្មឥណទានកម្ពុជា ផ្តល់ការធានាឥណទានចំនួន ៦៦១ ក្រុមហ៊ុនអាជីវកម្ម និងមានទំហំទឹកប្រាក់ជិត ៦៥លានដុល្លារ

ព័ត៌មាន
សាជីវកម្មឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាឥណទានដល់អាជីវកម្មចំនួន ៦៦១ ក្រុមហ៊ុន និងអាជីវកម្មហើយ បើគិតចាប់តាំងពីគម្រោងនេះត្រូវបានដាក…

តើស្ថានភាពលំហូរទុនវិនិយោគនៅក្នុងតំបន់អាស៊ានមានការប្រែប្រួលយ៉ាងណាខ្លះ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ?

ព័ត៌មាន
លំហូរទុនវិនិយោគនៅក្នុងតំបន់អាស៊ាន បានបន្តកើនស្ទុះងើបឡើងវិញគួរឲ្យកត់សម្គាល់ បើទោះជាពិភពលោកប្រឈមនូវបញ្ហានានា។ តួយ៉ាង នៅឆ្នាំ២០២១ លំហូរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ